ហ្គេមចាក់ករ Among Us មកវិញជាមួយឈ្មោះថ្មី តើមានអ្វីពិសេស?
បើនិយាយពីហ្គេម Among Us ច្បាស់ណាស់ថាអ្នកណាៗក៏ស្គាល់ដែរ កំឡុងពេលកូវីដចេញទៅណាអត់រួច ជាពេលដែលហ្គេមនេះ កំពុងតែពេញផ្ទុះល្បីហើយ។ អាកំពុងតែដេកនៅតែផ្ទះមិនដែលបានឃើញមុខគ្នាផង មកលេងហ្គេមនេះទៀតធ្វើអោយអេតមីន ដឹងថាមិត្តភក្តិជុំវិញខ្លួនអេតមីនសុទ្ធតែជាពស់ និយាយពីថាកុហកបោកប្រាស់ឯង ឡើងឈ្ងុយតែម្ដង ហើយបើនិយាយពីឈ្លោះគ្នា ក្នុងហ្គេមពេលខ្លះ ឈ្លោះដល់ថ្នាក់អត់និយាយរកគ្នា ដល់តែយើងឆាតទៅលួងវាវិញ ធ្វើមើលតែឯងនឹងសង្សារវាហើយនឹង។ តែយ៉ាងណាវិញកាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Innersloth ដែលជាក្រុមហ៊ុនបង្កើតហ្គេមត្រកូល Among Us បានសម្រេចចិត្តប្ដូរ ឈ្មោះអោយ Among Us VR ទៅជា Among…
ក្រុមធ្វើកំប្លែងពីហ្គេម Viva La Dirt League បានចេញហ្គេមផ្ទាល់ខ្លួនហើយ! – Nice Day for Fishing
ធ្លាប់តែដើរតួជាតួអង្គក្នុងហ្គេមដើម្បីបង្កើតមាតិកាកំប្លែង រហូតទទួលបានការគាំទ្រដល់ទៅ 6.2លាននាក់ក្នុងMeta អីលូវក្រុម Viva La Dirt League បានចេញហ្គេមបែបកំប្លែងរបស់ខ្លួន។ ជាប្រភេទIndie Game បែបChill តែអត់ Relax ដោយដើរតួជាBaelin អ្នកស្ទូចត្រីក្នុងភូមិ Honeywood ដែលបានក្លាយខ្លួនជាវីរៈបុរសផ្សងព្រេងដើម្បីជួយដោះស្រាយបញ្ហាក្នុងភូមិ និងក្នុងអាណាចក្ររបស់ខ្លួន។ តួអង្គផ្សេងៗនៅក្នុងហ្គេមគឺជាសមាជិកក្រុមរបស់ពួកគេដែលមានចរិតលក្ខណះទៅតាមមាតិកាដែលពួកគេតែងតែធ្វើកន្លងមក។គ្នានការបង្ហើបឬប្រកាសណាមួយកំលុងពេលពួកគេបង្កើតហ្គេមនេះឡើងមកទេ ស្ងាត់ៗក៏ទម្លាក់Demo ឲ្យលេងតែម្តងក្នុងកំលុងខែកុម្ភះមុននេះ។ ហើយថ្មីៗពួកគេបានប្រកាសថានឹងចេញហ្គេមពេញ នៅថ្ងៃទី29 ខែមេសា ខាងមុខនេះ។ Jotarioដោយសារតែចំណង់ចំណូលចិត្តចំពោះហ្គេមនេសាទត្រី រូបលោក ជូតារីអូ បានក្លាយជាអ្នកស្រលាញ់ហ្គេមឈានមុខគេមួយរូបនៅប្រទេសកម្ពុជា។…
ពេជ្រកំពុងច្នៃ មិនទាន់ដឹងថ្ងៃចេញប៉ុន្តែអាចជាហ្គេមធំប្រចាំឆ្នាំ – Ananta
អង្គុយអូសពត៍មានលេងៗតែប្រទះមិនមែនចង្រ្កានហ្គាសទេតែអណ្តូងប្រេងតែម្តង! ហ្គេមមួយនេះត្រូវបានក្រុមហ៊ុនNaked Rainយកមកប្រកាសកាលពីឆ្នាំ2023 នៅកម្មវិធីហ្គេមខន។ ដែលធ្វើឲ្យមនុស្សមានការចាប់អារម្មណ៍យ៉ាងខ្លាំងតែក៏ស្ងាត់ទៅវិញដោយសារជិត2ឆ្នាំហ្គេមនេះមានការស្ងាត់មែនទែន ហើយមិនបានប្រកាសថាចេញនៅពេលណាដែល។
ចង់សាក់ធ្វើជាម៉ាហ្វៀរជំនាន់1900ជាង កុំភ្លេចតាមដានហ្គេមមួយនេះ – Mafia: The Old Country
ក្តៅគគុកជាមួយជីវិតក្នុងសង្គមងងឹតរបស់ម៉ាហ្វៀអ៊ីតាលី ក្នុងទីក្រុងស៊ីស៊ីលី ឆ្នាំ1900ជាងដែលអ្នកនឹងដើរតួរជា Enzo Favara។ ចាកចេញពីជីវិតកម្មករជីករ៉ែ Enzo បានចាប់ផ្តើមសច្ចាក្នុងគ្រួសារម៉ាហ្វៀ Don Torrisi’s ដើម្បីឲ្យជីវិតខ្លួនប្រសើរជាងមុន។ ឆាកជីវិតជាម៉ាហ្វៀរបស់ Enzo នេះអ្នកនឹងបានមើលឃើញសកម្មភាព និងតួនាទីប្រចាំថ្ងៃរបស់ម៉ាហ្វៀ ដូចជា