កំពូលហ្គេមប្រណាំងឡាន F1 25 ត្រៀមនឹងបញ្ចេញអោយលេងជាផ្លូវការក្នុងពេលឆាប់ៗ ពោលគឺថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ ចុងខែនេះហើយ។ F1 25 នេះគឺជាហ្គេមទី២៤ ក៏ជាហ្គេមចុងក្រោយបង្អស់របស់ Series F1 ដែលត្រូវបានផលិតដោយ EA SPORTS និង Codemasters តាំងពីឆ្នាំ២០០០ មកម្ល៉េះ។ហ្គេមប្រណាំងឡានមួយនេះ អាចនិយាយបានថាជាហ្គេមប្រណាំងឡានមួយ ដែលមានសភាពពិតជាក់ស្ដែង និងមើលទៅដូចជាការប្រកួតផ្លូវការក្នុងកីឡាប្រណាំងឡាន Formula 1 ចឹង។ បើនិយាយពីក្រាហ្វិច អេតមីនពេញចិត្តស្ដូកតែម្ដង គឺថាត្រជាក់ភ្នែកខ្លាំងណាស់ ដូចយើងកំពុងអង្គុយប្រណាំងឡាន Formula 1 មែនទែនចឹង និយាយរួម គឺថាក្រាហ្វិច រឹតតែស្អាត រឹតតែត្រជាក់ភ្នែក រឹតតែអស្ចារ្យជាង F1 24 ដែលចេញឆ្នាំមុនទៀត។ 

បើនិយាយពី F1 25 ឥឡូវនេះគឺស្ថិតនៅក្នុងដំណាក់កាល Pre-Order ដែលយើងអាច Pre-Order បានតាមរយៈវេបសាយផ្លូវការ 

របស់ EA SPORTS, Steam, Xbox, PlayStation និង Epic Games បានណា ហើយហ្គេមនេះនឹងបញ្ចេញក្នុងទម្រង់ Platform ៣ ប្រភេទនោះគឺ Platform Microsoft Windows, Platform Xbox Series X/S និង Platform PlayStation 5។ ដោយក្នុង Pre-Order យើងអាចជ្រើសរើសមួយណាក៏បាន ក្នុងចំណោមកញ្ចប់ Edition ទាំង២ ដែលកញ្ចប់នោះគឺ Iconic Edition និង Standard Edition តែអេតមីនគិតថាបើជ្រុលហើយ គួរណាតែយកកញ្ចប់ Iconic Edition ម៉ងទៅចំណេញច្រើនជាង អ្វីដែលពិសេសជាងគេនោះគឺ បានលេងមុនគេមុនឯង ៣ ថ្ងៃ ចឹងទៅវារាងអ៊េមដែរនឹងហាស។ ហើយបើចង់ដឹងចំណេញអីខ្លះទៀត នេះមើលខាងក្រោមនឹងហូវ។

Jotario

ដោយសារតែចំណង់ចំណូលចិត្តចំពោះហ្គេមនេសាទត្រី រូបលោក ជូតារីអូ បានក្លាយជាអ្នកស្រលាញ់ហ្គេមឈានមុខគេមួយរូបនៅប្រទេសកម្ពុជា។ មិនថាជាការលេងនេសាទត្រីដោយឯកតោ ឬការប្រកួតជាមួយអ្នកលេងផ្សេងទៀតក៏ដោយ ជូតារីអូ តែងតែមានអារម្មណ៍រំភើប និងរីករាយជាមួយយុទ្ធសាស្ត្រនៃដំណើររុករកនេសាទក្នុងពិភពឌីជីថល។ នៅពេលទំនេរ រូបលោកចូលចិត្តចែករំលែកបទពិសោធន៍ គន្លឹះ និងការយល់ដឹងអំពីប្រភេទត្រីនានា ព្រមទាំងវិធីសាស្ត្រដែលអាចរកបានរង្វាន់ខ្ពស់ផងដែរ។