ថ្មីៗនេះ Tencent បានប្រកាសផ្សាយពីហ្គេមថ្មីមួយដែលធ្វើអោយទស្សនិកជន មានការភ្ញាក់ផ្អើកជាខ្លាំងព្រោះថា ហ្គេមនោះមានរូបរាងដូចស៊េរី Horizon របស់ Sony អញ្ចឹង ។
ហ្គេមនេះរបស់ Tencent នេះឈ្មោះថា “Light of Motiram” ដែលត្រូវបានដាក់បង្ហាញនឹងបញ្ចូលទៅក្នុងទីផ្សារហ្គេម កុំព្យូទ័រ Steam រួចរាល់ហើយគ្រាន់តែ មិនទាន់មានថ្ងៃបញ្ចេញ ។
Sony បានដាក់ពាក្យបណ្ដឹងទៅកាន់តុលាការក្រុង California កាលពីសប្តាហ៍មុន ចោទប្រកាន់ថាហ្គេមថ្មីនេះ គឺបានចំលង Horizon: Zero Dawn និង Horizon: Forbidden West ។ បើតាមយើងមើលរូបភាពជាក់ស្ដែងទៅ វាពិតជាស្រដៀងគ្នាខ្លាំងមែនទែន ។
Light of Motiram មានតួឯកជានារី សក់ក្រហម ជាអ្នកផ្សេងព្រេង ក្នុងពិភពដាយណូស័រមនុស្សយន្ត ដើម្បីមានឱកាសរស់រានមានជីវិត ។ បើស្ដាប់ទៅគឺដូចសាច់រឿងរបស់ Horizon បេះដាក់តែម្ដង ម្យ៉ាងវិញទៀត Sony ក៏ចោទ ប្រកាន់បន្ថែមពីលើទៀតថា សូម្បីតែការផ្សព្វផ្សាយ ក៏ចំលងតាមពួកគេដែរ ។
បើតាមប្រភពពី IGN បានអោយដឹងថា Tencent ធ្លាប់បានចង់ទិញសិទ្ធិពី Sony ទៅលើហ្គេម Horizon ម្ដងហើយ តែ Sony មិនយល់ព្រមតែ Tencent នៅតែបន្តផលិតហ្គេមនេះ ។ ក្រោយមក Sony ក៏ជូនដំណឹងទៅ Tencent ម្ដងទៀតថាសូមបញ្ឈប់ការធ្វើហ្គេមនេះ ដែលពេលនោះ Tencent ក៏សុំទិញសិទ្ធិម្ដងទៀតហើយ Sony នៅតែមិនព្រម រហូតដល់មានការផ្ដឹងប្ដល់នេះឯង ៕
ដោយសារតែចំណង់ចំណូលចិត្តចំពោះហ្គេមនេសាទត្រី រូបលោក ជូតារីអូ បានក្លាយជាអ្នកស្រលាញ់ហ្គេមឈានមុខគេមួយរូបនៅប្រទេសកម្ពុជា។ មិនថាជាការលេងនេសាទត្រីដោយឯកតោ ឬការប្រកួតជាមួយអ្នកលេងផ្សេងទៀតក៏ដោយ ជូតារីអូ តែងតែមានអារម្មណ៍រំភើប និងរីករាយជាមួយយុទ្ធសាស្ត្រនៃដំណើររុករកនេសាទក្នុងពិភពឌីជីថល។ នៅពេលទំនេរ រូបលោកចូលចិត្តចែករំលែកបទពិសោធន៍ គន្លឹះ និងការយល់ដឹងអំពីប្រភេទត្រីនានា ព្រមទាំងវិធីសាស្ត្រដែលអាចរកបានរង្វាន់ខ្ពស់ផងដែរ។