“Cici and Yoyo… ready to set the stage on fire!” (សម្លេងរបស់តួអង្គ Cici)
ក្រុមហ៊ុន Moonton បានបង្ហោះវីដេអូ លើបណ្ដាញសង្គមទាំងអស់ ជាផ្លូវការហើយថាស្គីន Starlight នៅខែ មីនា ខាងមុខនេះ គឺជាស្គីនរបស់ Hero Cici ដែលមានតួនាទី ជា Exp Lane ។ លើកនេះផងដែរ វាគឺជាស្គីន Starlight ទីមួយ និងជាស្គីនទីពីររបស់ តួអង្គ Cici ក្រោយពីវីរៈនារី YoYo នេះបានបង្ហាញខ្លួនអស់ពេលជាង១ឆ្នាំទៅហើយ នៅលើសមភូមិ Land of Dawn។ ដូចនេះអ្នក ដែលនិយម និងចូលចិត្តលេងនូវ Hero មួយនេះដាច់ខាតកុំខកខានឱកាសនេះអោយសោះណា ។
នៅក្នុងឈុតថ្មីរបស់ វីរៈនារី YoYo នេះមានឈ្មោះថា Cici “Circus Reverie” ដែលនឹងត្រូវដាក់លក់នៅថ្ងៃទី០១ ខែ មីនា នេះតែម្ដង ហើយអាចរកទិញបាននៅក្នុងកញ្ចប់ Starlight ខែមីនា ជាមួយនឹងតម្លៃ ៣០០ពេជ្រ។ នៅក្នុងកញ្ចប់ Starlight នេះ យើងថែម ទាំងទទួលបាននូវ ស្គីន Painted នៃឈុតថ្មីនេះ ដែលមានការផ្លាស់ប្តូរលើពណ៌ខោអាវ ជាពណ៌បៃតង។ បើបន្ថែម ១០០ពេជ្រទៀត យើងនឹងទទួលបាននូវស្គីន Painted ពណ៌ស្វាយមួយទៀត ដែលមានឈ្មោះថា Cici “Circus Glamoire”។ ទទួលបានស្គីន ៣ និងអត្ថប្រយោជន៏ជាច្រើនទៀតពីកញ្ចប់ Starlight ដោយគ្រាន់តែចំណាយ ៤០០ពេជ្រតែប៉ុណ្ណោះ។
ចឹងចង់ដឹងថាតើស្គីនរបស់ វីរៈនារី Yoyo Cici (Circus Reverie) ស្អាតយ៉ាងណាស់នោះអាច មើលវីដេអូខាងក្រោមបាន។
ដោយសារតែចំណង់ចំណូលចិត្តចំពោះហ្គេមនេសាទត្រី រូបលោក ជូតារីអូ បានក្លាយជាអ្នកស្រលាញ់ហ្គេមឈានមុខគេមួយរូបនៅប្រទេសកម្ពុជា។ មិនថាជាការលេងនេសាទត្រីដោយឯកតោ ឬការប្រកួតជាមួយអ្នកលេងផ្សេងទៀតក៏ដោយ ជូតារីអូ តែងតែមានអារម្មណ៍រំភើប និងរីករាយជាមួយយុទ្ធសាស្ត្រនៃដំណើររុករកនេសាទក្នុងពិភពឌីជីថល។ នៅពេលទំនេរ រូបលោកចូលចិត្តចែករំលែកបទពិសោធន៍ គន្លឹះ និងការយល់ដឹងអំពីប្រភេទត្រីនានា ព្រមទាំងវិធីសាស្ត្រដែលអាចរកបានរង្វាន់ខ្ពស់ផងដែរ។