ចង់លេងInzoi តែមិនដឹងថាកុំព្យូទ័ររត់រួចអត់? អាចមើលតម្រូវការSpecនៅទីនេះបាន -Inzoi
Inzoi គឺជាហ្គេមរបស់កូរ៉េដែលកំពុងពេញនិយម ជាហ្គេមបែបSimអនឡាញ ប៉ុន្តែមានក្រាហ្វិច3Dយ៉ាងស្រស់ស្អាត។ តែបើក្រាហ្វិចភ្លឹងយ៉ាងនេះ តើកុំព្យូទ័រអ្នកអាចរត់រួចឬអត់? នេះជា4កម្រិតនៃតម្រូវការសម្រាប់ដំណើរការហ្គេមនេះ៖ កម្រិតទាបបំផុត (Minimun Specs)៖ CPU Intel Core i5-10400 (2020) AMD Ryzen 5 3600(2019) Graphic Card NVIDIA RTX 2060 6GB (2019) AMD RX 5600 XT…
ហ្វេនរឿងThe Outcast មិនមែនចេញតែរឿងLiveActionទេតែក៏ត្រៀមចេញហ្គេមវ៉ៃគ្នាផងដែរ -The Hidden one
The Hidden Ones គឺជាហ្គេមដែលបង្កើតឡើងដោយ Morefun Studio ដែលវាជាប្រភេទហ្គេមវ៉ៃគ្នាបែបលក្ខណៈ 3D ដោយតួអង្គនីមួយៗមាននូវ Unique Skills រាងៗខ្លួន ហើយតម្រូវអោយយើងប្រើប្រាស់យុទ្ធសាស្ត្រយ៉ាងណាក៏ដោយ បង្កើត អោយចេញជា Combo Skills សម្រាប់តួអង្គទាំងនោះ ដើម្បីយកឈ្នះទៅលើគូបដិបក្ខរបស់ពួកគេ។ ហ្គេមមួយនេះត្រូវបានយកលំនាំតាម Manga និង Anime ដ៏ល្បីមួយដែលមានឈ្មោះថា “Hitori No Shita: The Outcast” ។…
រស់ក្នុងតំបន់វិទ្យុសកម្មយ៉ាងម៉េចទៅ? ហ្គេមនេះនឹងបង្រៀនអ្នក – ATOMFALL
ក្រុមហ៊ុន Rebillion Developments បានធ្វើការបង្កើតប្រភេទហ្គេម Survival មួយ ដែលហៅថា Atomfall ដោយបំផុសគំនិត ចេញពីព្រឹត្តិការណ៍ និងរឿងរ៉ាវពិតជាក់ស្ដែង លាយឡំជាមួយការឆ្នៃប្រឌិតមួយចំនួន ដើម្បីធ្វើអោយហ្គេមមួយនឹង មានភាពទាក់ទាញ។ Atomfall គឺជាហ្គេមដែលយើងត្រូវរៀនរស់នៅដោយខ្លួនឯង ក្នុងតំបន់មួយពោរពេញទៅដោយធាតុវិទ្យុសកម្ម ដែលបង្កមកពី ការផ្ទុះរោងចក្រនុយក្លេអ៊ែរកាលពី៥ឆ្នាំមុន គឺឆ្នាំ១៩៥៧ តំបន់ភាគខាងជើងនៃចក្រភព អង់គ្លេស។ ការផ្ទុះនុយក្លេអ៊ែរនេះ បានបង្កអោយមានមនុស្សស្លាប់ជាច្រើន ហើយអ្នកស្លាប់ទាំងនុះ ក៏បានកកើតក្លាយជាទ័ព Zombie យ៉ាងច្រើន ដោយហេតុនេះ ធ្វើអោយរាជរដ្ឋាភិបាលចក្រភព…
9ឆ្នាំឲ្យគត់ ក្រុមហ៊ុនទើបតែប្រកាសថានឹងចេញចុងឆ្នាំនេះ – Witchbrook
ហ្គេមនេះបានប្រកាសផលិតតាំងពីឆ្នាំ2016ម្ល៉េះ មានហ្វេនជាច្រើនខំទន្ទឹងរងចាំពីមួយឆ្នាំទៅមួយឆ្នាំ ឡើងស្កក់ដោយគ្មានការបញ្ជាក់ឬបង្ហើបពីដំណើរការផលិតឡើយ ឡើងមានអ្នករងចាំខ្លះគិតថាហ្គេមនេះគ្មានថ្ងៃបានលេងទេ។ តែមិនដូចជាការគិតហ្គេមនេះបានចេញផ្សាយTrailer កាលពីថ្ងៃទី 27 ខែមីនានេះជាមួយការបង្ហាញពីសកម្មភាពជាច្រើន និងរូបភាពដ៏ស្រស់បំព្រងរបស់ហ្គេមដែលធ្វើឲ្យហ្វេនជ្រួលជ្រើមឡើងវិញ។ Witchbrook គឺជាហ្គេមបែប Simulator ដែលអ្នកជាសិស្សធ្មប់ទៅរៀនផង ធ្វើការក្រៅម៉ោងបន្ងែមក៏បាន ឬបើកហាងលក់ផលិតផលក៏បាន។ ក្រុមហ៊ុនដែលបង្កើតហ្គេមនេះគឺ Chuckle Fish ដែលធ្លាប់ជាដៃគូរសហការរបស់ហ្គេម Stardew Valley ដែលជាហ្គេមពេញនិយមកាន់ឆ្នាំរបស់អ្នកលេងហ្គេមបែប Chill និងមានរូបភាពរចនាបែប Pixel Art។ បន្ទាប់ពី9ឆ្នាំនេះហើយមកមើលTrailerរបស់ហ្គេមអ្នកនឹងមានអារម្មណ៍ថាសម្រាប់គុណភាពនិងរយះពេលរងចាំគឺពិតជាសាកសម្យ បើអ្នកចាប់អារម្មណ៍កុំភ្លេចចូលមើល Trailer នៅខាងក្រោម។ …
Steam បានបញ្ចេញហ្គេមទាំង ១១ ដែលទទួលបានការដោនឡោតច្រើនជាងគេប្រចាំឆ្នាំ ២០២៤
តោះថ្ងៃនេះផងដែរ អេនមីនសុំបង្ហាញពីឈ្មោះហ្គេមទាំង ១១ ដែលត្រូវបាន Steam ដាក់បញ្ចូលទៅក្នុងកញ្ចប់ Top Seller Platinum Package ដែលជាកញ្ចប់បណ្ដុំទៅដោយហ្គេម ដែលទទួលបានការទាញយកមកលេងច្រើនជាងគេប្រចាំឆ្នាំ ២០២៤។ ដូចនេះចង់ដឹងថា ហ្គេមទាំង ១១ នោះមានហ្គេម ដែលអ្នករាល់គ្នាចូលចិត្តលេងរឺអត់ អាចមើលនៅខាងក្រោមនេះបានណា។ 1. Apex LegendsTM ហ្គេមប្រភេទ Battle Royale មួយនេះអាចទទួលបានការគាំទ្រច្រើននៅក្នុង Steam គឺអេតមីនគិតថាអាច ដោយសារតែវា ជាប្រភេទហ្គេម…
តិចថាអត់ដឹង Waylay មានសញ្ជាតិជាថៃ – Valorant
នៅថ្ងៃប្រកួតវគ្គផ្ដាច់ព្រាត់នៃព្រឹត្តិការណ៍ VCT Masters Bangkok 2025 កាលពីថ្មីៗកន្លងទៅនេះ ក្រុមហ៊ុន Riot Game បានបញ្ចេញនូវ Agent ថ្មីស្រឡាំងមួយ ដែលមានឈ្មោះថា Waylay ។ Waylay គឺជា Agent ទី២៨ របស់ Valorant ដែលមានសញ្ជាតិថៃ និងមានតួនាទីជា Duelist ហើយក៏បានបញ្ចេញនៅក្នុង Server ផ្លូវការនៅថ្ងៃទី ០៥ ខែ មីនា…
ច្បាស់ការហើយស្គីន CICI ថ្មី នឹងក្លាយជាស្គីន Starlight សម្រាប់ខែ មីនា ខាងមុខនេះ – Mobile Legends : Bang Bang
“Cici and Yoyo… ready to set the stage on fire!” (សម្លេងរបស់តួអង្គ Cici) ក្រុមហ៊ុន Moonton បានបង្ហោះវីដេអូ លើបណ្ដាញសង្គមទាំងអស់ ជាផ្លូវការហើយថាស្គីន Starlight នៅខែ មីនា ខាងមុខនេះ គឺជាស្គីនរបស់ Hero Cici ដែលមានតួនាទី ជា Exp Lane ។ លើកនេះផងដែរ…
អីយ៉ា! ឈុតស្គីនកាំភ្លើងថ្មីរបស់ Valorant ចេញហើយ (Neptune 2.0 Bundle) – Valorant
កាលពីប៉ុន្មានថ្ងៃមុននេះ ក្រុមហ៊ុន Riot បានធ្វើការ Update Patch 10.03 ក៏បានភ្ជាប់មកជាមួយនឹងការបញ្ចេញ ឈុតស្គីនកាំភ្លើងថ្មី Neptune 2.0 ផងដែរ។ ឈុតស្គីនកាំភ្លើងថ្មីនេះ ត្រូវបានដាក់លក់ នៅក្នុង Store របស់ Valorant ក្នុងកំឡុងថ្ងៃទី ២១ និង ២២ ខែកុម្ភៈ ឆ្នាំ ២០២៥ ទៅតាម Region នីមួយៗ។ -តើនៅក្នុងកញ្ចប់ឈុតស្គីននេះ មានអ្វីខ្លះ…
ពេជ្រកំពុងច្នៃ មិនទាន់ដឹងថ្ងៃចេញប៉ុន្តែអាចជាហ្គេមធំប្រចាំឆ្នាំ – Ananta
អង្គុយអូសពត៍មានលេងៗតែប្រទះមិនមែនចង្រ្កានហ្គាសទេតែអណ្តូងប្រេងតែម្តង! ហ្គេមមួយនេះត្រូវបានក្រុមហ៊ុនNaked Rainយកមកប្រកាសកាលពីឆ្នាំ2023 នៅកម្មវិធីហ្គេមខន។ ដែលធ្វើឲ្យមនុស្សមានការចាប់អារម្មណ៍យ៉ាងខ្លាំងតែក៏ស្ងាត់ទៅវិញដោយសារជិត2ឆ្នាំហ្គេមនេះមានការស្ងាត់មែនទែន ហើយមិនបានប្រកាសថាចេញនៅពេលណាដែល។
ហ្គេមចោរលួចឡានវគ្គ 6 ប្រាកដចិត្តថាចេញរដូវរំហើយនេះហើយ
កាន់តែកៀកពេលសន្យារកាន់តែប្រាកដចិត្តថាហ្គេមមួយនេះនឹងប្រកាសថ្ងៃចេញឆាប់ៗនេះ។ តាំងពីចេញTrailer កាលពីចុងឆ្នាំ 2023 មក វាបានធ្វើឲ្យហ្វេនៗអន្ទះសារចង់ដឹងថាពេលណាGTA6ចេញ ប៉ុន្តែទទួលបានការឆ្លើយតប ថា”មិនហ៊ានសន្យា”ទៅវិញ។ ទោះជាយ៉ាងណាក្តីហ្វេននៅតែទន្ទឹងរង់ចាំ