ជាទូទៅហ្គេម Open World បានផ្សាភ្ជាប់ជាមួយហ្គេមប្រភេទ Action ដែលមានការវ៉ៃគ្នាជាមួយអង្គដើម្បីដោះស្រាយបញ្ហាទៅតាមសាច់រឿង។ តែដោយឡែកកាលពីដើមខែ12 ឆ្នាំ2024 ក្រុមហ៊ុន Papergames បានចេញហ្គេម Open World ដែលផ្តោតទៅលើការ ស្លៀកពាក់ដើម្បីដោះស្រាយវិបត្តិដោយការផ្លាស់ប្តូរសម្លៀកបំពាក់របស់តួអង្គ Nikki ទៅវិញ។


ហ្គេមនេះត្រូវបានទទួលការពេញនិយមពីហ្វេនស្រីៗជាច្រើន តែក៏ប្រុសៗមួយចំនួនចាប់អារម្មណ៍ទៅលើហ្គេមនេះដូចគ្នា។ ទាំងក្រាហ្វិកស្អាត​ របៀបលេងបែបChill បូករួមនឹងPuzzle និងសាច់រឿងដ៏គួរឲ្យចាប់អារម្មណ៍ ហ្គេមនេះត្រូវបានStremer ប្រុសៗជាច្រើនសាក់លេងហើយពេញចិត្ត និងបានណែនាំឲ្យអ្នកទស្សនាសាកល្បងលេងខ្លួនឯងទៀតផង។ ជាពិសេសគឺជាហ្គេមដែលអ្នកអាចណែនាំមិត្តស្រីអ្នកឲ្យលេងជាមួយ ដើម្បីបានចំណាយពេលជាមួយគ្នាច្រើនជាងមុន។

ថ្ងៃទី23 ខែកក្កដា ឆ្នាំ2025 នេះ Infinity Nikki នឹងធ្វើការចេញUpdate version 1.2: Firework Season ដែលមានការចែកឈុតថ្មី Free ដល់ទៅ 3ឈុត៖



Jotario

ដោយសារតែចំណង់ចំណូលចិត្តចំពោះហ្គេមនេសាទត្រី រូបលោក ជូតារីអូ បានក្លាយជាអ្នកស្រលាញ់ហ្គេមឈានមុខគេមួយរូបនៅប្រទេសកម្ពុជា។ មិនថាជាការលេងនេសាទត្រីដោយឯកតោ ឬការប្រកួតជាមួយអ្នកលេងផ្សេងទៀតក៏ដោយ ជូតារីអូ តែងតែមានអារម្មណ៍រំភើប និងរីករាយជាមួយយុទ្ធសាស្ត្រនៃដំណើររុករកនេសាទក្នុងពិភពឌីជីថល។ នៅពេលទំនេរ រូបលោកចូលចិត្តចែករំលែកបទពិសោធន៍ គន្លឹះ និងការយល់ដឹងអំពីប្រភេទត្រីនានា ព្រមទាំងវិធីសាស្ត្រដែលអាចរកបានរង្វាន់ខ្ពស់ផងដែរ។