Mobazane និង Hoon គឺជាកីឡាករ MLBB លេងនៅក្រុម BTK ប្រចាំតំបន់ NA ឬ អាមេរិចខាងជើង ហើយក៏ជា ក្រុមខ្លាំងផងដែរ បើទោះបីជានៅក្នុងតំបន់ដែលមិនសូវមានការប្រកួតក៏ដោយ ហើយថ្មីៗនេះ BTK បានឈ្នះតំណែងទៅប្រកួត MSC 2025 នៅរាជធានី Riyadh ហើយបានសហការជាមួយក្រុម S8UL សម្រាប់ដំណើរមួយនេះ ។
តែថ្មីៗនេះក្រុម BTK x S8UL ត្រូវបានដកសិទ្ធិចេញពីការប្រកួត MSC 2025 បើយោងទៅតាមសេចក្ដីប្រកាសរបស់ Moonton នៅលើបណ្ដាញសង្គមរបស់គេ ។ តាមសេចក្ដីប្រកាសនេះ Moonton បានផ្ដោតទៅលើកីឡាករ Mobazane និង Hoon ដែលបានចូលរួមកម្មវិធីមួយចំនួនរបស់ ហ្គេមដែលជាដៃគូរប្រជែងរបស់ MLBB ហើយហ្គេមនោះគឺ HOK (Honor of Kings) ។
សេចក្ដីប្រកាសបន្តទៀតថា ខាងក្រុមហ៊ុនបានទាក់ទងទៅកាន់ក្រុម BTK x S8UL រួចរាល់ហើយមុនពេលរឿងកើត ឡើងដែលបានព្រមានថា បើសិនជាអ្នកទាំង ២ សម្រេចចិត្តបន្តការចូលរួមនោះ Moonton នឹងលើកច្បាប់ដែល ល្មើសយកមកប្រើហើយដកសិទ្ធិការប្រកួតទាំងក្រុមតែម្ដង ។ ទោះបីជាមានការព្រមាន និងជូនដំណឹងជាងមុន ក៏ក្រុមនិងកីឡាករទាំង ២ នេះសម្រេចចិត្តចូលរួមកម្មវិធីរបស់ HOK ជាក់ស្ដែង Mobazane និង Hoon ចូលរួមកម្មវិធី 48H Ranking Marathon ។
បន្ទាប់ពីការប្រកាសនេះខាងក្រុម BTK x S8UL មានការខឹងសម្បារជាខ្លាំងដោយ MobaZane បានចេញមក ឡាយបកស្រាយនៅលើ Youtube របស់ខ្លួន ។ គាត់និយាយថាខាងអ្នកចាត់ការគាត់ ច្បាស់ណាស់ថាបានអានច្បាប់ EWC ដែលជាកម្មវិធីធំពីលើ MSC 2025 រួចរាល់អស់ហើយទើបគាត់ចូលរួម ។ គាត់បន្ថែមថា ការចូលរួមនេះ គឺដោយសារតែការប្រកួត MLBB នៅ NACT គ្មានប្រាក់រង្វាន់ទេ ដូចនេះគាត់ត្រូវតែចូលរួមកម្មវិធីនេះ ដើម្បីបាន ប្រាក់កំរៃខ្លះ ម្យ៉ាងទៀតហេតុអីត្រូវដកសិទ្ធិគាត់ ល្មើសប៉ុណ្ណឹងសមតែត្រឹមពិន័យជាប្រាក់បានហើយ ។
យ៉ាងណាមិញ Moonton បានសម្រេចចិត្តយកក្រុមផ្សេង ដើម្បីមកបំពេញចន្លោះរបស់ក្រុម BTK x S8UL រួចរាល់បាត់ទៅហើយគឺក្រុម Area 77 ។ តើអ្នកទាំងអស់គ្នាគិតយ៉ាងណាដែរ ចំពោះបញ្ហានេះ? តើអ្នកចាត់ការរបស់ BTK x S8UL ជាអ្នកទទួលកំហុសឬ Moonton ដាក់ទោសធ្ងន់ពេក?
ដោយសារតែចំណង់ចំណូលចិត្តចំពោះហ្គេមនេសាទត្រី រូបលោក ជូតារីអូ បានក្លាយជាអ្នកស្រលាញ់ហ្គេមឈានមុខគេមួយរូបនៅប្រទេសកម្ពុជា។ មិនថាជាការលេងនេសាទត្រីដោយឯកតោ ឬការប្រកួតជាមួយអ្នកលេងផ្សេងទៀតក៏ដោយ ជូតារីអូ តែងតែមានអារម្មណ៍រំភើប និងរីករាយជាមួយយុទ្ធសាស្ត្រនៃដំណើររុករកនេសាទក្នុងពិភពឌីជីថល។ នៅពេលទំនេរ រូបលោកចូលចិត្តចែករំលែកបទពិសោធន៍ គន្លឹះ និងការយល់ដឹងអំពីប្រភេទត្រីនានា ព្រមទាំងវិធីសាស្ត្រដែលអាចរកបានរង្វាន់ខ្ពស់ផងដែរ។