តាំងតែពី Marvel លក់សិទ្ធិផលិតហ្គេមទៅអោយក្រុមហ៊ុន NetEase របស់ចិនមក មានហ្គេមជាច្រើនបានចេញមក ដែលមានខ្លះទទួលបានការស្រលាញ់និងចូលចិត្តដូចជា Marvel Rivals ជាដើម ។ តែហ្គេមមួយចំនួនទៀតដែល NetEase បញ្ចេញមកលើទូរស័ព្ទមិនសូវទទួលបានការគាំទ្រឡើយ ។

ជាក់ស្ដែងឥលូវនេះ Teaser ហ្គេមថ្មីបានបញ្ចេញមកទៀតហើយគឺ “Marvel Mystic Mayhem” ដែលជាប្រភេទហ្គេម RPG នៅលើ IOS និង Android ។

ក្នុងវីដេអូខ្លីនេះយើងឃើញតួអង្គពី Marvel ល្បីៗដូចជា The Hulk, Scarlett Witch និង Doctor Strange ជាដើម បង្ហាញខ្លួន ។ ចំណែកឯរូបភាពរចនាវិញ មើលទៅគឺបែប Comic ចេញពីសៀវភៅតែម្ដងស្អាតគ្រាន់បើ តែបើមើល ទៅលើរបៀបលេងវិញ អាចជាប្រភេទ Turn Based បើតាមវីដេអូ ។

យ៉ាងណាមិញបើមើលទៅលើ មតិរបស់ហ្វេននៅក្រោមវីដេអូវិញ មានអ្នកចោទថាហ្គេមនេះ នឹងផ្តោតទៅលើការរកលុយជាងហើយដោយ Top Comment គឺ “Microtransaction Assemble” ទទួលបានអ្នកគាំទ្ររហូតដល់ 119 អ្នកបើគិតមកដល់ពេលនេះ ។ យ៉ាងណាមិញមានតែរង់ចាំមើលទេ នៅពេលហ្គេមនេះចេញមក ហើយអ្នកទាំងអស់គ្នា អាចចុះឈ្មោះមុនបានតាម​ វេបសាយហ្គេមផ្ទាល់​ នេះបាន ៕

Jotario

ដោយសារតែចំណង់ចំណូលចិត្តចំពោះហ្គេមនេសាទត្រី រូបលោក ជូតារីអូ បានក្លាយជាអ្នកស្រលាញ់ហ្គេមឈានមុខគេមួយរូបនៅប្រទេសកម្ពុជា។ មិនថាជាការលេងនេសាទត្រីដោយឯកតោ ឬការប្រកួតជាមួយអ្នកលេងផ្សេងទៀតក៏ដោយ ជូតារីអូ តែងតែមានអារម្មណ៍រំភើប និងរីករាយជាមួយយុទ្ធសាស្ត្រនៃដំណើររុករកនេសាទក្នុងពិភពឌីជីថល។ នៅពេលទំនេរ រូបលោកចូលចិត្តចែករំលែកបទពិសោធន៍ គន្លឹះ និងការយល់ដឹងអំពីប្រភេទត្រីនានា ព្រមទាំងវិធីសាស្ត្រដែលអាចរកបានរង្វាន់ខ្ពស់ផងដែរ។