ធ្លាប់តែដើរតួជាតួអង្គក្នុងហ្គេមដើម្បីបង្កើតមាតិកាកំប្លែង រហូតទទួលបានការគាំទ្រដល់ទៅ 6.2លាននាក់ក្នុងMeta អីលូវក្រុម Viva La Dirt League បានចេញហ្គេមបែបកំប្លែងរបស់ខ្លួន។ ជាប្រភេទIndie Game បែបChill តែអត់ Relax ដោយដើរតួជាBaelin អ្នកស្ទូចត្រីក្នុងភូមិ Honeywood ដែលបានក្លាយខ្លួនជាវីរៈបុរសផ្សងព្រេងដើម្បីជួយដោះស្រាយបញ្ហាក្នុងភូមិ និងក្នុងអាណាចក្ររបស់ខ្លួន។


តួអង្គផ្សេងៗនៅក្នុងហ្គេមគឺជាសមាជិកក្រុមរបស់ពួកគេដែលមានចរិតលក្ខណះទៅតាមមាតិកាដែលពួកគេតែងតែធ្វើកន្លងមក។
គ្នានការបង្ហើបឬប្រកាសណាមួយកំលុងពេលពួកគេបង្កើតហ្គេមនេះឡើងមកទេ ស្ងាត់ៗក៏ទម្លាក់Demo ឲ្យលេងតែម្តងក្នុងកំលុងខែកុម្ភះមុននេះ។ ហើយថ្មីៗពួកគេបានប្រកាសថានឹងចេញហ្គេមពេញ នៅថ្ងៃទី29 ខែមេសា ខាងមុខនេះ។

Jotario

ដោយសារតែចំណង់ចំណូលចិត្តចំពោះហ្គេមនេសាទត្រី រូបលោក ជូតារីអូ បានក្លាយជាអ្នកស្រលាញ់ហ្គេមឈានមុខគេមួយរូបនៅប្រទេសកម្ពុជា។ មិនថាជាការលេងនេសាទត្រីដោយឯកតោ ឬការប្រកួតជាមួយអ្នកលេងផ្សេងទៀតក៏ដោយ ជូតារីអូ តែងតែមានអារម្មណ៍រំភើប និងរីករាយជាមួយយុទ្ធសាស្ត្រនៃដំណើររុករកនេសាទក្នុងពិភពឌីជីថល។ នៅពេលទំនេរ រូបលោកចូលចិត្តចែករំលែកបទពិសោធន៍ គន្លឹះ និងការយល់ដឹងអំពីប្រភេទត្រីនានា ព្រមទាំងវិធីសាស្ត្រដែលអាចរកបានរង្វាន់ខ្ពស់ផងដែរ។