ទីបំផុតហ្គេមប្រណាំងឡានដ៏ល្បីមួយដែលមានឈ្មោះថា Forza Horizon 5 បានដាក់អោយមានវត្តមានលេងនៅលើ PlayStation 5 ហើយក្រោយពីហ្គេមមួយនេះត្រូវបានបញ្ចេញជាផ្លូវការដោយក្រុមហ៊ុន Xbox Game Studios តាំងពីខែវិច្ឆិកា ឆ្នាំ២០២១មកម្ល៉េះ។ បើតាមអេតមីនគិតលេងៗ មូលហេតុនៃការអូសបណ្លាយពេលយូរយ៉ាងនេះប្រហែលជាតថ្លៃគ្នាមិនទាន់ត្រូវមើលទៅ ក៏ព្រោះតែយើងដឹងហើយថាក្រុមហ៊ុន Xbox Game Studios គឺជាក្រុមហ៊ុនគូប្រជែងរបស់ PlayStation 5 ទៅលើហ្គេមប្រភេទ កុងសូល។ តែយ៉ាងណាក៏ដោយ ក៏វាជា Serie ដំបូងរបស់ត្រកូលរបស់ Forza Horizon ហើយដែលមានវត្តមានលើ  PlayStation 5 ដោយត្រកូលហ្គេមប្រណាំងឡានមួយនេះ ធ្លាប់តែបញ្ចេញនៅលើ Platform កុំព្យូទ័រ និង Platform Xbox series តែប៉ុណ្ណោះ។

Forza Horizon 5 នឹងដាក់អោយលេងលើ PlayStation 5 នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ ក្នុងតម្លៃចាប់ពី $59.99 ឡើងទៅ ដោយបច្ចុប្បន្ននេះក៏បានដាក់អោយ Pre-Order នៅលើេវបសាយ PlayStation ផ្ទាល់ផងដែរ។ អេតមីនគ្រាន់តែចង់ បញ្ជាក់បន្តិចណាថាការដែលលក់លើវេបសាយមាន ៣ កញ្ចប់ដែលមានដូចជា កញ្ចប់ Standard Edition ដែលមានតម្លៃ $59.99​,កញ្ចប់ Deluxe Edition ដែលមានតម្លៃ $79.99 និងកញ្ចប់ Premium Edition ដែលមានតម្លៃ $99.99 ហើយបើចង់ដឹងអោយលម្អិត អាចទស្សនាបន្ថែមនូវរូបភាព និងវីដេអូខាងក្រោមនេះបានណាបងប្អូនទាំងអស់គ្នា។

Jotario

ដោយសារតែចំណង់ចំណូលចិត្តចំពោះហ្គេមនេសាទត្រី រូបលោក ជូតារីអូ បានក្លាយជាអ្នកស្រលាញ់ហ្គេមឈានមុខគេមួយរូបនៅប្រទេសកម្ពុជា។ មិនថាជាការលេងនេសាទត្រីដោយឯកតោ ឬការប្រកួតជាមួយអ្នកលេងផ្សេងទៀតក៏ដោយ ជូតារីអូ តែងតែមានអារម្មណ៍រំភើប និងរីករាយជាមួយយុទ្ធសាស្ត្រនៃដំណើររុករកនេសាទក្នុងពិភពឌីជីថល។ នៅពេលទំនេរ រូបលោកចូលចិត្តចែករំលែកបទពិសោធន៍ គន្លឹះ និងការយល់ដឹងអំពីប្រភេទត្រីនានា ព្រមទាំងវិធីសាស្ត្រដែលអាចរកបានរង្វាន់ខ្ពស់ផងដែរ។