Wild Rift – Tech Gaming News https://www.techgaming-news.com Fri, 04 Jul 2025 09:53:32 +0000 km-KH hourly 1 https://www.techgaming-news.com/wp-content/uploads/2024/06/cropped-tech-gaming-news-logo-32x32.webp Wild Rift – Tech Gaming News https://www.techgaming-news.com 32 32 ធុញMobile Legends សាក5ហ្គេមនេះដើម្បីប្តូររសជាតិម្តង!!! https://www.techgaming-news.com/5-games-similar-to-mlbb Wed, 23 Apr 2025 10:26:15 +0000 https://www.techgaming-news.com/?p=1204 និយាយពីហ្គេម Mobile Legends:Bang Bang នៅស្រុកខ្មែរនេះអ្នកណាៗ ក៏ពេញនិយមលេងដែរ រួមទាំងអេតមីនផងដែរ លេងមកដល់ពេលនេះជិត៦ឆ្នាំមកហើយ។ ពេលខ្លះសុខៗយើងក៏មានអារម្មណ៏ថាធុញនឹងលេងរ៉ូលដដែលៗ

The post ធុញMobile Legends សាក5ហ្គេមនេះដើម្បីប្តូររសជាតិម្តង!!! appeared first on Tech Gaming News.

]]>
និយាយពីហ្គេម Mobile Legends:Bang Bang នៅស្រុកខ្មែរនេះអ្នកណាៗ ក៏ពេញនិយមលេងដែរ រួមទាំងអេតមីនផងដែរ លេងមកដល់ពេលនេះជិត៦ឆ្នាំមកហើយ។ ពេលខ្លះសុខៗយើងក៏មានអារម្មណ៏ថាធុញនឹងលេងរ៉ូលដដែលៗ ហេរូដដែលៗ ឫក៏ពេលខ្លះចាញ់ពេកអស់អារម្មណ៏ លេងអាលីងម៉ងក៏មានដែរ ចឹងគួរណាតែសាកល្បងប្ដូរឱជារសចេញម្ដងមើល អាចជាលែងសូវធុញក៏ថាបាន។ ចឹងកុំអោយខាតពេលយូរ តោះអេតមីនសុំណែនាំហ្គេម ៥ ដែលជាប្រភេទ MOBA ហ្គេម ស្រដៀងទៅនឹង Mobile Legends ហើយក៏កំពុងផ្ទុះលេងលើទូរស័ព្ទនាពេលសព្វថ្ងៃនេះផងដែរ។

1. LEAGUE OF LEGENDS WILD RIFT (LOL)

ហ្គេម LEAGUE OF LEGENDS WILD RIFT  នេះវិញបានបញ្ចេញអោយលេងដោយក្រុមហ៊ុន Riots Game  កាលពីចុងខែតុលា ឆ្នាំ២០២០ មកម៉្លេះ។ ហ្គេម MOBA  មួួយនេះវាជាប្រភេទហ្គេមដែលយកលំនាំតាម ហ្គេម LEAGUE OF LEGENDS ដែលជាហ្គេម  លើកុំព្យូទ័រ​ ដែលជាហេតុុធ្វើអោយហ្គេមមួយនេះផ្ទុះការពេញនិយមលេងយ៉ាងខ្លាំងលើទូរស័ព្ទដៃ ហើយក៏ទទួលបានការ Rate  ខ្ពស់ផងដែរ លើ App Store របស់ Apple ដែលមានការ Rate រហូតដល់ទៅ ៤/៥។ បើនិយាយពីក្រាហ្វិចហ្គេមនេះ អេតមីនអាចនិយាយបានថា អត់អោយចាញ់សិស្សច្បងធំ LOL ដែលលេងលើកុំព្យូទ័រនោះទេ គឺអ៊េមយកតែមែនទែនតែម្ដង។

2. HONOR OF KINGS (HOK)

ហ្គេម Honor Of Kings ជាហ្គេម MOBA មួយដែលអាចនិយាយបានថា បច្ចុប្បន្នក៏ស្ថិតនៅក្នុងប្រភេទហ្គេមទូរស័ព្ទមួយដែល កំពុងតែផ្ទុះខ្លាំងនៅក្នុងស្រុកខ្មែរយើងផងដែរ។ ហ្គេមមួយនេះ បានដាក់អោយលេងតាំងពីឆ្នាំ ២០១៥មកម្ល៉េះ តែលេងបាននៅក្នុង Server ប្រទេសចិនតែប៉ុណ្ណោះ ទើបតែពាក់កណ្ដាលឆ្នាំ ២០២៤ ទើបប្រកាសចេញជា Global Version ។ ចំណុចពិសេស នៃ HOK សម្រាប់អេតមីនគឺចាប់អារម្មណ៏ទៅលើតួអង្គក្នុងហ្គេម គឺសុទ្ធតែជាអ្នកល្បីក្នុងដំណើររឿងព្រេង និងប្រវត្តិសាស្ត​ចិន ដូចជា ណាចា, អ៊ូខុង, ឆាវឆាវ, ខុងមីង, លីវប៉ី និងច្រើនអ្នកទៀត។ ចឹងហើយសម្រាប់អ្នកតាមដានរឿងចិន ដូចជាអេតមីនជាដើមអីនឹង គួរណាតែសាកល្បងលេងហ្គេមមួយនេះ។

3. ARENA OF VALOR (AOV)

សម្រាប់ហ្គេម Arena of Valor (AOV) នេះវិញគឺបង្កើតដោយក្រុមហ៊ុនតែមួយជាមួយនឹង HOK គឺក្រុមហ៊ុន TiMi Studio Group ហើយបានបញ្ចេញជាផ្លូវការនៅឆ្នាំ ២០១៦ និងបញ្ចេញលើ Platform Nintendo Switch ក្នុងឆ្នាំ ២០១៨។ គ្រាន់តែហ្គេមនេះ វាជាការឌីហ្សាញបែបស្តាយស្រដៀងនឹង LOL មិនថាទាំងតួអង្គ ទាំងផែនទី ឫក៏របៀបលេងគឺស្រដៀងទៅនឹង LOL ខ្លាំងមែនទែន។ តែយ៉ាងណាក៏មានការសហការជាមួយក្រុមហ៊ុន DC Studios ផងដែរក្នុងការនាំយកតួអង្គវីរៈបុរសមួយចំនួនដូចជា Superman និង Flash ជាដើម។ បច្ចុប្បន្ននេះហ្គេមមួយនេះរាងធ្លាក់សន្ទុះនៃការគាំទ្របន្តិច ដោយសារតែហ្គេមនេះ គឺមានភាពប្រហាក់ប្រហែលគ្នា ជាមួយនឹង LOL wild rift ដែលធ្វើអោយអ្នកគាំទ្រមួយចំនួនតូចរបស់ AOV បកទៅលេង LOL wild rift វិញ។

4. POKÉMON UNITE 

Pokémon Unite  គឺជាហ្គេមមួយដែលបង្កើតដោយក្រុមហ៊ុន TiMi Studio Group និងបានដាក់អោយលេងជាផ្លូវការក្នុងកំឡុង ខែកក្កដា ឆ្នាំ ២០២១ លើ Nintendo Switch និងដាក់អោយលេងលើទូរស័ព្ទទាំង Android និង IOS នៅ២ខែបន្ទាប់។ ហ្គេមនេះបានឌីហ្សាញមកដោយយកលំនាំតាម រឿងភាគ Anime ដ៏ល្បីមួយដែលមានឈ្មោះថា Pokémon ហើយចំណុចពិសេស ដែលអេតមីនចង់និយាយពីហ្គេមមួយនេះ គឺវាផ្ទុយដាច់ស្រឡះពីគ្នាតែម្ដង ជាមួយនឹងហ្គេម MOBA ដ៏ទៃៗទៀត មិនថាទាំងផែនទី, របៀបនៃការលេង, របៀបនៃការFarm សត្វព្រៃនោះទេ ហើយបើនិយាយពីក្រាហ្វិចវិញ ខ្ជួតញាក់សន្លប់ អ្នករាល់គ្នាអើយ។

5. ONMYOJI ARENA

Onmyoji Arena គឺជាហ្គេមដែលបានដាក់អោយលេងជាផ្លូវការនៅថ្ងៃទី២៨​ ខែមេសា ឆ្នាំ២០១៨ ដោយក្រុមហ៊ុន NetEase Game ដែលជាក្រុមហ៊ុនល្បីមួយលើវិស័យហ្គេមទូរស័ព្ទ។ បើអោយអេតមីនប្រៀបធៀបហ្គេមមួយនេះ គឺវាមានលក្ខណៈស្រដៀងជាមួយ នឹងហ្គេម MOBA ផ្សេងទៀតដែរទេ តែអ្វីដែលពិសេសនោះគឺទៅលើតួអង្គក្នុងហ្គេមនេះ​ហៅថា Shikigami គឺសុទ្ធតែយកចេញពី រឿង Anime ល្បីៗជាច្រើន ដូចជា Bleach និង Demon Slayer  ជាដើម។ ចឹងហើយបើអ្នករាល់គ្នាជា​ហ្វេនរឿង Anime គួរណាតែ កុំរំលងហ្គេមមួយនេះអោយសោះណា ហើយបើក្រាហ្វិចហ្គេមនេះវិញ គឺស្រដៀងខ្លាំងនឹង League of Legends wild rift គ្រាន់តែ រាងមានសភាពភ្លឺជាងបន្តិចតែប៉ុណ្ណោះ។

Jotario

ដោយសារតែចំណង់ចំណូលចិត្តចំពោះហ្គេមនេសាទត្រី រូបលោក ជូតារីអូ បានក្លាយជាអ្នកស្រលាញ់ហ្គេមឈានមុខគេមួយរូបនៅប្រទេសកម្ពុជា។ មិនថាជាការលេងនេសាទត្រីដោយឯកតោ ឬការប្រកួតជាមួយអ្នកលេងផ្សេងទៀតក៏ដោយ ជូតារីអូ តែងតែមានអារម្មណ៍រំភើប និងរីករាយជាមួយយុទ្ធសាស្ត្រនៃដំណើររុករកនេសាទក្នុងពិភពឌីជីថល។ នៅពេលទំនេរ រូបលោកចូលចិត្តចែករំលែកបទពិសោធន៍ គន្លឹះ និងការយល់ដឹងអំពីប្រភេទត្រីនានា ព្រមទាំងវិធីសាស្ត្រដែលអាចរកបានរង្វាន់ខ្ពស់ផងដែរ។

The post ធុញMobile Legends សាក5ហ្គេមនេះដើម្បីប្តូររសជាតិម្តង!!! appeared first on Tech Gaming News.

]]>