Valorant – Tech Gaming News https://www.techgaming-news.com Fri, 04 Jul 2025 09:45:52 +0000 km-KH hourly 1 https://www.techgaming-news.com/wp-content/uploads/2024/06/cropped-tech-gaming-news-logo-32x32.webp Valorant – Tech Gaming News https://www.techgaming-news.com 32 32 ស្គីន Bundle កាំភ្លើង Classic VCT 25 របស់ក្រុមប្រកួតថ្មីថ្មោងនៅ VCT ចេញមកហើយ – Valorant   https://www.techgaming-news.com/skin-gun-bundle-classin-vct25-valorant Sun, 20 Apr 2025 10:05:48 +0000 https://www.techgaming-news.com/?p=1184 ក្រុមហ៊ុន Riots Game បានធ្វើការបញ្ចេញ Concept នេះតាំងពីឆ្នាំ២០២៤ មកម្ល៉េះ ដោយរាល់ក្រុមដែលមានឈ្មោះប្រកួតក្នុង VCT  ដែលជាការប្រកួតជម្រុះតាមតំបន់ដែលធំជាងគេនៅក្នុងហ្គេម Valorant សុទ្ធតែទទួលបាន

The post ស្គីន Bundle កាំភ្លើង Classic VCT 25 របស់ក្រុមប្រកួតថ្មីថ្មោងនៅ VCT ចេញមកហើយ – Valorant   appeared first on Tech Gaming News.

]]>
ក្រុមហ៊ុន Riots Game បានធ្វើការបញ្ចេញ Concept នេះតាំងពីឆ្នាំ២០២៤ មកម្ល៉េះ ដោយរាល់ក្រុមដែលមានឈ្មោះប្រកួតក្នុង VCT  ដែលជាការប្រកួតជម្រុះតាមតំបន់ដែលធំជាងគេនៅក្នុងហ្គេម Valorant សុទ្ធតែទទួលបានកញ្ចប់ Bundle ស្គីនកាំភ្លើងខ្លី Classic ទាំងអស់។ ការបញ្ចេញកញ្ចប់ Bundle នេះ គឺអាចធ្វើអោយអ្នកគាំទ្រតាមក្រុមនីមួយៗ អាចគាំទ្រក្រុមដែលខ្លួនស្រឡាញ់ ហើយក៏អាចផ្ដល់ជាចំណូលមួយចំនួនតូចទៅកាន់ក្រុម Esports ទាំងនោះផងដែរ ដោយរាល់ការបញ្ជាទិញពីអ្នកគាំទ្រ នឹងផ្ដល់ជាភាគរយទៅកាន់ក្រុមរបស់ពួកគេ។ សម្រាប់ Bundle នេះត្រូវបាន Riots ដាក់អោយបញ្ជាទិញនៅក្នុង Valorant Store តាំងពីដើមឆ្នាំមកម្ល៉េះ លើកលែងតែក្រុមថ្មីថ្មោងដែលទើបតែមានឈ្មោះក្នុងការប្រកួត VCT តែប៉ុណ្ណោះដែលមិនទាន់មានឈុត Bundle របស់ខ្លួន។ ប៉ុន្តែកាលពីប៉ុន្មានថ្ងៃមុននេះ ក្រុមហ៊ុន Riots ទើបតែបញ្ចេញ Bundle នៃក្រុមថ្មីថ្មោងទាំងនោះ ដោយមាន ៥ ក្រុម មកពីតំបន់ជម្រុះ ៤ ផ្សេងៗគ្នា ក្នុងនោះមានក្រុមដូចជា ៖

១. 2GAME ESPORTS : VCT Americas (មកពីតំបន់អាមេរិក)

២. APEKS : VCT EMEA (មកពីតំបន់អឺរ៉ុប)

៣. XI LAI GAMING : VCT China (មកពីចិន)

៤. NONGSHIM REDFORCE : VCT Pacific (មកពីតំបន់ប៉ាស៊ីហ្វិច)

៥ . BOOM ESPORTS : VCT Pacific (មកពីតំបន់ប៉ាស៊ីហ្វិច)

ដោយនៅក្នុងកញ្ចប់ Bundle នៃស្គីនកាំភ្លើងខ្លី VCT Classic របស់ក្រុមប្រកួតទាំងអស់មានតម្លៃ 2320VP ដែលមានរបស់របរដូចជា៖

  • កាំភ្លើងខ្លី VCT25 CLASSIC ចំនួន​ ១
  • បណ្ដោងកាំភ្លើង VCT BUDDY ចំនួន​ ២
  • ផ្ទាំង Banner VCT25 CARD ចំនួន​ ១
  • ថ្នាំបាញ់ Logo VCT SPRAY ចំនួន​ ១

Jotario

ដោយសារតែចំណង់ចំណូលចិត្តចំពោះហ្គេមនេសាទត្រី រូបលោក ជូតារីអូ បានក្លាយជាអ្នកស្រលាញ់ហ្គេមឈានមុខគេមួយរូបនៅប្រទេសកម្ពុជា។ មិនថាជាការលេងនេសាទត្រីដោយឯកតោ ឬការប្រកួតជាមួយអ្នកលេងផ្សេងទៀតក៏ដោយ ជូតារីអូ តែងតែមានអារម្មណ៍រំភើប និងរីករាយជាមួយយុទ្ធសាស្ត្រនៃដំណើររុករកនេសាទក្នុងពិភពឌីជីថល។ នៅពេលទំនេរ រូបលោកចូលចិត្តចែករំលែកបទពិសោធន៍ គន្លឹះ និងការយល់ដឹងអំពីប្រភេទត្រីនានា ព្រមទាំងវិធីសាស្ត្រដែលអាចរកបានរង្វាន់ខ្ពស់ផងដែរ។

The post ស្គីន Bundle កាំភ្លើង Classic VCT 25 របស់ក្រុមប្រកួតថ្មីថ្មោងនៅ VCT ចេញមកហើយ – Valorant   appeared first on Tech Gaming News.

]]>
តិចថាអត់ដឹង Waylay មានសញ្ជាតិជាថៃ – Valorant https://www.techgaming-news.com/waylay-new-heroes-in-valorant Fri, 07 Mar 2025 18:57:19 +0000 https://www.techgaming-news.com/?p=1055 នៅថ្ងៃប្រកួតវគ្គផ្ដាច់ព្រាត់នៃព្រឹត្តិការណ៍ VCT Masters Bangkok 2025 កាលពីថ្មីៗកន្លងទៅនេះ ក្រុមហ៊ុន Riot Game បានបញ្ចេញនូវ Agent ថ្មីស្រឡាំងមួយ ដែលមានឈ្មោះថា Waylay ។ Waylay គឺជា Agent ទី២៨ របស់

The post តិចថាអត់ដឹង Waylay មានសញ្ជាតិជាថៃ – Valorant appeared first on Tech Gaming News.

]]>
នៅថ្ងៃប្រកួតវគ្គផ្ដាច់ព្រាត់នៃព្រឹត្តិការណ៍ VCT Masters Bangkok 2025 កាលពីថ្មីៗកន្លងទៅនេះ ក្រុមហ៊ុន Riot Game បានបញ្ចេញនូវ Agent ថ្មីស្រឡាំងមួយ ដែលមានឈ្មោះថា Waylay ។ Waylay គឺជា Agent ទី២៨ របស់ Valorant ដែលមានសញ្ជាតិថៃ និងមានតួនាទីជា Duelist ហើយក៏បានបញ្ចេញនៅក្នុង Server ផ្លូវការនៅថ្ងៃទី ០៥ ខែ មីនា ។ 

បើសិនជាយើងមើលទៅលើភិនភាគរបស់ Waylay គឺមានសម្បុរខ្មៅស្រអែម សក់ខ្មៅលាយស ​អាវខាងក្នុងពណ៌ខៀវ អាវក្រៅមានពណ៌ខ្មៅលាយលឿង និងមានស្រមោលហូឡូក្រាមពណ៌ឥន្ធនូនៅពីក្រោយ។ Waylay គឺជាប្រភេទ Agent មួយ ដែលមានការបម្លាស់ទីលឿន និងមានភាព Aggressive ខ្លាំង ដែលស្រដៀងទៅនឹង Agent Jett ឬ Neon ដែរ។

-Skills និង សមត្ថភាពរបស់ Agent Waylay : 

Saturate : Key “C” (PC) or button “L1” (PS5) or button “LB” (Xbox X/S)

សម្រាប់សមត្ថភាពមួយនេះ គឺ Waylay បានបញ្ចេញ នូវចង្កោមពន្លឺ ដែលចង្កោមពន្លឺនោះនឹងផ្ទុះពេលប៉ះផ្ទាល់ជាមួយនឹងដី ធ្វើអោយសត្រូវ ដែលស្ថិតក្នុងបរិវេណនៃការផ្ទុះនោះ ត្រូវបានកាត់បន្ថយល្បឿននៃការធ្វើចលនា និងល្បឿននៃគ្រាប់បាញ់ចេញផងដែរ។ 

Light Speed : Key “Q” (PC) or button “R1” (PS5) or button “RB” (Xbox X/S)

សមត្ថភាពនេះបានធ្វើអោយ Waylay អាចបម្លាស់ទីបានយ៉ាងលឿនខ្លាំងចំនួន ២ ដងផ្ទួនៗគ្នា ដើម្បីគេចពីការវ៉ៃប្រហារ របស់សត្រូវ ឬក៏សម្រុកទៅដេញបាញ់សត្រូវ ដោយបញ្ជាក់ផងដែរថា ការបម្លាស់ទីលើកទី ១ គឺយើងអាចបម្លាស់ទី ទៅលើលំហរអាកាសបាន ប៉ុន្ដែការបម្លាស់ទីលើកទី២ គឺមិនបាននោះទេ។ 

Refract : Key “E” (PC) or button “O” (PS5) or button “B” (Xbox X/S)

នេះជាសមត្ថភាពមួយ ដែលបង្កើតនូវសញ្ញាពន្លឺមួយនៅលើដី រួចនៅពេលដែលយើងចុចមួយដងទៀត នោះតួអង្គរបស់យើង នឹងត្រលប់មកកាន់សញ្ញាពន្លឺនោះវិញ ដោយសមត្ថភាពនេះជា Signature របស់ Waylay ដូចនេះរាល់ការសម្លាប់សត្រូវបាន ២នាក់ ក្នុង Round តែមួយនឹងធ្វើអោយយើងអាចប្រើប្រាស់សមត្ថភាពនេះម្ដងទៀតបាន។

Convergent Paths : Key “X” (PC) or button “L1 + R1” (PS5) or button “LB + RB” (Xbox X/S)

Ultimate Skill មួយនេះត្រូវការ 8ពិន្ទុ ដើម្បីប្រើប្រាស់វាក្នុងការបង្កើត Beam of light យ៉ាងធំមួយនៅជាប់នឹងដី ខណៈពេលដែលពេល Waylay ស្ថិតលើ Beam of light នេះនឹងបង្កើនល្បឿនចលនាផ្លាស់ទីរបស់នាង ផ្ទុយទៅវិញធ្វើអោយសត្រូវរបស់នាងពិបាកធ្វើចលនា ពេលដែលស្ថិតនៅលើ Beam of light មួយនេះ។

ដើម្បីអោយយល់ដឹងរឹតតែច្បាស់ អ្នករាល់គ្នាអាចទស្សនាវីដេអូខាងក្រោមនេះបាន ៖ 

Jotario

ដោយសារតែចំណង់ចំណូលចិត្តចំពោះហ្គេមនេសាទត្រី រូបលោក ជូតារីអូ បានក្លាយជាអ្នកស្រលាញ់ហ្គេមឈានមុខគេមួយរូបនៅប្រទេសកម្ពុជា។ មិនថាជាការលេងនេសាទត្រីដោយឯកតោ ឬការប្រកួតជាមួយអ្នកលេងផ្សេងទៀតក៏ដោយ ជូតារីអូ តែងតែមានអារម្មណ៍រំភើប និងរីករាយជាមួយយុទ្ធសាស្ត្រនៃដំណើររុករកនេសាទក្នុងពិភពឌីជីថល។ នៅពេលទំនេរ រូបលោកចូលចិត្តចែករំលែកបទពិសោធន៍ គន្លឹះ និងការយល់ដឹងអំពីប្រភេទត្រីនានា ព្រមទាំងវិធីសាស្ត្រដែលអាចរកបានរង្វាន់ខ្ពស់ផងដែរ។

The post តិចថាអត់ដឹង Waylay មានសញ្ជាតិជាថៃ – Valorant appeared first on Tech Gaming News.

]]>