Steam – Tech Gaming News https://www.techgaming-news.com Sat, 05 Jul 2025 05:38:39 +0000 km-KH hourly 1 https://www.techgaming-news.com/wp-content/uploads/2024/06/cropped-tech-gaming-news-logo-32x32.webp Steam – Tech Gaming News https://www.techgaming-news.com 32 32 ហ្គេមល្បីៗជាច្រើនបញ្ចុះតំលៃក្នុង Steam Summer Sale https://www.techgaming-news.com/steam-summer-sale-2025 Sat, 05 Jul 2025 05:38:37 +0000 https://www.techgaming-news.com/?p=1400 ព្រឹត្តិការណ៍ Steam Summer Sale ដែលជាកម្មវិធីលក់បញ្ចុះតំលៃដ៏ធំប្រចាំឆ្នាំរបស់ Steam ហើយមានហ្គេមជាច្រើន ទាំងថ្មីទាំងចាស់ រាប់រយហ្គេមត្រូវបានដាក់លក់ក្នុងតំលៃពិសេស ។ Steam Summer Sale ឆ្នាំនេះនឹងចាប់ផ្ដើមពីថ្ងៃនេះ រហូតដល់ថ្ងៃទី 10 សីហា 2025 ចឹងហើយតោះ Admin សុំលើកយកវីដេអូរបស់ Fextralife ដែលគាត់ណែនាំហ្គេមដែលអ្នកគួរទិញសម្រាប់កម្មវិធីនេះ ៖ Elden Ringប្រភេទ ៖ Souls Like, RPG,…

The post ហ្គេមល្បីៗជាច្រើនបញ្ចុះតំលៃក្នុង Steam Summer Sale appeared first on Tech Gaming News.

]]>
ព្រឹត្តិការណ៍ Steam Summer Sale ដែលជាកម្មវិធីលក់បញ្ចុះតំលៃដ៏ធំប្រចាំឆ្នាំរបស់ Steam ហើយមានហ្គេមជាច្រើន ទាំងថ្មីទាំងចាស់ រាប់រយហ្គេមត្រូវបានដាក់លក់ក្នុងតំលៃពិសេស ។

Steam Summer Sale ឆ្នាំនេះនឹងចាប់ផ្ដើមពីថ្ងៃនេះ រហូតដល់ថ្ងៃទី 10 សីហា 2025 ចឹងហើយតោះ Admin សុំលើកយកវីដេអូរបស់ Fextralife ដែលគាត់ណែនាំហ្គេមដែលអ្នកគួរទិញសម្រាប់កម្មវិធីនេះ ៖

Elden Ring
ប្រភេទ ៖ Souls Like, RPG, Fantasy
តំលៃ ៖ $59.99 > $35.99

Hogwarts Legacy
ប្រភេទ ៖ Magic, Open World, Single Player
តំលៃ ៖ $59.99 > $14.99

Cyberpunk 2077
ប្រភេទ ៖ Cyberpunk, Open World, RPG
តំលៃ ៖ $59.99 > $20.99

The First Berserker: Khazan
ប្រភេទ៖ Souls Like, Hack and Slash, ARPG
តំលៃ៖ $59.99 > $47.99

Star Wars Jedi : Survivor ™
ប្រភេទ៖ Action, Souls Like, Adventure
តំលៃ៖ $59.99 > $13.99

Jotario

ដោយសារតែចំណង់ចំណូលចិត្តចំពោះហ្គេមនេសាទត្រី រូបលោក ជូតារីអូ បានក្លាយជាអ្នកស្រលាញ់ហ្គេមឈានមុខគេមួយរូបនៅប្រទេសកម្ពុជា។ មិនថាជាការលេងនេសាទត្រីដោយឯកតោ ឬការប្រកួតជាមួយអ្នកលេងផ្សេងទៀតក៏ដោយ ជូតារីអូ តែងតែមានអារម្មណ៍រំភើប និងរីករាយជាមួយយុទ្ធសាស្ត្រនៃដំណើររុករកនេសាទក្នុងពិភពឌីជីថល។ នៅពេលទំនេរ រូបលោកចូលចិត្តចែករំលែកបទពិសោធន៍ គន្លឹះ និងការយល់ដឹងអំពីប្រភេទត្រីនានា ព្រមទាំងវិធីសាស្ត្រដែលអាចរកបានរង្វាន់ខ្ពស់ផងដែរ។

The post ហ្គេមល្បីៗជាច្រើនបញ្ចុះតំលៃក្នុង Steam Summer Sale appeared first on Tech Gaming News.

]]>
ហ្គេមនេះនឹងធ្វើឲ្យអ្នកស្រក់ទឹកភ្នែកជាមួយដំណើរស្វែងរកម្ចាស់របស់ឆ្កែដែលស្លាប់ទៅ-My Little Puppies https://www.techgaming-news.com/my-little-puppies-demo Mon, 31 Mar 2025 15:38:06 +0000 https://www.techgaming-news.com/?p=1116 យើងតែងតែគិតថាសត្វចិញ្ចឹមយើងនឹងរងចាំយើងនៅលើឋានសួគ៍។ ហើយហ្គេមនេះគឺដូចនឹងអ្វីដែលអ្នកបានគិតអញ្ចឹង។ My little puppies គឺជាហ្គេមដែលនិយាយពីដំណើរផ្សងព្រេងរបស់ឆ្កែ Corgi ដែលនៅរងចាំម្ចាស់របស់ខ្លួន

The post ហ្គេមនេះនឹងធ្វើឲ្យអ្នកស្រក់ទឹកភ្នែកជាមួយដំណើរស្វែងរកម្ចាស់របស់ឆ្កែដែលស្លាប់ទៅ-My Little Puppies appeared first on Tech Gaming News.

]]>
យើងតែងតែគិតថាសត្វចិញ្ចឹមយើងនឹងរងចាំយើងនៅលើឋានសួគ៍។ ហើយហ្គេមនេះគឺដូចនឹងអ្វីដែលអ្នកបានគិតអញ្ចឹង។ My little puppies គឺជាហ្គេមដែលនិយាយពីដំណើរផ្សងព្រេងរបស់ឆ្កែ Corgi ដែលនៅរងចាំម្ចាស់របស់ខ្លួននៅឯឋានសួគ៍។ ដោយបានធុំក្លិនរបស់ម្ចាស់ខ្លួនក៏គិតថាម្ចាស់ខ្លួនបានមកឋានសួគ៍ដែរហើយក៏រងចាំនៅច្រក់ទ្វារ តែបែជាមិនឃើញវត្តមានរបស់ម្ចាស់ទៅវិញ ហើយក៏សម្រេចចិត្តរត់ពីឋានសួគ៍ហើយដើរតាមក្លិនដែលខ្លួនបានធុំក្លិន។

ដំណើរផ្សងព្រេងនេះមានលក្ខណះជាបែបPuzzle ដែលដោះស្រាយបញ្ហាដែលសុនខនេះបានជួប ក៏ដូចជាការជួយដោះស្រាយបញ្ហារបស់សុនខដទៃទៀតផងដែរ។

ហ្គេមនេះជាប្រភេទហ្គេមបែប Chill ហើយអ្នកអាចសាកល្បងលេង Demo នៅក្នុងSteamបាន។

Jotario

ដោយសារតែចំណង់ចំណូលចិត្តចំពោះហ្គេមនេសាទត្រី រូបលោក ជូតារីអូ បានក្លាយជាអ្នកស្រលាញ់ហ្គេមឈានមុខគេមួយរូបនៅប្រទេសកម្ពុជា។ មិនថាជាការលេងនេសាទត្រីដោយឯកតោ ឬការប្រកួតជាមួយអ្នកលេងផ្សេងទៀតក៏ដោយ ជូតារីអូ តែងតែមានអារម្មណ៍រំភើប និងរីករាយជាមួយយុទ្ធសាស្ត្រនៃដំណើររុករកនេសាទក្នុងពិភពឌីជីថល។ នៅពេលទំនេរ រូបលោកចូលចិត្តចែករំលែកបទពិសោធន៍ គន្លឹះ និងការយល់ដឹងអំពីប្រភេទត្រីនានា ព្រមទាំងវិធីសាស្ត្រដែលអាចរកបានរង្វាន់ខ្ពស់ផងដែរ។

The post ហ្គេមនេះនឹងធ្វើឲ្យអ្នកស្រក់ទឹកភ្នែកជាមួយដំណើរស្វែងរកម្ចាស់របស់ឆ្កែដែលស្លាប់ទៅ-My Little Puppies appeared first on Tech Gaming News.

]]>
Steam បានបញ្ចេញហ្គេមទាំង ១១ ដែលទទួលបានការដោនឡោតច្រើនជាងគេប្រចាំឆ្នាំ ២០២៤ https://www.techgaming-news.com/steam-11-most-downloaded-game Wed, 12 Mar 2025 19:45:15 +0000 https://www.techgaming-news.com/?p=1082 តោះថ្ងៃនេះផងដែរ អេនមីនសុំបង្ហាញពីឈ្មោះហ្គេមទាំង ១១ ដែលត្រូវបាន Steam ដាក់បញ្ចូលទៅក្នុងកញ្ចប់ Top Seller Platinum Package ដែលជាកញ្ចប់បណ្ដុំទៅដោយហ្គេម ដែលទទួលបានការទាញយកមកលេងច្រើនជាងគេ

The post Steam បានបញ្ចេញហ្គេមទាំង ១១ ដែលទទួលបានការដោនឡោតច្រើនជាងគេប្រចាំឆ្នាំ ២០២៤ appeared first on Tech Gaming News.

]]>
តោះថ្ងៃនេះផងដែរ អេនមីនសុំបង្ហាញពីឈ្មោះហ្គេមទាំង ១១ ដែលត្រូវបាន Steam ដាក់បញ្ចូលទៅក្នុងកញ្ចប់ Top Seller Platinum Package ដែលជាកញ្ចប់បណ្ដុំទៅដោយហ្គេម ដែលទទួលបានការទាញយកមកលេងច្រើនជាងគេប្រចាំឆ្នាំ ២០២៤។ ដូចនេះចង់ដឹងថា ហ្គេមទាំង​ ១១ នោះមានហ្គេម ដែលអ្នករាល់គ្នាចូលចិត្តលេងរឺអត់ អាចមើលនៅខាងក្រោមនេះបានណា។ 

1. Apex LegendsTM

ហ្គេមប្រភេទ Battle Royale មួយនេះអាចទទួលបានការគាំទ្រច្រើននៅក្នុង Steam គឺអេតមីនគិតថាអាច ដោយសារតែវា ជាប្រភេទហ្គេម ដែលទាញមកលេងបានដោយឥតគិតថ្លៃ និងការឌីហ្សាញហ្គេមមួយនេះ មានលក្ខណៈប្លែកខុសពីហ្គេម Battle Royales ដ៏ទៃទៀត។   

2. Baldurs Gate 3

Baldur’s Gate 3 បានបញ្ចេញមកនៅខែសីហា ឆ្នាំ២០២៣ ដោយ Larian Studios ។ ហ្គេមមួយនេះអាចរាប់បញ្ចូលបានថា ជាហ្គេមមួយដែលមានក្រាហ្វិចស្អាតខ្លាំងមែនទែន ហើយវាពិតសាកសមនឹងតម្លៃ $59.99 ណាស់នៅក្នុង Steam។

3. Black Myth: Wukong

ច្បាស់ណាថាហ្គេម Black Myth: Wukong គឺនឹងមានវត្តមានក្នុងប្រធានបទនេះដែរហើយ ព្រោះថាកាលពីពាក់កណ្ដាលឆ្នាំ ២០២៤ គ្រាន់តែ Wukong បញ្ចេញមកភ្លាមបានធ្វើអោយផ្ទុះចក្រវាលហ្គេមទាំងមូលតែម្ដង។ Steam បានដាក់តម្លៃ $59.99 សម្រាប់ការទាញយកនៃហ្គេម Black Myth: Wukong មួយនេះ។

4. Call of Duty®: Black Ops 6

Steam បានលក់ក្នុងតម្លៃរហូតដល់ទៅ $69.99 ក៏នៅតែទទួលបានការទាញយកមកលេងច្រើនដដែល។ ទោះបីជាហ្គេមនេះ ទទួលការដោនឡូតច្រើនមែន តែយ៉ាងណាក៏ហ្គេមប្រភេទ FPS មួយនេះ ទទួលបានមតិអវិជ្ជមានច្រើនគួរសមណាស់ដែរ ដោយភាគច្រើនគឺនិយាយថា ក្រាហ្វិចវាមានភាពសាមញ្ញពេក មិនសមនឹងតម្លៃមួយនេះ។ 

5. Counter-Strike 2

ហ្គេមមួយនេះហើយ ធ្វើអោយអេតមីនបាត់កង់អស់ ២ដង កាលពីរៀននៅវិទ្យាល័យ។ ហ្គេមមួយនេះតែងតែជាប់ក្នុង ចំណោមហ្គេម ដែលលក់ដាច់ជាងគេរបស់ Steam រាល់ឆ្នាំ ទោះបីជាដាក់លក់លើ Steam អស់ជាង១ទសវត្សទៅហើយក្ដី។ សម្រាប់អេតមីនគិតថា វាជាហ្គេម FPS ដែលល្បីជាងគេ និងមានអ្នកលេងច្រើនបំផុតហើយនៅពេលបច្ចុប្បន្ននេះ។

6. Destiny 2

Destiny 2 បានបញ្ចេញតាំងពីសម័យកូវីតមកម្ល៉េះ តែយ៉ាងណាក៏ឃើញថា ២ទៅ៣ឆ្នាំចុងក្រោយនេះ តែងតែមានវត្តមាន ហ្គេមមួយនេះនៅលើគេហទំព័រនៃការលក់ដាច់ជាងគេរ​បស់ Steam។ វាជាប្រភេទហ្គេម MMO ដែលអនុញ្ញាតអោយយើង លេងបានច្រើនគ្នាខ្លាំងណាស់ ហើយវាមិនគិតថ្លៃនុះទេក្នុង Steam ដូចនេះហើយបានជា ហ្គេមនេះទទួលបានការគាំទ្រ ខ្លាំងយ៉ាងនេះ ។ 

7. Dota 2

ដូចទៅនឹង Counter-Strike 2 ដែរ Dota 2 បានចេញជាង១ទសវត្សហើយ ហើយក៏ជាហ្គេមទី១ ដែលធ្វើអោយអេតមីនចេះ ចូលកន្លែងលេងហ្គេមផងដែរ។ ហ្គេម Moba (Multiplayer online battle arena) មួយនេះ គឺដាក់អោយលេងដោយឥតគិតថ្លៃ នោះទេ នៅក្នុង Steam ហើយក៏តែងតែស្ថិតក្នុងតារាង Top Seller Platinum មករហូតផងដែរ។

8. Elden Ring

Elden Ring គឺជាហ្គេមបែបវ៉ៃគ្នា ដែលស្រដៀងទៅនឹង Black Myth: Wukong ដែរ។ ហ្គេមនេះបានដាក់លក់ក្នុងតម្លៃ $59.99 នៅលើ Steam តាំងពីដើមឆ្នាំ ២០២២ មកម្ល៉េះ។  

9. Palworld

Palworld ជាប្រភេទ ហ្គេម Survival បែប Open world ដែលបញ្ចេញដោយក្រុមហ៊ុន Pocketpair នៅដើមឆ្នាំ ២០២៤ នេះឯង ក្នុងតម្លៃ $29.99 លើ Steam។ ចំណុចពិសេសរបស់វាគឺទៅលើក្រាហ្វិច ដែលស្អាតមួយលាយឡំជាមួយតួអង្គសត្វបែបខ្ចូតៗ គួរអោយស្រឡាញ់ ដែលជាហេតុធ្វើអោយហ្គេមមួយនេះអាចទាក់ទាញអ្នកលេងបានច្រើនមែនទែននៅឆ្នាំ ២០២៤កន្លងទៅ។

10. PUBG: Battlegrounds

មនុស្សជាច្រើនសុទ្ធតែស្គាល់ហ្គេមប្រភេទ Battle Royale​ មួយនេះដែលបង្កើតដោយ PUBG Corporation និងបញ្ចេញជាផ្លូវការ តាំងពីឆ្នាំ ២០១៧ មកម៉្លេះ។ PUBG គឺជាហ្គេមមួយដែលមានការគាំទ្រច្រើនទាំង នៅលើកុំព្យូរទ័រ និងទូរស័ព្ទដៃ ដូចនេះហើយ គិតថាមិនមាន អ្វីចំលែកទេដែលហ្គេមមួយនេះមានអត្រាអ្នកទាញយកមកលេងខ្ពស់មួយប្រចាំឆ្នាំ២០២៤នោះ។

11. Warhammer 40,000: Space Marine 2

Space Marine 2 ជាប្រភេទហ្គេមប្រយុទ្ធគ្នាបែប TPS (Third-Person Shooter) ដែលបានបញ្ចេញអោយលេងនៅខែ កញ្ញា ឆ្នាំ ២០២៤ នេះឯង ដោយបង្កើតដោយក្រុមហ៊ុន Focus Entertainment។ មានមតិវិជ្ជមានជាច្រើន នៅក្នុង Steam បានលើកឡើងថា ក្រាហ្វិចនៃហ្គេមមួយនេះពិតជាស្អាតខ្លាំងណាស់ និងសាមសមសម្រាប់តម្លៃ $59.99 ។

Jotario

ដោយសារតែចំណង់ចំណូលចិត្តចំពោះហ្គេមនេសាទត្រី រូបលោក ជូតារីអូ បានក្លាយជាអ្នកស្រលាញ់ហ្គេមឈានមុខគេមួយរូបនៅប្រទេសកម្ពុជា។ មិនថាជាការលេងនេសាទត្រីដោយឯកតោ ឬការប្រកួតជាមួយអ្នកលេងផ្សេងទៀតក៏ដោយ ជូតារីអូ តែងតែមានអារម្មណ៍រំភើប និងរីករាយជាមួយយុទ្ធសាស្ត្រនៃដំណើររុករកនេសាទក្នុងពិភពឌីជីថល។ នៅពេលទំនេរ រូបលោកចូលចិត្តចែករំលែកបទពិសោធន៍ គន្លឹះ និងការយល់ដឹងអំពីប្រភេទត្រីនានា ព្រមទាំងវិធីសាស្ត្រដែលអាចរកបានរង្វាន់ខ្ពស់ផងដែរ។

The post Steam បានបញ្ចេញហ្គេមទាំង ១១ ដែលទទួលបានការដោនឡោតច្រើនជាងគេប្រចាំឆ្នាំ ២០២៤ appeared first on Tech Gaming News.

]]>
Hades ជាហ្គេមដែលអ្នកចូលចិត្ត Rogue-Like គួរតែលេង https://www.techgaming-news.com/rouglike-lover-should-play-hades Sat, 28 Dec 2024 14:04:44 +0000 https://www.techgaming-news.com/?p=756 ហ្គេម Rogue-Like ជាប្រភេទហ្គេមដែលផ្ដោតទៅលើភាពចៃដន្យ សំណាង និងការយល់ដឹងពីអ្នកលេងច្រើន ដោយសារតែកាផ្ដោតធំលើការចៃដន្យនេះ ធ្វើអោយហ្គេមប្រភេទនេះ មានអ្វីថ្មីជារៀងរហូតមិនចេះអស់ឡើយ ។

The post Hades ជាហ្គេមដែលអ្នកចូលចិត្ត Rogue-Like គួរតែលេង appeared first on Tech Gaming News.

]]>
ហ្គេម Rogue-Like ជាប្រភេទហ្គេមដែលផ្ដោតទៅលើភាពចៃដន្យ សំណាង និងការយល់ដឹងពីអ្នកលេងច្រើន ដោយសារតែកាផ្ដោតធំលើការចៃដន្យនេះ ធ្វើអោយហ្គេមប្រភេទនេះ មានអ្វីថ្មីជារៀងរហូតមិនចេះអស់ឡើយ ។

ឥលូវនេះ Admin សុំណែនាំហ្គេមប្រភេទ Rogue-Like មួយឈ្មោះថា Hades​ ដែលជាហ្គេមដែលសរសេរសាច់រឿងពី សាច់រឿងទេវកឋារបស់ ក្រិច ដែលមានតួអង្គ Zagreus ត្រូវជាកូនរបស់ Hades ផ្ទាល់ដែលជាយមរាជ ហើយម្ដាយជា ព្រះនាងប្រចាំឋានក្រោមគឺ Persephone ។

សាច់រឿងរបស់ហ្គេមនេះគឺ Zagreus ព្យាយាមរត់គេចពី Hades និងថាននរកដើម្បីឡើងមកខាងលើ ដើម្បីបានជួប ជាមួយម្ដាយរបស់ខ្លួន ។ ប៉ុន្តែតាមផ្លវូខ្លួនត្រូវឆ្លងកាត់ឧបសគ្គ បិសាចកំណាចជាច្រើន ដែលឱពុកខ្លួនបានរៀបចំ ដើម្បីបង្អាកដំណើរ ។ ដើ់ម្បីអាចជំនះឧបសគ្គនោះបាន Zagreus ទទួលបានជំនួយថាមពលពីទេវតាផ្សេងៗដែលជា ត្រូវជាពូមីង និងបងប្អូនជីដូនមួយរបស់ខ្លួនដូចជា Athena, Poseidon, Hermes, Artemis, Aphrodite, Ares, Demeter, Dionysus, Zeus, និង Chaos ជាដើម ។

បើតាមសាច់ការលេងវិញ អ្នកត្រូវរើសយកអាវុធ ហើ់យនិងកំលាំងថាមពលពីទេវតាទាំងនោះ ដើម្បីបង្កើតថាមពល ឆ្លងឧបសគ្គរហូតដល់ ជាន់ចុងក្រោយដែលអ្នកត្រូវប្រយុទ្ធជាមួយឳពុកខ្លួនឯង Hades ផ្ទាល់តែម្ដង ។ បើចាញ់ធ្លាក់ទៅវិញសារដើម តែបើឈ្នះបានជួបម្ដាយរបស់អ្នកមួយភ្លែត ហើយធ្លាក់មកវិញ ម្ដងហើយៗម្ដងទៀត តែការ ធ្វើដំណើរនឹងចាប់ផ្ដើមខុសពីគ្នាទៅតាមអាវុធ និងភាពចៃដន្យមួយចំនួន ។

បើសិនជាអ្នកចាប់អារម្មណ៍អាចចូលទៅទិញបាននៅលើ Steam ដែលឥលូវនេះតំលៃតែ $9.99 ប៉ុណ្ណោះហើយសម្រាប់ វគ្គ ២ Admin នឹងលើកឡើងនៅពេលក្រោយទៀត ៕

Casey

Jatario is a long term veteran in Esports and Gaming fields.

The post Hades ជាហ្គេមដែលអ្នកចូលចិត្ត Rogue-Like គួរតែលេង appeared first on Tech Gaming News.

]]>
ហ្គេមល្បីៗជាច្រើនកំពុងបញ្ចុះតំលៃលើ Steam Winter Sale https://www.techgaming-news.com/steam-winter-sale-start-now Fri, 27 Dec 2024 12:51:47 +0000 https://www.techgaming-news.com/?p=734 ធ្មេចបើកៗដល់ចុងឆ្នាំទៀតទៅហើយ បើសិនជាអ្នកលេងហ្គេមវិញ រៀងរាល់ឆ្នាំតែងតែចាំមើលការបញ្ចុះតំលៃចុងឆ្នាំ ដូចអ្នកចាំទិញខោអាវបញ្ចុះតំលៃអញ្ចឹង ។ ក្នុងការបញ្ចុះតំលៃនេះ Steam ដែលជាទីផ្សារហ្គេមដ៏ធំជាងគេ

The post ហ្គេមល្បីៗជាច្រើនកំពុងបញ្ចុះតំលៃលើ Steam Winter Sale appeared first on Tech Gaming News.

]]>
ធ្មេចបើកៗដល់ចុងឆ្នាំទៀតទៅហើយ បើសិនជាអ្នកលេងហ្គេមវិញ រៀងរាល់ឆ្នាំតែងតែចាំមើលការបញ្ចុះតំលៃចុងឆ្នាំ ដូចអ្នកចាំទិញខោអាវបញ្ចុះតំលៃអញ្ចឹង ។ ក្នុងការបញ្ចុះតំលៃនេះ Steam ដែលជាទីផ្សារហ្គេមដ៏ធំជាងគេ តែង តែមានកម្មវិធីបញ្ចុះតំលៃតាមរដូវកាល ហើយឥលូវនេះគឺដល់ពេល Steam Winter Sale ឬ ការលក់បញ្ចុះតំលៃក្នុង រដូវត្រជាក់របស់ Steam នេះ​ឯង ។

ក្នុងការបញ្ចុះតំលៃនេះយើងឃើញមានការបញ្ចុះតំលៃជាច្រើនរា​ប់មិនអស់ទេ តែឥលូវនេះ Admin សុំណែនាំហ្គេមធំៗ មួយចំនួនដែលទទួលបានការគាំទ្រច្រើនហើយកំពុងបញ្ចុះតំលៃច្រើនៗ ។ ចូលមើលខាងក្រោមនេះ​៖

បើសិនជាអ្នកចូលចិត្តហ្គេមបែបប្រដាល់ឬគេហៅថា Fighting Game យើងសុំណែនាំអោយសាកលេងហ្គេម Street Fighter 6 និង Tekken 8 ដែលហ្គេមទាំង ២ នេះអាចនិយាយបានថាជាហ្គេមប្រភេទប្រដាល់ដែលមានប្រវត្តិយូរឆ្នាំ ណាស់មកហើយ។ Street Fighter 6​ បញ្ចុះនៅសល់ $29.99 រីឯ Tekken 8 នៅសល់ $34.99 គឺបញ្ចុះ 50% ទាំង ២ ។

តែបើសិនជាអ្នកទាំងអស់គ្នាចង់លេងហ្គេមបែបផ្សងព្រេងវិញ យើងសុំណែនាំ Cyberpunk 2077 ($26.99) និង Assassin’s Creed Mirage ($19.99) ។ ហ្គេមទាំង ២ នេះសុទ្ធតែមានសាច់រឿងវែងជ្រៅ ដែលធ្វើអោយអ្នកទាំងអស់ គ្នាជក់ចិត្តដិតអារម្មណ៍ លេងដាច់បាយទឹកដោយមិនដឹងខ្លួន ។

នៅសល់ហ្គេមច្រើនទៀតអ្នកទាំងអស់គ្នា យើងរាប់មិនអស់ទេបើចង់ដឹងអាចចូលទៅកាន់ ទីផ្សាររបស់ Steam តាមគេហទំព័រ Store.steampowered.com បានដើម្បីរកមើលខ្លួនឯងណា ៕

Casey

Jatario is a long term veteran in Esports and Gaming fields.

The post ហ្គេមល្បីៗជាច្រើនកំពុងបញ្ចុះតំលៃលើ Steam Winter Sale appeared first on Tech Gaming News.

]]>