Spirit – Tech Gaming News https://www.techgaming-news.com Fri, 04 Jul 2025 10:16:36 +0000 km-KH hourly 1 https://www.techgaming-news.com/wp-content/uploads/2024/06/cropped-tech-gaming-news-logo-32x32.webp Spirit – Tech Gaming News https://www.techgaming-news.com 32 32 SRG ទំលាក់ Team Spirit ចេញពីការប្រកួត M6 https://www.techgaming-news.com/srg-knock-spirit-out-m6 Sat, 14 Dec 2024 11:25:32 +0000 https://www.techgaming-news.com/?p=670 ទីបំផុតជើងខ្លាំង Team Spirit ដែលគេហៅថា Underdog ខ្លាំងនឹកស្មានមិនដល់ពីតំបន់ EECA ត្រូវបានទំលាក់ ចេញពីការប្រកួត M6 ជាផ្លូវការហើយក្រោមដៃ ម្ចាស់ជើងឯក MSC និងម្ចាស់ផ្ទះ Selangor Red Giants (SRG) ។

The post SRG ទំលាក់ Team Spirit ចេញពីការប្រកួត M6 appeared first on Tech Gaming News.

]]>
ទីបំផុតជើងខ្លាំង Team Spirit ដែលគេហៅថា Underdog ខ្លាំងនឹកស្មានមិនដល់ពីតំបន់ EECA ត្រូវបានទំលាក់ ចេញពីការប្រកួត M6 ជាផ្លូវការហើយក្រោមដៃ ម្ចាស់ជើងឯក MSC និងម្ចាស់ផ្ទះ Selangor Red Giants (SRG) ។

ក្រលេកមកមើលហ្គេមទី ១ Draft របស់ក្រុម SRG បានធ្វើភ្លៀងផ្គរជាខ្លាំងដោយការរើសយក Lou Yi ។​ ការរើសយក Hero នេះពិតជាធ្វើអោយ Team Spirit ឈឺក្បាលណាស់ដោយមានការវាយប្រហារ ជាច្រើនលើកច្រើនសារគ្រប់ផ្លូវ ទាំងអស់ដែលជាលទ្ធផល SRG យកឈ្នះ Team Spirit ក្នុងលទ្ធផល 22-4 ។

ទោះជាយ៉ាងណា នេះជាការប្រកួតបែប Best of 5 ហើយ Team Spirit នៅសល់ឱកាសប្រកួរហូតដល់ ២ ដងទៀត ។ ដូចនេះក្នុងហ្គេមទី២ Team Spirit បានរើសយក Hylos ដើម្បីអោយក្រុមមានការទប់ទល់បាន ជាមួយនិង Nathan សម្រាប់កំលាំងវាយប្រហារ នៅតែមិនអាចបំបែក Draft របស់ក្រុម SRG ដែលមានដូចជា Suyou, Moskov ឡើយ ។ ជាលទ្ធផលក្រុម SRG នៅតែបន្តនាំមុខ Team Spirit 2-0 ។

ចូលមកដល់ហ្គេមទី ៣ ឱកាសចុងក្រោយរបស់ Team Spirit នៅតែមិនបោះបង់ Hylos ឡើយព្រោះពួកគេជឿជាក់ ដោយសារតែលើកនេះរើសបាន Wanwan មួយទៀតដែលជា Hero យកឈ្នះក្រុម CFU របស់យើងដែរ ។ ចំណែកឯ SRG ក៏មិនបោះបង់ចោល Suyou ដូចគ្នានៅតែបន្តរើសយកអោយតែបើកអោយ ។ ទីបំផុតហ្គេមបញ្ចប់ក្នុងនាទីទី 15:11 ជាមួយពិន្ទុ 5-16 និងលទ្ធផលផ្លូវការចុងក្រោយ 0-3 ។

ដូចជា SRG នឹងត្រូវជួបជាមួយ Team Liquid ID បន្តទៀតដើម្បីអោយច្បាស់ថា អ្នកណាជាអ្នកទៅជួប Fnatic Onic PH នៅថ្ងៃស្អែក ៕

ប្រភព ៖ MLBB Esports

Casey

Jatario is a long term veteran in Esports and Gaming fields.

The post SRG ទំលាក់ Team Spirit ចេញពីការប្រកួត M6 appeared first on Tech Gaming News.

]]>
M6 ឈានមកដល់វគ្គចុងក្រោយហើយ https://www.techgaming-news.com/m6-reaching-top-4 Sat, 14 Dec 2024 07:01:43 +0000 https://www.techgaming-news.com/?p=664 បន្ទាប់ពីចំណាយពេលអស់រយៈពេល ៣ សប្តាហ៍មក ការប្រកួតដ៏ធំរបស់ MLBB បានឈានមកដល់ការប្រកួតវគ្គ ពាក់កណ្ដាលផ្ដាច់ព្រ័ត្រហើយ ដែលសល់តែ ៣ ប្រកួតនិង ២ ថ្ងៃប៉ុណ្ណោះគឹថ្ងៃទី ១៤ និង ១៥ ខែធ្នូនេះឯង ។ ក្រុមដែល

The post M6 ឈានមកដល់វគ្គចុងក្រោយហើយ appeared first on Tech Gaming News.

]]>
បន្ទាប់ពីចំណាយពេលអស់រយៈពេល ៣ សប្តាហ៍មក ការប្រកួតដ៏ធំរបស់ MLBB បានឈានមកដល់ការប្រកួតវគ្គ ពាក់កណ្ដាលផ្ដាច់ព្រ័ត្រហើយ ដែលសល់តែ ៣ ប្រកួតនិង ២ ថ្ងៃប៉ុណ្ណោះគឹថ្ងៃទី ១៤ និង ១៥ ខែធ្នូនេះឯង ។ ក្រុមដែលនៅសល់ចុងក្រោយមាន ៤ គឺ Selangor Red Giants (SRG), Team Spirit (TS), Team Liquid ID (TLID) និង Fnatic Onic (FNOP) ។

ជំនួបដំបូងជាការជួបគ្នារបស់ក្រុម Selangor Red Giants ជាមួយ Team Spirit ជាកាប្រកួត BO5 ហើយអ្នកឈ្នះ នឹងឡើងទៅប៉ះក្រុម Team Liquid ID ។ ហើយអ្នកដែលឈ្នះចុងក្រោយបង្អស់នឹងត្រូវទៅជួប Fnatic Onic PH ដែលកំពុងរង់ចាំនៅ Grand-Final ស្រាប់តែម្ដង ។

ការប្រកួតនឹងចាប់ផ្ដើមពីថ្ងៃរសៀលនេះតទៅ បងប្អូនអាចទស្សនាបានតាមរយៈទំព័រ Youtube និង Facebook របស់ MLBB ដែលមានជាច្រើនភាសា ។

Casey

Jatario is a long term veteran in Esports and Gaming fields.

The post M6 ឈានមកដល់វគ្គចុងក្រោយហើយ appeared first on Tech Gaming News.

]]>
ម៉ាឡេស៊ីធ្លាក់ ១ សឹង្ហបូរីធ្លាក់ ១ ចេញពីការប្រកួត M6 https://www.techgaming-news.com/flash-and-vamos-out-of-m6 Tue, 10 Dec 2024 13:53:12 +0000 https://www.techgaming-news.com/?p=651 ថ្ងៃនេះទី 10 ខែធ្នូ ជាថ្ងៃប្រកួត Lower Bracket របស់ការប្រកួត M6 របស់ Mobile Legends: Bang Bang ដែលមានគូរប្រកួត ២ ដូចជា Team Vamos vs Team Spirit និង Selangor Red Giants vs NIP FLASH ដែលការប្រកួត

The post ម៉ាឡេស៊ីធ្លាក់ ១ សឹង្ហបូរីធ្លាក់ ១ ចេញពីការប្រកួត M6 appeared first on Tech Gaming News.

]]>
ថ្ងៃនេះទី 10 ខែធ្នូ ជាថ្ងៃប្រកួត Lower Bracket របស់ការប្រកួត M6 របស់ Mobile Legends: Bang Bang ដែលមានគូរប្រកួត ២ ដូចជា Team Vamos vs Team Spirit និង Selangor Red Giants vs NIP FLASH ដែលការប្រកួត នេះអ្នកណាចាញ់នឹងត្រូវធ្លាក់ចេញពីការប្រកួត ។

គូទី១ ដែលជាជំនួបរវាង Team Vamos vs Team Spirit ពិតជាធ្វើអោយទស្សនិកជន ជក់ចិត្តដិតអារម្មណ៍ ជាខ្លាំង ដោយ Team Spirit ដែលមិនត្រូវបានគេគិតថាឈ្នះនោះទេ បែជានាំមុខមុន ១ ពិន្ទុ ។ Team Vamos ក៏មិនអោយ ការប្រកួតនេះត្រជាក់ដែរ ចឹងហើយក៏សងមកវិញ ១ ទល់និងមួយ ។ ប៉ុន្តក្រោយមកទៀត Team Spirit គឺជាអ្នកធ្វើ បានល្អជារហូតដល់ហ្គេមទី ៤ ដែលជាហ្គេមកាត់សេចក្ដីរបស់ Team Vamos ទោះបីជាខំប្រឹងយ៉ាងណាក៏ មិនអាចទៅ រួចជាមួយ Team Spirit ហើយក៏ចេញក្រោមពិន្ទុ 1-3 ។ លទ្ធផលនេះ Team Vamos ត្រូវធ្លាក់ចេញពីការប្រកួត M6 ត្រឹមនេះ ។

រូបភាពពី៖ Mobile Legends: Bang Bang Youtube

ចំណែកឯគូទីគឺ Selangor Red Giants vs NIP FLASH ដែលសុទ្ធតែជាដង្ហើមចុងក្រោយរបស់ប្រទេសរៀងខ្លួន ដែលមួយតំណាង ម៉ាឡេស៊ី និងសឹង្ហបូរី ។ NIP FLASH​ តែងតែនាំមុខនៅ Early Games ធ្វើអោយក្រុម SRG ភ័យម្ដងៗ ប៉ុន្តែខ្លួនជាម្ចាស់ជើងឯក MSC 2024 មិនងាយអោយគេបំបាក់ស្មារតីបានស្រួលទេ ។ SRG វាយបកវិញគ្រប់ ៣ ហ្គេមជាប់គ្នាយកឈ្នះលើក្រុម NIP FLASH ក្នុងពិន្ទុ 3-0 ដាច់តែម្ដង ដូចនេះក្រុម NIP FLASH ត្រូវចាកចេញពីការ ប្រកួត M6 ត្រឹមនេះ​ ៕

រូបភាពពី៖ Mobile Legends: Bang Bang Youtube

Casey

Jatario is a long term veteran in Esports and Gaming fields.

The post ម៉ាឡេស៊ីធ្លាក់ ១ សឹង្ហបូរីធ្លាក់ ១ ចេញពីការប្រកួត M6 appeared first on Tech Gaming News.

]]>
Team Spirit បង្អាក់ដំណើរ CFU Gaming មិនអោយទៅវគ្គ Knock Out https://www.techgaming-news.com/team-spirit-cfu-swiss-2-1-result Wed, 04 Dec 2024 01:52:58 +0000 https://www.techgaming-news.com/?p=637 កាលពីថ្ងៃទី 03 ធ្នូ ២០២៤ កន្លងផុតទៅនេះ CFU Gaming ត្រូវបានចាប់ការគូរប្រកួតជាមួយ Team Spirit ក្នុងវគ្គ Swiss Stage 2-1 ហើយអ្នកដែលឈ្នះក្នុងការប្រកួត នឹងអាចឡើងទៅវគ្គ Knock Out Stage ប៉ុន្តែបើសិនជាចាញ់ គឺ

The post Team Spirit បង្អាក់ដំណើរ CFU Gaming មិនអោយទៅវគ្គ Knock Out appeared first on Tech Gaming News.

]]>
កាលពីថ្ងៃទី 03 ធ្នូ ២០២៤ កន្លងផុតទៅនេះ CFU Gaming ត្រូវបានចាប់ការគូរប្រកួតជាមួយ Team Spirit ក្នុងវគ្គ Swiss Stage 2-1 ហើយអ្នកដែលឈ្នះក្នុងការប្រកួត នឹងអាចឡើងទៅវគ្គ Knock Out Stage ប៉ុន្តែបើសិនជាចាញ់ គឺត្រូវធ្លាក់ទៅ Bracket អ្នកចាញ់ 2-2 ដែលជាឱកាសចុងក្រោយ ។

CFU Gaming បើកឆាកជាមួយនឹងការរើសយក Phoveus, Joy, Chou, Bruno និង Faramis ដែលទស្សនិកជន និងអ្នកជំនាញមួយចំនួនបាននិយាយថានេះជា Draft លេងបែបយឺតៗ ។ ស្ទីលលេងនេះគឺពិតជាត្រូវជាមួយនិង CFU ខ្លាំងណាស់ដោយគ្រាន់តែធ្វើយ៉ាងណា ពន្យាពេលអោយ Bruno រកលុយអោយបានច្រើនហើយ Chou ជាអ្នកបើកមុខបង្កើតការវៃគ្នា អោយត្រូវនោះយើងនឹងទទួលបានជួយជំនះ ហើយជាក់ស្ដែង CFU Gaming ទទួលយកឈ្នះការ ប្រកួតមួយនេះ 1-0 មុន ។

រូបភាពពី Mobile Legends: Bang Bang Youtube

ចូលមកដល់ Game 2 និង Game 3 ការរើសយករបស់ CFU ដូចជាមានការផ្លាស់ប្ដូរអ្វីមួយ ដែលបណ្ដោយអោយក្រុម Team Spirit យក​បាន Wanwan រហូតដល់ទៅ ២ ហ្គេមជាប់គ្នា ។ ខាង CFU Gaming ក៏ព្យាយាមសងមកវិញជាមួយ Hylos ដើម្បីអាចរត់ទៅបើកមុខបានអោយ Tigreal អាចជាន់ Skill ចុងក្រោយបាន ។ តែការរើសនេះមិនអាចជួយ ស្រោចស្រង់ការប្រកួតរបស់ CFU បានឡើយ ផ្ទុយទៅវិញធ្វើអោយការប្រកួតកាន់តែពិបាកសម្រាប់ពួកគេ ។ បើទោះបីជា Game 3 ក្រុម CFU បានរើសយក Chou មកសារជាថ្មីម្ដងទៀតហើយផ្ដោតលើ Joy + Angela ក៏នៅតែមិនអាចទប់ទល់ជាមួយ Wanwan របស់ Hikko បានដែរ ។

ទីបំផុតលទ្ធផលចុងក្រោយ CFU Gaming 1 – 2 Team Spirit ដែលធ្វើអោយ Team Spirit ឡើងទៅវគ្គ Knockout Stage សំរាកមើលការប្រកួតបានច្រើន ហើយចំណែកឯ CFU Gaming នឹងធ្លាក់ទៅប្រកួតវគ្គ 2-2 ដែលជាឱកាស ចុងក្រោយដើម្បីឡើងទៅវគ្គ Knockout Stage នៅថ្ងៃទី ៥ ធ្នូ ខាងមុខនេះ ៕

Casey

Jatario is a long term veteran in Esports and Gaming fields.

The post Team Spirit បង្អាក់ដំណើរ CFU Gaming មិនអោយទៅវគ្គ Knock Out appeared first on Tech Gaming News.

]]>
CFU Gaming សល់មួយជំហានទៀតដើម្បីឡើងទៅវគ្គ KNOCKOUT ការប្រកួត M6 https://www.techgaming-news.com/cfu-gaming-one-step-away-to-knock-out-stage Tue, 03 Dec 2024 01:49:26 +0000 https://www.techgaming-news.com/?p=631 CFU Gaming ក្រុម MLBB តំណាងប្រទេសកម្ពុជាយើង​ កំពុងធ្វើអោយក្រុមក្រៅប្រទេសញាក់សាច់ នឹកស្មានមិនដល់ព្រោះគិតថាពួកគេជាក្រុមមិនសូវខ្លាំង ។ ឥលូវនេះ CFU Gaming នឹងត្រូវបញ្ចេញថ្វីដៃសារជាថ្មីបន្ទាប់ពី ប្រកួត

The post CFU Gaming សល់មួយជំហានទៀតដើម្បីឡើងទៅវគ្គ KNOCKOUT ការប្រកួត M6 appeared first on Tech Gaming News.

]]>
CFU Gaming ក្រុម MLBB តំណាងប្រទេសកម្ពុជាយើង​ កំពុងធ្វើអោយក្រុមក្រៅប្រទេសញាក់សាច់ នឹកស្មានមិនដល់ព្រោះគិតថាពួកគេជាក្រុមមិនសូវខ្លាំង ។ ឥលូវនេះ CFU Gaming នឹងត្រូវបញ្ចេញថ្វីដៃសារជាថ្មីបន្ទាប់ពី ប្រកួតដ៏ស្វិតស្វាញក្នុងវគ្គ Swiss Stage របស់ M6 នៅប្រទេសម៉ាឡេស៊ី ហើយពេលនេះគឺនឹងត្រូវប៉ះជាមួយក្រុម Team Spirit ដែលមកពីតំបន់ EECA ដែលមានទឹកដៃប្រហាក់ប្រហែលគ្នា ។

រូបភាពពី Mobile Legends Esports

ងាកមកមើលតំណើរសាច់រឿងរបស់ក្រុម CFU វិញទម្រាំតែបានឡើងមកប្រកួត M6 ក្រុមនេះបានបាត់បង់ឱកាស ជាច្រើនលើកច្រើនសារ តួយ៉ាងពួកគេធ្លាប់ជាប់លេខ២ ក្នុងការប្រកួត MPL KH រហូតដល់ទៅ ២ ដង ។ មកដល់ ឆ្នាំនេះពួកគេនៅតែធ្វើបានល្អដដែល ហើយទីបំផុតក៏សម្រេចគោលបំណងរបស់ខ្លួន យកឈ្នះក្រុម Galaxy Legends ទទួលបានជើងឯក MPL KH Season 7 ហើយបានឱកាសមកប្រកួតនៅ M6 នេះឯង ។

រូបភាពពី Mobile Legends Esports

ចូលមកដល់ការប្រកួត M6 ពួកគេបានប៉ះជាមួយក្រុមខ្លាំងៗជាច្រើនដូចជាការយកឈ្នះលើ NIP FLASH​ របស់សឹង្ហបូរី 1 ទល់ 0 ហើយបន្តទៅចាញ់ជាមួយ Fnatic ONIC រួចស្ដារមុខមកវិញដោយយកឈ្នះ Team Vamos របស់ម៉ាឡេស៊ី បើទោះបីជាគ្មានអ្នកណាទាយថាពួកគេអាចធ្វើបានក៏ដោយ ។

រូបភាពពី Mobile Legends Esports

មកដល់វគ្គចុងក្រោយនៃការប្រកួត Swiss Stage ជាមួយ Team Spirit នេះជាការប្រកួត Best of 3 អ្នកណាចាញ់ការប្រកួតនេះ នឹងត្រូវធ្លាក់ចេញពីការប្រកួត M6 ក្នុងឆ្នាំនេះហើយ ។ ចូលរួមទស្សនាការប្រកួតរបស់ CFU Gaming vs Team Spirit នៅថ្ងៃទី 03 ធ្នូ 2024 នៅវេលាម៉ោង 6 យប់ម៉ោងនៅកម្ពុជា ។

Casey

Jatario is a long term veteran in Esports and Gaming fields.

The post CFU Gaming សល់មួយជំហានទៀតដើម្បីឡើងទៅវគ្គ KNOCKOUT ការប្រកួត M6 appeared first on Tech Gaming News.

]]>