PCGame – Tech Gaming News https://www.techgaming-news.com Fri, 04 Jul 2025 09:59:12 +0000 km-KH hourly 1 https://www.techgaming-news.com/wp-content/uploads/2024/06/cropped-tech-gaming-news-logo-32x32.webp PCGame – Tech Gaming News https://www.techgaming-news.com 32 32 ដឹងតែផ្ទុះទៀតហើយ កំពូលហ្គេមប្រណាំងឡានមួយត្រៀមនឹងបញ្ចេញចុងខែនេះ !!!! – F1 25  https://www.techgaming-news.com/new-f1-25-release-date Wed, 07 May 2025 22:09:00 +0000 https://www.techgaming-news.com/?p=1279 កំពូលហ្គេមប្រណាំងឡាន F1 25 ត្រៀមនឹងបញ្ចេញអោយលេងជាផ្លូវការក្នុងពេលឆាប់ៗ ពោលគឺថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ ចុងខែនេះហើយ។ F1 25 នេះគឺជាហ្គេមទី២៤ ក៏ជាហ្គេមចុងក្រោយបង្អស់របស់

The post ដឹងតែផ្ទុះទៀតហើយ កំពូលហ្គេមប្រណាំងឡានមួយត្រៀមនឹងបញ្ចេញចុងខែនេះ !!!! – F1 25  appeared first on Tech Gaming News.

]]>
កំពូលហ្គេមប្រណាំងឡាន F1 25 ត្រៀមនឹងបញ្ចេញអោយលេងជាផ្លូវការក្នុងពេលឆាប់ៗ ពោលគឺថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ ចុងខែនេះហើយ។ F1 25 នេះគឺជាហ្គេមទី២៤ ក៏ជាហ្គេមចុងក្រោយបង្អស់របស់ Series F1 ដែលត្រូវបានផលិតដោយ EA SPORTS និង Codemasters តាំងពីឆ្នាំ២០០០ មកម្ល៉េះ។ហ្គេមប្រណាំងឡានមួយនេះ អាចនិយាយបានថាជាហ្គេមប្រណាំងឡានមួយ ដែលមានសភាពពិតជាក់ស្ដែង និងមើលទៅដូចជាការប្រកួតផ្លូវការក្នុងកីឡាប្រណាំងឡាន Formula 1 ចឹង។ បើនិយាយពីក្រាហ្វិច អេតមីនពេញចិត្តស្ដូកតែម្ដង គឺថាត្រជាក់ភ្នែកខ្លាំងណាស់ ដូចយើងកំពុងអង្គុយប្រណាំងឡាន Formula 1 មែនទែនចឹង និយាយរួម គឺថាក្រាហ្វិច រឹតតែស្អាត រឹតតែត្រជាក់ភ្នែក រឹតតែអស្ចារ្យជាង F1 24 ដែលចេញឆ្នាំមុនទៀត។ 

បើនិយាយពី F1 25 ឥឡូវនេះគឺស្ថិតនៅក្នុងដំណាក់កាល Pre-Order ដែលយើងអាច Pre-Order បានតាមរយៈវេបសាយផ្លូវការ 

របស់ EA SPORTS, Steam, Xbox, PlayStation និង Epic Games បានណា ហើយហ្គេមនេះនឹងបញ្ចេញក្នុងទម្រង់ Platform ៣ ប្រភេទនោះគឺ Platform Microsoft Windows, Platform Xbox Series X/S និង Platform PlayStation 5។ ដោយក្នុង Pre-Order យើងអាចជ្រើសរើសមួយណាក៏បាន ក្នុងចំណោមកញ្ចប់ Edition ទាំង២ ដែលកញ្ចប់នោះគឺ Iconic Edition និង Standard Edition តែអេតមីនគិតថាបើជ្រុលហើយ គួរណាតែយកកញ្ចប់ Iconic Edition ម៉ងទៅចំណេញច្រើនជាង អ្វីដែលពិសេសជាងគេនោះគឺ បានលេងមុនគេមុនឯង ៣ ថ្ងៃ ចឹងទៅវារាងអ៊េមដែរនឹងហាស។ ហើយបើចង់ដឹងចំណេញអីខ្លះទៀត នេះមើលខាងក្រោមនឹងហូវ។

Jotario

ដោយសារតែចំណង់ចំណូលចិត្តចំពោះហ្គេមនេសាទត្រី រូបលោក ជូតារីអូ បានក្លាយជាអ្នកស្រលាញ់ហ្គេមឈានមុខគេមួយរូបនៅប្រទេសកម្ពុជា។ មិនថាជាការលេងនេសាទត្រីដោយឯកតោ ឬការប្រកួតជាមួយអ្នកលេងផ្សេងទៀតក៏ដោយ ជូតារីអូ តែងតែមានអារម្មណ៍រំភើប និងរីករាយជាមួយយុទ្ធសាស្ត្រនៃដំណើររុករកនេសាទក្នុងពិភពឌីជីថល។ នៅពេលទំនេរ រូបលោកចូលចិត្តចែករំលែកបទពិសោធន៍ គន្លឹះ និងការយល់ដឹងអំពីប្រភេទត្រីនានា ព្រមទាំងវិធីសាស្ត្រដែលអាចរកបានរង្វាន់ខ្ពស់ផងដែរ។

The post ដឹងតែផ្ទុះទៀតហើយ កំពូលហ្គេមប្រណាំងឡានមួយត្រៀមនឹងបញ្ចេញចុងខែនេះ !!!! – F1 25  appeared first on Tech Gaming News.

]]>
ហ្គេមចាក់ករ Among Us  មកវិញជាមួយឈ្មោះថ្មី តើមានអ្វីពិសេស? https://www.techgaming-news.com/among-us-3d-vr Tue, 22 Apr 2025 10:18:12 +0000 https://www.techgaming-news.com/?p=1199 បើនិយាយពីហ្គេម Among Us ច្បាស់ណាស់ថាអ្នកណាៗក៏ស្គាល់ដែរ ​កំឡុងពេលកូវីដ​ចេញទៅណាអត់រួច ជាពេលដែលហ្គេមនេះ

The post ហ្គេមចាក់ករ Among Us  មកវិញជាមួយឈ្មោះថ្មី តើមានអ្វីពិសេស? appeared first on Tech Gaming News.

]]>
បើនិយាយពីហ្គេម Among Us ច្បាស់ណាស់ថាអ្នកណាៗក៏ស្គាល់ដែរ ​កំឡុងពេលកូវីដ​ចេញទៅណាអត់រួច ជាពេលដែលហ្គេមនេះ កំពុងតែពេញផ្ទុះល្បីហើយ។ អាកំពុងតែដេកនៅតែផ្ទះមិនដែលបានឃើញមុខគ្នាផង មកលេងហ្គេមនេះទៀតធ្វើអោយអេតមីន ដឹងថាមិត្តភក្តិជុំវិញខ្លួនអេតមីនសុទ្ធតែជាពស់ និយាយពីថាកុហកបោកប្រាស់ឯង ឡើងឈ្ងុយតែម្ដង ហើយបើនិយាយពីឈ្លោះគ្នា ក្នុងហ្គេមពេលខ្លះ ឈ្លោះដល់ថ្នាក់អត់និយាយរកគ្នា ដល់តែយើងឆាតទៅលួងវាវិញ ធ្វើមើលតែឯងនឹងសង្សារវាហើយនឹង។ តែយ៉ាងណាវិញកាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Innersloth ដែលជាក្រុមហ៊ុនបង្កើតហ្គេមត្រកូល Among Us បានសម្រេចចិត្តប្ដូរ ឈ្មោះអោយ Among Us VR ទៅជា Among Us 3D (ឈ្មោះថ្មី) វិញ ដោយសារតែចង់ទាក់ទាញអ្នកលេងមកបន្ថែម ក៏ដូចជាដាក់ អោយត្រូវជាមួយបរិបទហ្គេមតែម្ដង។

អេតមីនសុំបញ្ជាក់បន្តិចថាហ្គេម Among Us VR បានបញ្ចេញអោយលេងតាំងពីចុងឆ្នាំ ២០២២ មកម្ល៉េះ ហើយការប្ដូរឈ្មោះនេះ គឺមិនបានប៉ះពាល់ទៅដល់អ្នកលេងហ្គេមនុះពីមុនមកទេ ដោយនៅតែរក្សាទម្រង់លេងដដែល ហើយថែមទាំងមានការអាប់ដេត អោយស្អាត មានភាពស៊ីវីល័យជាងមុនទៀតផង។ អេតមីននិយាយដោយស្មោះត្រង់ គឺអេតមីនធ្លាប់តែលេងអាធម្មតាបែប 2D ពេលគេបិទភ្លើងម្ដងៗស្រែកឡើងផ្អើលអស់ឋានទាំង៣ ល្មមលេង Among Us 3D នេះទៀតខ្លាចតែគាំងបេះដូងទេមើលទៅ។ ហើយបើអ្នករាល់គ្នាចាប់អារម្មណ៏ហ្គេមនេះអាចសាកល្បងទាញយកមកលេងបានណា ដោយតាំងពីប្ដូរឈ្មោះថ្មីមក ក៏បានដាក់អោយទាញលេងក្នុងវេបសាយហ្គេមល្បីៗជាច្រើនដូចជា Steam, Meta Quest, PlayStation VR2 ​និង Pico ។

Jotario

ដោយសារតែចំណង់ចំណូលចិត្តចំពោះហ្គេមនេសាទត្រី រូបលោក ជូតារីអូ បានក្លាយជាអ្នកស្រលាញ់ហ្គេមឈានមុខគេមួយរូបនៅប្រទេសកម្ពុជា។ មិនថាជាការលេងនេសាទត្រីដោយឯកតោ ឬការប្រកួតជាមួយអ្នកលេងផ្សេងទៀតក៏ដោយ ជូតារីអូ តែងតែមានអារម្មណ៍រំភើប និងរីករាយជាមួយយុទ្ធសាស្ត្រនៃដំណើររុករកនេសាទក្នុងពិភពឌីជីថល។ នៅពេលទំនេរ រូបលោកចូលចិត្តចែករំលែកបទពិសោធន៍ គន្លឹះ និងការយល់ដឹងអំពីប្រភេទត្រីនានា ព្រមទាំងវិធីសាស្ត្រដែលអាចរកបានរង្វាន់ខ្ពស់ផងដែរ។

The post ហ្គេមចាក់ករ Among Us  មកវិញជាមួយឈ្មោះថ្មី តើមានអ្វីពិសេស? appeared first on Tech Gaming News.

]]>
ក្រុមធ្វើកំប្លែងពីហ្គេម Viva La Dirt League បានចេញហ្គេមផ្ទាល់ខ្លួនហើយ! – Nice Day for Fishing https://www.techgaming-news.com/nice-day-for-fishing-release-date Mon, 21 Apr 2025 11:20:05 +0000 https://www.techgaming-news.com/?p=1219 ធ្លាប់តែដើរតួជាតួអង្គក្នុងហ្គេមដើម្បីបង្កើតមាតិកាកំប្លែង រហូតទទួលបានការគាំទ្រដល់ទៅ 6.2លាននាក់ក្នុងMeta អីលូវក្រុម Viva La Dirt League បានចេញហ្គេមបែបកំប្លែងរបស់ខ្លួន។ ជាប្រភេទIndie Game បែបChill

The post ក្រុមធ្វើកំប្លែងពីហ្គេម Viva La Dirt League បានចេញហ្គេមផ្ទាល់ខ្លួនហើយ! – Nice Day for Fishing appeared first on Tech Gaming News.

]]>
ធ្លាប់តែដើរតួជាតួអង្គក្នុងហ្គេមដើម្បីបង្កើតមាតិកាកំប្លែង រហូតទទួលបានការគាំទ្រដល់ទៅ 6.2លាននាក់ក្នុងMeta អីលូវក្រុម Viva La Dirt League បានចេញហ្គេមបែបកំប្លែងរបស់ខ្លួន។ ជាប្រភេទIndie Game បែបChill តែអត់ Relax ដោយដើរតួជាBaelin អ្នកស្ទូចត្រីក្នុងភូមិ Honeywood ដែលបានក្លាយខ្លួនជាវីរៈបុរសផ្សងព្រេងដើម្បីជួយដោះស្រាយបញ្ហាក្នុងភូមិ និងក្នុងអាណាចក្ររបស់ខ្លួន។

តួអង្គផ្សេងៗនៅក្នុងហ្គេមគឺជាសមាជិកក្រុមរបស់ពួកគេដែលមានចរិតលក្ខណះទៅតាមមាតិកាដែលពួកគេតែងតែធ្វើកន្លងមក។
គ្នានការបង្ហើបឬប្រកាសណាមួយកំលុងពេលពួកគេបង្កើតហ្គេមនេះឡើងមកទេ ស្ងាត់ៗក៏ទម្លាក់Demo ឲ្យលេងតែម្តងក្នុងកំលុងខែកុម្ភះមុននេះ។ ហើយថ្មីៗពួកគេបានប្រកាសថានឹងចេញហ្គេមពេញ នៅថ្ងៃទី29 ខែមេសា ខាងមុខនេះ។

Jotario

ដោយសារតែចំណង់ចំណូលចិត្តចំពោះហ្គេមនេសាទត្រី រូបលោក ជូតារីអូ បានក្លាយជាអ្នកស្រលាញ់ហ្គេមឈានមុខគេមួយរូបនៅប្រទេសកម្ពុជា។ មិនថាជាការលេងនេសាទត្រីដោយឯកតោ ឬការប្រកួតជាមួយអ្នកលេងផ្សេងទៀតក៏ដោយ ជូតារីអូ តែងតែមានអារម្មណ៍រំភើប និងរីករាយជាមួយយុទ្ធសាស្ត្រនៃដំណើររុករកនេសាទក្នុងពិភពឌីជីថល។ នៅពេលទំនេរ រូបលោកចូលចិត្តចែករំលែកបទពិសោធន៍ គន្លឹះ និងការយល់ដឹងអំពីប្រភេទត្រីនានា ព្រមទាំងវិធីសាស្ត្រដែលអាចរកបានរង្វាន់ខ្ពស់ផងដែរ។

The post ក្រុមធ្វើកំប្លែងពីហ្គេម Viva La Dirt League បានចេញហ្គេមផ្ទាល់ខ្លួនហើយ! – Nice Day for Fishing appeared first on Tech Gaming News.

]]>
ពេជ្រកំពុងច្នៃ មិនទាន់ដឹងថ្ងៃចេញប៉ុន្តែអាចជាហ្គេមធំប្រចាំឆ្នាំ – Ananta https://www.techgaming-news.com/ananta Wed, 12 Feb 2025 18:53:07 +0000 https://www.techgaming-news.com/?p=944 អង្គុយអូសពត៍មានលេងៗតែប្រទះមិនមែនចង្រ្កានហ្គាសទេតែអណ្តូងប្រេងតែម្តង! ហ្គេមមួយនេះត្រូវបានក្រុមហ៊ុនNaked Rainយកមកប្រកាសកាលពីឆ្នាំ2023 នៅកម្មវិធីហ្គេមខន។ ដែលធ្វើឲ្យមនុស្សមានការចាប់អារម្មណ៍

The post ពេជ្រកំពុងច្នៃ មិនទាន់ដឹងថ្ងៃចេញប៉ុន្តែអាចជាហ្គេមធំប្រចាំឆ្នាំ – Ananta appeared first on Tech Gaming News.

]]>
អង្គុយអូសពត៍មានលេងៗតែប្រទះមិនមែនចង្រ្កានហ្គាសទេតែអណ្តូងប្រេងតែម្តង! ហ្គេមមួយនេះត្រូវបានក្រុមហ៊ុនNaked Rainយកមកប្រកាសកាលពីឆ្នាំ2023 នៅកម្មវិធីហ្គេមខន។ ដែលធ្វើឲ្យមនុស្សមានការចាប់អារម្មណ៍យ៉ាងខ្លាំងតែក៏ស្ងាត់ទៅវិញដោយសារជិត2ឆ្នាំហ្គេមនេះមានការស្ងាត់មែនទែន ហើយមិនបានប្រកាសថាចេញនៅពេលណាដែល។ តែសម្រាប់អ្នកដែលចាប់អារម្មណ៍វិញនៅតែតាមដានពត៍មានយ៉ាងអត់ធ្មត់រងចាំការប្រកាសណាមួយរបស់ក្រុមអ្នកបង្កើតហ្គេមនេះ។ អេដមីនចាប់អារម្មណ៍ធំជាងគេទៅលើហ្គេមនេះដោយសារ Ananta អាចនឹងក្លាយខ្លួនទៅជាហ្គេមមួយដែលអាចបំបែកប្រព័ន្ធរកលុយរបស់ហ្គេមធំៗប្រភេទGacha បាន ដូចជា Genshin Impact ជាដើម។ ងាកមកមើលហ្គេមនេះវិញ គឺជាហ្គេមកូនកាត់ខ្នាតធំដែលមានរួមបញ្ចូលប្រព័ន្ធការលេង ការវ៉ៃ ការធ្វើដំណើរទៅតាមហ្គេមល្បីៗ និង តំម្រាប់តាមសាច់រឿងកុនខ្លះផងដែរ។ ហ្គេមនេះបានបង្កើតឡើងដោយក្រុមហ៊ុនចិន ហើយឈ្មោះគម្រោងសម្រាប់ហ្គេមនេះថា Project Mugen ដែលមានការសហការពីក្រុមហ៊ុនជប៉ុនដែលជាបិតានៃស្តេចហ្គេមAnime។ អេដមីនសុំបែងចែកប្រធានបទហ្គេមនេះទៅជា4ធំៗគឺ៖

-សាច់រឿង៖

សាច់រឿងរបស់ហ្គេមនេះមានលក្ខណះស្រដៀងទៅនឹងហ្គេមដទៃទៀតដែរ ជាពិសេស Zenless Zen Zero​ ដែលមានសាច់រឿងនៅក្នុងទីក្រុងដែលមានតួអង្គមួយចំនួនមានសមត្ថិភាពពិសេស ហើយធ្វើការប្រយុទ្ធបែបជាបុគ្គលិកអង្គភាពប្រឆាំងនឹងសភាវៈអាក្រក់ដែលឲ្យឈ្មោះថា Chaos និងដំណើរផ្សងព្រេងទៅរកហេតុផលថាតើបិសាចនេះកើតឡើងមកពីណា។​

-តួអង្គ៖

ផ្តើមពីអ្នកដែលជាបុគ្គលិកអង្គភាព​កំចាត់បិសាចហើយរស់នៅក្នុងទីក្រុងជាមួយតួអង្គសម្ខាន់ដទៃទៀត ជាពិសេសអ្នកជាដៃគូជាមួយបុគ្គលិកថ្មីឈ្មោះTaffyដែលមានចរិតខ្ចិលច្រអូសចូលចិត្តដេកផ្ទុយពីសមត្ថិភាពដែលខ្លាំងយកជាការបានពេលត្រូវការ។ ហ្គេមនេះបានបង្ហាញតួអង្គដទៃទៀតគួរសមនៅលើវេបសាយរបស់ខ្លួនបើអ្នកចាប់អារម្មណ៍អាចចូលមើលបាន។ 

-ការលេង៖

ចាប់ផ្តើមចូលសាច់រឿងក្តៅគគុកហើយ និងជាហេតុដែលធ្វើឲ្យអេដមីនមានទំនុកចិត្តថានឹងអាចក្លាយទៅហ្គេមប្រចាំឆ្នាំ។ ការលេងរបស់ហ្គេមនេះពិតជាធំទូលាយមែនទែន ដែលអ្នកអាចលេងដូចជាហ្គេមចោរលួចឡានដើរបានគ្រប់ច្រកល្ហកនៃទីក្រុង ហើយអាចចូលលេងអាគារផ្សេងៗបានដូចជាកន្លែងលេងហ្គេម ហែលទឹក ហាត់ប្រាណ ចូលក្លឹប ឬទៅសួនកំសាន្ត ហាងអាហារជាដើម។ល។ មិនត្រឹមតែប៉ុន្នឹងទេតែអ្នកអាចលេងបែបតាមសាច់រឿងក៏បានដែលដូចជាដំណើរផ្សងព្រេងហ្គេមទូទៅដែលត្រូវការផ្លាស់ទីពីកន្លែងមួយទៅកន្លែងមួយទៅវ៉ៃបិសាច និងស៊ើបរឿងសម្ងាត់ផ្សេងៗ។ និយាយដល់កន្លែងផ្លាស់ទីវិញ អ្នកណាខ្លះជាហ្វេនរបស់ Spiderman ឬ Attack on Titan? ព្រោះហ្គេមនេះអ្នកអាចលេងហោះតោងអាគារពីមួយទៅមួយរត់លើដំបូល និងកញ្ចក់អាគារដូចអ្នក Pakour តែបើថាចូលចិត្តបើកឡានវិញ ហ្គេមនេះក៏មានឡានឲ្យផងដែរហើយបើតាមមើលក៏អាចប្រណាំង ឬ Drift ក្នុងល្បឿនលឿនតាមតែចិត្តចង់។ មិនត្រឹមតែឡានតែអ្នកក៏មានម៉ូតូ ឬក៏ជិះតាក់សុីក៏បាន និយាយរួមពាក្យមួយម៉ាតដែលអ្នកបង្កើតហ្គេមបានប្រើដើម្បីបរិយាយហ្គេមនេះគឺជា “សេរីភាព”។ គឹអ្នកលេងអាចធ្វើអ្វីក៏បានតាមតែចិត្តចង់។ 

-ការវ៉ៃ៖

បើហ្គេមវ៉ៃគ្នាវ៉ៃមិនសប្បាយអស់ន័យបាត់ហើយ តែហ្គេមនេះបានបញ្ចូលធាតុផ្សំពីរឿងចិនបែបឈិនឡុង ដែលគ្មានអាវុធជាប់ខ្លួន ចាប់បានអីយកនឹងវ៉ៃ​ ដែលតួអង្គមានសមត្ថិភាពហើយស្រាប់ហើយគួបផ្សំជាមួយរបស់របនៅជិតខ្លួនធ្វើជាអាវុធ ដូចជាឡាន ធុងសម្រាម កង់ឡានដែលនៅក្បែរបិសាចដើម្បីប្រយុទ្ធគ្នា។​ ហើយក៏មានការផ្សំបញ្ចូលពីរឿងបែបអាមេរិកដែលបាញ់បោះពីក្នុងឡានដែលធ្វើឲ្យហ្គេមនេះកាន់តែប្លែក។ 

នៅពេលដែលហ្គេមនេះចេញ វាគឺជាប្រភេទហ្គេម Free-to-play អ្នកមិនត្រូវការចំណាយលុយឡើយ​ ហើយនៅក្នុងបទសំភាសន៍អ្នកគ្រប់គ្រងហ្គេមនេះក៏មិនទាន់បានសម្រេចចិត្តថាខ្លួននឹងរកលុយតាមណាដែរ ព្រោះពួកគេចង់ផ្តោតទៅលើគុណភាពការលេងជាមុន និងព្យាយាមធ្វើឲ្យហ្គេមនេះសុក្រិតនឹងមិនតម្រូវឲ្យមានការបង់លុយដើម្បីខ្លាំងជាងគេនោះទេ។ នេះជាអ្វីដែលធ្វើឲ្យអេដមីនគិតថាក្រុមហ៊ុនផលិតហ្គេមនេះអាចនឹងមានសមត្ថិភាពបំបែកប្រព័ន្ធដែលត្រូវការចំណាយលុយច្រើនដើម្បីខ្លាំងជាងអ្នកមិនចាយលុយ ជាពិសេសពពួក Gacha ហ្គេម។​

Jotario

ដោយសារតែចំណង់ចំណូលចិត្តចំពោះហ្គេមនេសាទត្រី រូបលោក ជូតារីអូ បានក្លាយជាអ្នកស្រលាញ់ហ្គេមឈានមុខគេមួយរូបនៅប្រទេសកម្ពុជា។ មិនថាជាការលេងនេសាទត្រីដោយឯកតោ ឬការប្រកួតជាមួយអ្នកលេងផ្សេងទៀតក៏ដោយ ជូតារីអូ តែងតែមានអារម្មណ៍រំភើប និងរីករាយជាមួយយុទ្ធសាស្ត្រនៃដំណើររុករកនេសាទក្នុងពិភពឌីជីថល។ នៅពេលទំនេរ រូបលោកចូលចិត្តចែករំលែកបទពិសោធន៍ គន្លឹះ និងការយល់ដឹងអំពីប្រភេទត្រីនានា ព្រមទាំងវិធីសាស្ត្រដែលអាចរកបានរង្វាន់ខ្ពស់ផងដែរ។

The post ពេជ្រកំពុងច្នៃ មិនទាន់ដឹងថ្ងៃចេញប៉ុន្តែអាចជាហ្គេមធំប្រចាំឆ្នាំ – Ananta appeared first on Tech Gaming News.

]]>
ចង់សាក់ធ្វើជាម៉ាហ្វៀរជំនាន់1900ជាង កុំភ្លេចតាមដានហ្គេមមួយនេះ – Mafia: The Old Country https://www.techgaming-news.com/mafia-the-old-country Wed, 12 Feb 2025 18:46:36 +0000 https://www.techgaming-news.com/?p=937 ក្តៅគគុកជាមួយជីវិតក្នុងសង្គមងងឹតរបស់ម៉ាហ្វៀអ៊ីតាលី ក្នុងទីក្រុងស៊ីស៊ីលី ឆ្នាំ1900ជាងដែលអ្នកនឹងដើរតួរជា Enzo Favara។ ចាកចេញពីជីវិតកម្មករជីករ៉ែ Enzo បានចាប់ផ្តើមសច្ចាក្នុងគ្រួសារម៉ាហ្វៀ Don Torrisi’s ដើម្បីឲ្យ

The post ចង់សាក់ធ្វើជាម៉ាហ្វៀរជំនាន់1900ជាង កុំភ្លេចតាមដានហ្គេមមួយនេះ – Mafia: The Old Country appeared first on Tech Gaming News.

]]>

ក្តៅគគុកជាមួយជីវិតក្នុងសង្គមងងឹតរបស់ម៉ាហ្វៀអ៊ីតាលី ក្នុងទីក្រុងស៊ីស៊ីលី ឆ្នាំ1900ជាងដែលអ្នកនឹងដើរតួរជា Enzo Favara។ ចាកចេញពីជីវិតកម្មករជីករ៉ែ Enzo បានចាប់ផ្តើមសច្ចាក្នុងគ្រួសារម៉ាហ្វៀ Don Torrisi’s ដើម្បីឲ្យជីវិតខ្លួនប្រសើរជាងមុន។ 

ឆាកជីវិតជាម៉ាហ្វៀរបស់ Enzo នេះអ្នកនឹងបានមើលឃើញសកម្មភាព និងតួនាទីប្រចាំថ្ងៃរបស់ម៉ាហ្វៀ ដូចជាការដើរល្បាត ទារថ្លៃការពារ ធ្វើអ្នកនាំសារ ហើយការមានការបាញ់ប្រហារប្រយុទ្ធគ្នាជាមួយក្រុមម៉ាហ្វៀផ្សេងៗទៀតផងដែល។ 

ស្ថិតនៅក្នុងឆ្នាំ1900ជាងនេះអ្នកនឹងអាចបានធ្វើដំណើរជាមួយឡានសេរ៊ីចាស់ និងកាំភ្លើងបែបClassic និងមានការជិះសេះដើម្បីដេញតាមនឹងសម្លាប់សត្រូវរបស់គ្រួសារ Don Torrisi’s។ ពាក្យថាគ្រួសារគឺការលះបង់ តែសម្រាប់ក្នុងគ្រួសារម៉ាហ្វៀការលះបង់គឺជាជីវិតអ្នកផ្ទាល់។ ហ្គេមមួយនេះមិនទាន់ប្រកាសថ្ងៃចេញឲ្យច្បាស់នៅឡើយទេ គ្រាន់តែដឹងថានឹងត្រៀមចេញលក់នៅរដូវក្តៅនេះ។ 