FLASH – Tech Gaming News https://www.techgaming-news.com Fri, 04 Jul 2025 10:15:36 +0000 km-KH hourly 1 https://www.techgaming-news.com/wp-content/uploads/2024/06/cropped-tech-gaming-news-logo-32x32.webp FLASH – Tech Gaming News https://www.techgaming-news.com 32 32 ម៉ាឡេស៊ីធ្លាក់ ១ សឹង្ហបូរីធ្លាក់ ១ ចេញពីការប្រកួត M6 https://www.techgaming-news.com/flash-and-vamos-out-of-m6 Tue, 10 Dec 2024 13:53:12 +0000 https://www.techgaming-news.com/?p=651 ថ្ងៃនេះទី 10 ខែធ្នូ ជាថ្ងៃប្រកួត Lower Bracket របស់ការប្រកួត M6 របស់ Mobile Legends: Bang Bang ដែលមានគូរប្រកួត ២ ដូចជា Team Vamos vs Team Spirit និង Selangor Red Giants vs NIP FLASH ដែលការប្រកួត

The post ម៉ាឡេស៊ីធ្លាក់ ១ សឹង្ហបូរីធ្លាក់ ១ ចេញពីការប្រកួត M6 appeared first on Tech Gaming News.

]]>
ថ្ងៃនេះទី 10 ខែធ្នូ ជាថ្ងៃប្រកួត Lower Bracket របស់ការប្រកួត M6 របស់ Mobile Legends: Bang Bang ដែលមានគូរប្រកួត ២ ដូចជា Team Vamos vs Team Spirit និង Selangor Red Giants vs NIP FLASH ដែលការប្រកួត នេះអ្នកណាចាញ់នឹងត្រូវធ្លាក់ចេញពីការប្រកួត ។

គូទី១ ដែលជាជំនួបរវាង Team Vamos vs Team Spirit ពិតជាធ្វើអោយទស្សនិកជន ជក់ចិត្តដិតអារម្មណ៍ ជាខ្លាំង ដោយ Team Spirit ដែលមិនត្រូវបានគេគិតថាឈ្នះនោះទេ បែជានាំមុខមុន ១ ពិន្ទុ ។ Team Vamos ក៏មិនអោយ ការប្រកួតនេះត្រជាក់ដែរ ចឹងហើយក៏សងមកវិញ ១ ទល់និងមួយ ។ ប៉ុន្តក្រោយមកទៀត Team Spirit គឺជាអ្នកធ្វើ បានល្អជារហូតដល់ហ្គេមទី ៤ ដែលជាហ្គេមកាត់សេចក្ដីរបស់ Team Vamos ទោះបីជាខំប្រឹងយ៉ាងណាក៏ មិនអាចទៅ រួចជាមួយ Team Spirit ហើយក៏ចេញក្រោមពិន្ទុ 1-3 ។ លទ្ធផលនេះ Team Vamos ត្រូវធ្លាក់ចេញពីការប្រកួត M6 ត្រឹមនេះ ។

រូបភាពពី៖ Mobile Legends: Bang Bang Youtube

ចំណែកឯគូទីគឺ Selangor Red Giants vs NIP FLASH ដែលសុទ្ធតែជាដង្ហើមចុងក្រោយរបស់ប្រទេសរៀងខ្លួន ដែលមួយតំណាង ម៉ាឡេស៊ី និងសឹង្ហបូរី ។ NIP FLASH​ តែងតែនាំមុខនៅ Early Games ធ្វើអោយក្រុម SRG ភ័យម្ដងៗ ប៉ុន្តែខ្លួនជាម្ចាស់ជើងឯក MSC 2024 មិនងាយអោយគេបំបាក់ស្មារតីបានស្រួលទេ ។ SRG វាយបកវិញគ្រប់ ៣ ហ្គេមជាប់គ្នាយកឈ្នះលើក្រុម NIP FLASH ក្នុងពិន្ទុ 3-0 ដាច់តែម្ដង ដូចនេះក្រុម NIP FLASH ត្រូវចាកចេញពីការ ប្រកួត M6 ត្រឹមនេះ​ ៕

រូបភាពពី៖ Mobile Legends: Bang Bang Youtube

Casey

Jatario is a long term veteran in Esports and Gaming fields.

The post ម៉ាឡេស៊ីធ្លាក់ ១ សឹង្ហបូរីធ្លាក់ ១ ចេញពីការប្រកួត M6 appeared first on Tech Gaming News.

]]>