Chill Game – Tech Gaming News https://www.techgaming-news.com Fri, 04 Jul 2025 09:44:55 +0000 km-KH hourly 1 https://www.techgaming-news.com/wp-content/uploads/2024/06/cropped-tech-gaming-news-logo-32x32.webp Chill Game – Tech Gaming News https://www.techgaming-news.com 32 32 9ឆ្នាំឲ្យគត់ ក្រុមហ៊ុនទើបតែប្រកាសថានឹងចេញចុងឆ្នាំនេះ – Witchbrook https://www.techgaming-news.com/witchbrook-first-trailer Fri, 28 Mar 2025 19:16:59 +0000 https://www.techgaming-news.com/?p=1062 ហ្គេមនេះបានប្រកាសផលិតតាំងពីឆ្នាំ2016ម្ល៉េះ មានហ្វេនជាច្រើនខំទន្ទឹងរងចាំពីមួយឆ្នាំទៅមួយឆ្នាំ ឡើងស្កក់ដោយគ្មានការបញ្ជាក់ឬបង្ហើបពីដំណើរការផលិតឡើយ ឡើងមានអ្នករងចាំខ្លះគិតថាហ្គេមនេះគ្មានថ្ងៃបានលេង

The post 9ឆ្នាំឲ្យគត់ ក្រុមហ៊ុនទើបតែប្រកាសថានឹងចេញចុងឆ្នាំនេះ – Witchbrook appeared first on Tech Gaming News.

]]>
ហ្គេមនេះបានប្រកាសផលិតតាំងពីឆ្នាំ2016ម្ល៉េះ មានហ្វេនជាច្រើនខំទន្ទឹងរងចាំពីមួយឆ្នាំទៅមួយឆ្នាំ ឡើងស្កក់ដោយគ្មានការបញ្ជាក់ឬបង្ហើបពីដំណើរការផលិតឡើយ ឡើងមានអ្នករងចាំខ្លះគិតថាហ្គេមនេះគ្មានថ្ងៃបានលេងទេ។ តែមិនដូចជាការគិតហ្គេមនេះបានចេញផ្សាយTrailer កាលពីថ្ងៃទី 27 ខែមីនានេះជាមួយការបង្ហាញពីសកម្មភាពជាច្រើន និងរូបភាពដ៏ស្រស់បំព្រងរបស់ហ្គេមដែលធ្វើឲ្យហ្វេនជ្រួលជ្រើមឡើងវិញ។

Witchbrook គឺជាហ្គេមបែប Simulator ដែលអ្នកជាសិស្សធ្មប់ទៅរៀនផង ធ្វើការក្រៅម៉ោងបន្ងែមក៏បាន ឬបើកហាងលក់ផលិតផលក៏បាន។ ក្រុមហ៊ុនដែលបង្កើតហ្គេមនេះគឺ Chuckle Fish ដែលធ្លាប់ជាដៃគូរសហការរបស់ហ្គេម Stardew Valley ដែលជាហ្គេមពេញនិយមកាន់ឆ្នាំរបស់អ្នកលេងហ្គេមបែប Chill និងមានរូបភាពរចនាបែប Pixel Art។ 

បន្ទាប់ពី9ឆ្នាំនេះហើយមកមើលTrailerរបស់ហ្គេមអ្នកនឹងមានអារម្មណ៍ថាសម្រាប់គុណភាព​និងរយះពេលរងចាំគឺពិតជាសាកសម្យ បើអ្នកចាប់អារម្មណ៍កុំភ្លេចចូលមើល Trailer នៅខាងក្រោម។ 

Jotario

ដោយសារតែចំណង់ចំណូលចិត្តចំពោះហ្គេមនេសាទត្រី រូបលោក ជូតារីអូ បានក្លាយជាអ្នកស្រលាញ់ហ្គេមឈានមុខគេមួយរូបនៅប្រទេសកម្ពុជា។ មិនថាជាការលេងនេសាទត្រីដោយឯកតោ ឬការប្រកួតជាមួយអ្នកលេងផ្សេងទៀតក៏ដោយ ជូតារីអូ តែងតែមានអារម្មណ៍រំភើប និងរីករាយជាមួយយុទ្ធសាស្ត្រនៃដំណើររុករកនេសាទក្នុងពិភពឌីជីថល។ នៅពេលទំនេរ រូបលោកចូលចិត្តចែករំលែកបទពិសោធន៍ គន្លឹះ និងការយល់ដឹងអំពីប្រភេទត្រីនានា ព្រមទាំងវិធីសាស្ត្រដែលអាចរកបានរង្វាន់ខ្ពស់ផងដែរ។

The post 9ឆ្នាំឲ្យគត់ ក្រុមហ៊ុនទើបតែប្រកាសថានឹងចេញចុងឆ្នាំនេះ – Witchbrook appeared first on Tech Gaming News.

]]>
ហ្គេមប្រភេទ Chill ដែលកំពុងបញ្ចុះតំលៃ https://www.techgaming-news.com/chill-game-that-discount-now Sun, 29 Dec 2024 09:06:52 +0000 https://www.techgaming-news.com/?p=761 ចុងឆ្នាំចឹងៗអី ខោអាវក៏បញ្ចុះតំលៃ ហ្គេមក៏បញ្ចុះតំលៃដែរ ដូចជាកម្មវិធី Steam Winter Sale ជាដើមហើយថ្ងៃមុន យើងបានណែនាំអោយសាកល្បងហ្គេមល្បីៗ ដែលកំពុងបញ្ចុះតំលៃ ហើយចឹងឥលូវដល់ពេលហ្គេមបែប

The post ហ្គេមប្រភេទ Chill ដែលកំពុងបញ្ចុះតំលៃ appeared first on Tech Gaming News.

]]>
ចុងឆ្នាំចឹងៗអី ខោអាវក៏បញ្ចុះតំលៃ ហ្គេមក៏បញ្ចុះតំលៃដែរ ដូចជាកម្មវិធី Steam Winter Sale ជាដើមហើយថ្ងៃមុន យើងបានណែនាំអោយសាកល្បងហ្គេមល្បីៗ ដែលកំពុងបញ្ចុះតំលៃ ហើយចឹងឥលូវដល់ពេលហ្គេមបែប Chill ដែល កំពុងបញ្ចុះតំលៃម្ដង ។​ ចូលមើលបញ្ជីខាងក្រោមនេះទាំងអស់គ្នា ៖

ហ្គេមទី ១ សុំណែនាំអោយស្គាល់គឺ Stardew Valley ដែលជាហ្គេមប្រភេទ Simulation ជាមួយនិងសាច់រឿងដែលអ្នក ជាបុគ្គលិកក្រុមហ៊ុនមួយ ធុញទ្រាន់នឹងជីវិតទីក្រុងហើយក៏សុខៗស្រាប់តែលោកតារបស់អ្នកស្លាប់បាត់ ហើយបន្សល់ ដីមួយដុំនៅស្រុកស្រែអោយអ្នក ដែលអ្នកសម្រេចចិត្តថាចង់ផ្លាស់ប្ដូរជីវិតទៅទីនោះ ។ អ្វីដែលសំខាន់នោះហ្គេមនេះ ផលិតឡើងដោយស្ថាបនិក Concerned Ape តែ ១ នាក់ឯងប៉ុណ្ណោះដែលគាត់រៀនតាំងតែពីការធ្វើភ្លេងឡើងដើម្បី បំពេញចន្លោះរបស់ហ្គេមនេះ ។ Stardew Valley មានជាការដាំដំណាំតាមរដូវកាល មានកម្មវិធីតាមរដូវ ហើយអ្នកអាចរៀបការជាមួយអ្នកភូមិផងដែរ ។ ឥលូវនេះ Stardew Valley បញ្ចុះតំលៃពី $14.99 ទៅ $8.99 ប៉ុណ្ណោះនៅលើ Steam ។

ហ្គេមទី ២ មានឈ្មោះថា Disney Dreamlight Valley ជាហ្គេមប្រភេទ Simulation ដូចជាផលិតឡើងដោយក្រុមហ៊ុន Gameloft តែមានសិទ្ធិបញ្ញាពី Disney ។ អ្វីដែលសប្បាយជាមួយហ្គេមនេះនោះគឹ អ្នកអាចសាងសង់ផ្ទះនិងកែប្រែ ទីក្រុងរបស់អ្នកអោយកាន់តែស្រស់ស្អាត ដែលមានអ្នកជិតខាងជាតួអង្គមកពីសេរីរបស់ Disney និង Pixar ជាច្រើន ។ ឥលូវនេះតំលៃដើមគឺ $39.99 តែឥលូវនៅសល់តែ $29.99 ប៉ុណ្ណោះ ។

ហ្គេមទី ៣ ដែលចង់អោយស្គាល់នេះមានឈ្មោះថា Sun Haven បើនិយាយទៅស្រដៀងជាមួយនិង Stardew Valley អញ្ចឹងព្រោះតែក្រាហ្វិចរបស់វា តែអ្វីដែលលើសពីនោះគឺសាច់រឿងរបស់ហ្គេមនេះជ្រៅជាង ថែមជាមួយស្នេហា ការវៃ គ្នាមួយចំនួន លាយជាមួយហ្គេមតូចៗជាច្រើន និងការដោះស្រាយប្រសារនៅក្នុងហ្គេមជាច្រើន ។ តែគោលដៅនៃ ហ្គេមនេះនៅតែជាការដាំតំណាំនឹងឯង ។ Sun Haven កំពុងបញ្ចុះតំលៃ 55% ពី $24.99 ទៅ $11.24

បើសិនជាចូលចិត្តហ្គេមណាមួយអាចចូលមើលនៅលើទីផ្សារបស់ Steam ដែលកំពុងមាន Winter Sale ពីថ្ងៃនេះ រហូតដល់ថ្ងៃទី 02 មករា

Casey

Jatario is a long term veteran in Esports and Gaming fields.

The post ហ្គេមប្រភេទ Chill ដែលកំពុងបញ្ចុះតំលៃ appeared first on Tech Gaming News.

]]>