CFU – Tech Gaming News https://www.techgaming-news.com Fri, 04 Jul 2025 10:16:36 +0000 km-KH hourly 1 https://www.techgaming-news.com/wp-content/uploads/2024/06/cropped-tech-gaming-news-logo-32x32.webp CFU – Tech Gaming News https://www.techgaming-news.com 32 32 Team Spirit បង្អាក់ដំណើរ CFU Gaming មិនអោយទៅវគ្គ Knock Out https://www.techgaming-news.com/team-spirit-cfu-swiss-2-1-result Wed, 04 Dec 2024 01:52:58 +0000 https://www.techgaming-news.com/?p=637 កាលពីថ្ងៃទី 03 ធ្នូ ២០២៤ កន្លងផុតទៅនេះ CFU Gaming ត្រូវបានចាប់ការគូរប្រកួតជាមួយ Team Spirit ក្នុងវគ្គ Swiss Stage 2-1 ហើយអ្នកដែលឈ្នះក្នុងការប្រកួត នឹងអាចឡើងទៅវគ្គ Knock Out Stage ប៉ុន្តែបើសិនជាចាញ់ គឺ

The post Team Spirit បង្អាក់ដំណើរ CFU Gaming មិនអោយទៅវគ្គ Knock Out appeared first on Tech Gaming News.

]]>
កាលពីថ្ងៃទី 03 ធ្នូ ២០២៤ កន្លងផុតទៅនេះ CFU Gaming ត្រូវបានចាប់ការគូរប្រកួតជាមួយ Team Spirit ក្នុងវគ្គ Swiss Stage 2-1 ហើយអ្នកដែលឈ្នះក្នុងការប្រកួត នឹងអាចឡើងទៅវគ្គ Knock Out Stage ប៉ុន្តែបើសិនជាចាញ់ គឺត្រូវធ្លាក់ទៅ Bracket អ្នកចាញ់ 2-2 ដែលជាឱកាសចុងក្រោយ ។

CFU Gaming បើកឆាកជាមួយនឹងការរើសយក Phoveus, Joy, Chou, Bruno និង Faramis ដែលទស្សនិកជន និងអ្នកជំនាញមួយចំនួនបាននិយាយថានេះជា Draft លេងបែបយឺតៗ ។ ស្ទីលលេងនេះគឺពិតជាត្រូវជាមួយនិង CFU ខ្លាំងណាស់ដោយគ្រាន់តែធ្វើយ៉ាងណា ពន្យាពេលអោយ Bruno រកលុយអោយបានច្រើនហើយ Chou ជាអ្នកបើកមុខបង្កើតការវៃគ្នា អោយត្រូវនោះយើងនឹងទទួលបានជួយជំនះ ហើយជាក់ស្ដែង CFU Gaming ទទួលយកឈ្នះការ ប្រកួតមួយនេះ 1-0 មុន ។

រូបភាពពី Mobile Legends: Bang Bang Youtube

ចូលមកដល់ Game 2 និង Game 3 ការរើសយករបស់ CFU ដូចជាមានការផ្លាស់ប្ដូរអ្វីមួយ ដែលបណ្ដោយអោយក្រុម Team Spirit យក​បាន Wanwan រហូតដល់ទៅ ២ ហ្គេមជាប់គ្នា ។ ខាង CFU Gaming ក៏ព្យាយាមសងមកវិញជាមួយ Hylos ដើម្បីអាចរត់ទៅបើកមុខបានអោយ Tigreal អាចជាន់ Skill ចុងក្រោយបាន ។ តែការរើសនេះមិនអាចជួយ ស្រោចស្រង់ការប្រកួតរបស់ CFU បានឡើយ ផ្ទុយទៅវិញធ្វើអោយការប្រកួតកាន់តែពិបាកសម្រាប់ពួកគេ ។ បើទោះបីជា Game 3 ក្រុម CFU បានរើសយក Chou មកសារជាថ្មីម្ដងទៀតហើយផ្ដោតលើ Joy + Angela ក៏នៅតែមិនអាចទប់ទល់ជាមួយ Wanwan របស់ Hikko បានដែរ ។

ទីបំផុតលទ្ធផលចុងក្រោយ CFU Gaming 1 – 2 Team Spirit ដែលធ្វើអោយ Team Spirit ឡើងទៅវគ្គ Knockout Stage សំរាកមើលការប្រកួតបានច្រើន ហើយចំណែកឯ CFU Gaming នឹងធ្លាក់ទៅប្រកួតវគ្គ 2-2 ដែលជាឱកាស ចុងក្រោយដើម្បីឡើងទៅវគ្គ Knockout Stage នៅថ្ងៃទី ៥ ធ្នូ ខាងមុខនេះ ៕

Casey

Jatario is a long term veteran in Esports and Gaming fields.

The post Team Spirit បង្អាក់ដំណើរ CFU Gaming មិនអោយទៅវគ្គ Knock Out appeared first on Tech Gaming News.

]]>
CFU Gaming សល់មួយជំហានទៀតដើម្បីឡើងទៅវគ្គ KNOCKOUT ការប្រកួត M6 https://www.techgaming-news.com/cfu-gaming-one-step-away-to-knock-out-stage Tue, 03 Dec 2024 01:49:26 +0000 https://www.techgaming-news.com/?p=631 CFU Gaming ក្រុម MLBB តំណាងប្រទេសកម្ពុជាយើង​ កំពុងធ្វើអោយក្រុមក្រៅប្រទេសញាក់សាច់ នឹកស្មានមិនដល់ព្រោះគិតថាពួកគេជាក្រុមមិនសូវខ្លាំង ។ ឥលូវនេះ CFU Gaming នឹងត្រូវបញ្ចេញថ្វីដៃសារជាថ្មីបន្ទាប់ពី ប្រកួត

The post CFU Gaming សល់មួយជំហានទៀតដើម្បីឡើងទៅវគ្គ KNOCKOUT ការប្រកួត M6 appeared first on Tech Gaming News.

]]>
CFU Gaming ក្រុម MLBB តំណាងប្រទេសកម្ពុជាយើង​ កំពុងធ្វើអោយក្រុមក្រៅប្រទេសញាក់សាច់ នឹកស្មានមិនដល់ព្រោះគិតថាពួកគេជាក្រុមមិនសូវខ្លាំង ។ ឥលូវនេះ CFU Gaming នឹងត្រូវបញ្ចេញថ្វីដៃសារជាថ្មីបន្ទាប់ពី ប្រកួតដ៏ស្វិតស្វាញក្នុងវគ្គ Swiss Stage របស់ M6 នៅប្រទេសម៉ាឡេស៊ី ហើយពេលនេះគឺនឹងត្រូវប៉ះជាមួយក្រុម Team Spirit ដែលមកពីតំបន់ EECA ដែលមានទឹកដៃប្រហាក់ប្រហែលគ្នា ។

រូបភាពពី Mobile Legends Esports

ងាកមកមើលតំណើរសាច់រឿងរបស់ក្រុម CFU វិញទម្រាំតែបានឡើងមកប្រកួត M6 ក្រុមនេះបានបាត់បង់ឱកាស ជាច្រើនលើកច្រើនសារ តួយ៉ាងពួកគេធ្លាប់ជាប់លេខ២ ក្នុងការប្រកួត MPL KH រហូតដល់ទៅ ២ ដង ។ មកដល់ ឆ្នាំនេះពួកគេនៅតែធ្វើបានល្អដដែល ហើយទីបំផុតក៏សម្រេចគោលបំណងរបស់ខ្លួន យកឈ្នះក្រុម Galaxy Legends ទទួលបានជើងឯក MPL KH Season 7 ហើយបានឱកាសមកប្រកួតនៅ M6 នេះឯង ។

រូបភាពពី Mobile Legends Esports

ចូលមកដល់ការប្រកួត M6 ពួកគេបានប៉ះជាមួយក្រុមខ្លាំងៗជាច្រើនដូចជាការយកឈ្នះលើ NIP FLASH​ របស់សឹង្ហបូរី 1 ទល់ 0 ហើយបន្តទៅចាញ់ជាមួយ Fnatic ONIC រួចស្ដារមុខមកវិញដោយយកឈ្នះ Team Vamos របស់ម៉ាឡេស៊ី បើទោះបីជាគ្មានអ្នកណាទាយថាពួកគេអាចធ្វើបានក៏ដោយ ។

រូបភាពពី Mobile Legends Esports

មកដល់វគ្គចុងក្រោយនៃការប្រកួត Swiss Stage ជាមួយ Team Spirit នេះជាការប្រកួត Best of 3 អ្នកណាចាញ់ការប្រកួតនេះ នឹងត្រូវធ្លាក់ចេញពីការប្រកួត M6 ក្នុងឆ្នាំនេះហើយ ។ ចូលរួមទស្សនាការប្រកួតរបស់ CFU Gaming vs Team Spirit នៅថ្ងៃទី 03 ធ្នូ 2024 នៅវេលាម៉ោង 6 យប់ម៉ោងនៅកម្ពុជា ។

Casey

Jatario is a long term veteran in Esports and Gaming fields.

The post CFU Gaming សល់មួយជំហានទៀតដើម្បីឡើងទៅវគ្គ KNOCKOUT ការប្រកួត M6 appeared first on Tech Gaming News.

]]>