CD Projekt Red – Tech Gaming News https://www.techgaming-news.com Fri, 04 Jul 2025 10:19:46 +0000 km-KH hourly 1 https://www.techgaming-news.com/wp-content/uploads/2024/06/cropped-tech-gaming-news-logo-32x32.webp CD Projekt Red – Tech Gaming News https://www.techgaming-news.com 32 32 The Witcher 4 ត្រូវបានបង្ហាញខ្លួនជាផ្លូវការ https://www.techgaming-news.com/the-witcher-4-first-trailer Sun, 15 Dec 2024 10:53:56 +0000 https://www.techgaming-news.com/?p=678 CD Projekt Red ត្រូវបានគេស្គាល់ថា ជាក្រុមហ៊ុនផលិតហ្គេមដ៏ធំមួយរបស់ប្រទេសប៉ូឡូញ ដែលបានផលិតហ្គេមដ៏ល្អៗ ជាច្រើនដូចជា The Witcher Series និង Cyberpunk 2077 ជាដើម ។

The post The Witcher 4 ត្រូវបានបង្ហាញខ្លួនជាផ្លូវការ appeared first on Tech Gaming News.

]]>
CD Projekt Red ត្រូវបានគេស្គាល់ថា ជាក្រុមហ៊ុនផលិតហ្គេមដ៏ធំមួយរបស់ប្រទេសប៉ូឡូញ ដែលបានផលិតហ្គេមដ៏ល្អៗ ជាច្រើនដូចជា The Witcher Series និង Cyberpunk 2077 ជាដើម ។

ថ្មីៗនេះ CD Projekt Red បានផ្ដល់ឱកាសអោយកម្មវិធីពានរង្វាន់ហ្គេម The Game Award បើកឆាកការផ្សព្វផ្សាយ វីដេអូ Trailer ទី១របស់ខ្លួនសម្រាប់ហ្គេម The Witcher 4 តែម្ដង ។ The Witcher 4 ត្រូវបានទស្សនិកជនតាមដាន ជាខ្លាំងដោយសារតែ The Witcher 3 គឺជាហ្គេមដែលល្អខ្លាំងទាំងការលេង រូបភាព និងសាច់រឿង ។

នៅក្នុង Trailer ទី១នេះយើងឃើញតួដែលចេញពី The Witcher 3 តែ ១​ នាក់ប៉ុណ្ណោះគឺ Ciri ដែលមើលទៅនាងកើន វ័យជាងមុនច្រើន ។ មិនត្រឹមតែប៉ុណ្ណោះនាងបានចេញប្រើវេទមន្តមួយចំនួន លាយជាមួយការផឹកថ្នាំរបស់ Witcher ទៀតដូចនេះបានន័យថានាងច្បាស់ជាបានឆ្លងកាត់ការហ្វឹកហាត់ត្រឹមត្រូវណាស់ ។

ទស្សនិកជនមានការសប្បាយចិត្តជាខ្លាំងដែលបានឃើញ Trailer នេះហើយពួកគេក៏នឹងទន្ទឹងរង់ចាំការផ្សព្វផ្សាយ បន្តទៀតដោយសារតែយើងមិនទាន់ដឹងថ្ងៃនៅឡើយទេ ៕

Casey

Jatario is a long term veteran in Esports and Gaming fields.

The post The Witcher 4 ត្រូវបានបង្ហាញខ្លួនជាផ្លូវការ appeared first on Tech Gaming News.

]]>