Among Us 3D VR – Tech Gaming News https://www.techgaming-news.com Fri, 04 Jul 2025 08:37:55 +0000 km-KH hourly 1 https://www.techgaming-news.com/wp-content/uploads/2024/06/cropped-tech-gaming-news-logo-32x32.webp Among Us 3D VR – Tech Gaming News https://www.techgaming-news.com 32 32 ហ្គេមចាក់ករ Among Us  មកវិញជាមួយឈ្មោះថ្មី តើមានអ្វីពិសេស? https://www.techgaming-news.com/among-us-3d-vr Tue, 22 Apr 2025 10:18:12 +0000 https://www.techgaming-news.com/?p=1199 បើនិយាយពីហ្គេម Among Us ច្បាស់ណាស់ថាអ្នកណាៗក៏ស្គាល់ដែរ ​កំឡុងពេលកូវីដ​ចេញទៅណាអត់រួច ជាពេលដែលហ្គេមនេះ

The post ហ្គេមចាក់ករ Among Us  មកវិញជាមួយឈ្មោះថ្មី តើមានអ្វីពិសេស? appeared first on Tech Gaming News.

]]>
បើនិយាយពីហ្គេម Among Us ច្បាស់ណាស់ថាអ្នកណាៗក៏ស្គាល់ដែរ ​កំឡុងពេលកូវីដ​ចេញទៅណាអត់រួច ជាពេលដែលហ្គេមនេះ កំពុងតែពេញផ្ទុះល្បីហើយ។ អាកំពុងតែដេកនៅតែផ្ទះមិនដែលបានឃើញមុខគ្នាផង មកលេងហ្គេមនេះទៀតធ្វើអោយអេតមីន ដឹងថាមិត្តភក្តិជុំវិញខ្លួនអេតមីនសុទ្ធតែជាពស់ និយាយពីថាកុហកបោកប្រាស់ឯង ឡើងឈ្ងុយតែម្ដង ហើយបើនិយាយពីឈ្លោះគ្នា ក្នុងហ្គេមពេលខ្លះ ឈ្លោះដល់ថ្នាក់អត់និយាយរកគ្នា ដល់តែយើងឆាតទៅលួងវាវិញ ធ្វើមើលតែឯងនឹងសង្សារវាហើយនឹង។ តែយ៉ាងណាវិញកាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Innersloth ដែលជាក្រុមហ៊ុនបង្កើតហ្គេមត្រកូល Among Us បានសម្រេចចិត្តប្ដូរ ឈ្មោះអោយ Among Us VR ទៅជា Among Us 3D (ឈ្មោះថ្មី) វិញ ដោយសារតែចង់ទាក់ទាញអ្នកលេងមកបន្ថែម ក៏ដូចជាដាក់ អោយត្រូវជាមួយបរិបទហ្គេមតែម្ដង។

អេតមីនសុំបញ្ជាក់បន្តិចថាហ្គេម Among Us VR បានបញ្ចេញអោយលេងតាំងពីចុងឆ្នាំ ២០២២ មកម្ល៉េះ ហើយការប្ដូរឈ្មោះនេះ គឺមិនបានប៉ះពាល់ទៅដល់អ្នកលេងហ្គេមនុះពីមុនមកទេ ដោយនៅតែរក្សាទម្រង់លេងដដែល ហើយថែមទាំងមានការអាប់ដេត អោយស្អាត មានភាពស៊ីវីល័យជាងមុនទៀតផង។ អេតមីននិយាយដោយស្មោះត្រង់ គឺអេតមីនធ្លាប់តែលេងអាធម្មតាបែប 2D ពេលគេបិទភ្លើងម្ដងៗស្រែកឡើងផ្អើលអស់ឋានទាំង៣ ល្មមលេង Among Us 3D នេះទៀតខ្លាចតែគាំងបេះដូងទេមើលទៅ។ ហើយបើអ្នករាល់គ្នាចាប់អារម្មណ៏ហ្គេមនេះអាចសាកល្បងទាញយកមកលេងបានណា ដោយតាំងពីប្ដូរឈ្មោះថ្មីមក ក៏បានដាក់អោយទាញលេងក្នុងវេបសាយហ្គេមល្បីៗជាច្រើនដូចជា Steam, Meta Quest, PlayStation VR2 ​និង Pico ។

Jotario

ដោយសារតែចំណង់ចំណូលចិត្តចំពោះហ្គេមនេសាទត្រី រូបលោក ជូតារីអូ បានក្លាយជាអ្នកស្រលាញ់ហ្គេមឈានមុខគេមួយរូបនៅប្រទេសកម្ពុជា។ មិនថាជាការលេងនេសាទត្រីដោយឯកតោ ឬការប្រកួតជាមួយអ្នកលេងផ្សេងទៀតក៏ដោយ ជូតារីអូ តែងតែមានអារម្មណ៍រំភើប និងរីករាយជាមួយយុទ្ធសាស្ត្រនៃដំណើររុករកនេសាទក្នុងពិភពឌីជីថល។ នៅពេលទំនេរ រូបលោកចូលចិត្តចែករំលែកបទពិសោធន៍ គន្លឹះ និងការយល់ដឹងអំពីប្រភេទត្រីនានា ព្រមទាំងវិធីសាស្ត្រដែលអាចរកបានរង្វាន់ខ្ពស់ផងដែរ។

The post ហ្គេមចាក់ករ Among Us  មកវិញជាមួយឈ្មោះថ្មី តើមានអ្វីពិសេស? appeared first on Tech Gaming News.

]]>