ប្រភេទហ្គេមកុងសូល – Tech Gaming News https://www.techgaming-news.com Wed, 30 Jul 2025 10:18:13 +0000 km-KH hourly 1 https://www.techgaming-news.com/wp-content/uploads/2024/06/cropped-tech-gaming-news-logo-32x32.webp ប្រភេទហ្គេមកុងសូល – Tech Gaming News https://www.techgaming-news.com 32 32 Sony ត្រៀមប្ដឹង​ Tencent ពីការលួចចំលងហ្គេម https://www.techgaming-news.com/sony-sue-tencent-over-light-of-motiram Wed, 30 Jul 2025 10:17:38 +0000 https://www.techgaming-news.com/?p=1433 ថ្មីៗនេះ Tencent បានប្រកាសផ្សាយពីហ្គេមថ្មីមួយដែលធ្វើអោយទស្សនិកជន មានការភ្ញាក់ផ្អើកជាខ្លាំងព្រោះថា ហ្គេមនោះមានរូបរាងដូចស៊េរី Horizon របស់ Sony អញ្ចឹង ។ ហ្គេមនេះរបស់ Tencent នេះឈ្មោះថា “Light of Motiram” ដែលត្រូវបានដាក់បង្ហាញនឹងបញ្ចូលទៅក្នុងទីផ្សារហ្គេម កុំព្យូទ័រ Steam រួចរាល់ហើយគ្រាន់តែ មិនទាន់មានថ្ងៃបញ្ចេញ ។ Sony បានដាក់ពាក្យបណ្ដឹងទៅកាន់តុលាការក្រុង California កាលពីសប្តាហ៍មុន ចោទប្រកាន់ថាហ្គេមថ្មីនេះ គឺបានចំលង Horizon: Zero…

The post Sony ត្រៀមប្ដឹង​ Tencent ពីការលួចចំលងហ្គេម appeared first on Tech Gaming News.

]]>
ថ្មីៗនេះ Tencent បានប្រកាសផ្សាយពីហ្គេមថ្មីមួយដែលធ្វើអោយទស្សនិកជន មានការភ្ញាក់ផ្អើកជាខ្លាំងព្រោះថា ហ្គេមនោះមានរូបរាងដូចស៊េរី Horizon របស់ Sony អញ្ចឹង ។

ហ្គេមនេះរបស់ Tencent នេះឈ្មោះថា “Light of Motiram” ដែលត្រូវបានដាក់បង្ហាញនឹងបញ្ចូលទៅក្នុងទីផ្សារហ្គេម កុំព្យូទ័រ Steam រួចរាល់ហើយគ្រាន់តែ មិនទាន់មានថ្ងៃបញ្ចេញ ។

Sony បានដាក់ពាក្យបណ្ដឹងទៅកាន់តុលាការក្រុង California កាលពីសប្តាហ៍មុន ចោទប្រកាន់ថាហ្គេមថ្មីនេះ គឺបានចំលង Horizon: Zero Dawn និង Horizon: Forbidden West ។ បើតាមយើងមើលរូបភាពជាក់ស្ដែងទៅ វាពិតជាស្រដៀងគ្នាខ្លាំងមែនទែន ។

Light of Motiram មានតួឯកជានារី សក់ក្រហម ជាអ្នកផ្សេងព្រេង ក្នុងពិភពដាយណូស័រមនុស្សយន្ត ដើម្បីមានឱកាសរស់រានមានជីវិត ។ បើស្ដាប់ទៅគឺដូចសាច់រឿងរបស់ Horizon បេះដាក់តែម្ដង ម្យ៉ាងវិញទៀត Sony ក៏ចោទ ប្រកាន់បន្ថែមពីលើទៀតថា សូម្បីតែការផ្សព្វផ្សាយ ក៏ចំលងតាមពួកគេដែរ ។

បើតាមប្រភពពី IGN បានអោយដឹងថា Tencent ធ្លាប់បានចង់ទិញសិទ្ធិពី Sony ទៅលើហ្គេម Horizon ម្ដងហើយ តែ Sony មិនយល់ព្រមតែ Tencent នៅតែបន្តផលិតហ្គេមនេះ ។ ក្រោយមក Sony ក៏ជូនដំណឹងទៅ Tencent ម្ដងទៀតថាសូមបញ្ឈប់ការធ្វើហ្គេមនេះ ដែលពេលនោះ Tencent ក៏សុំទិញសិទ្ធិម្ដងទៀតហើយ Sony នៅតែមិនព្រម រហូតដល់មានការផ្ដឹងប្ដល់នេះឯង ៕

Jotario

ដោយសារតែចំណង់ចំណូលចិត្តចំពោះហ្គេមនេសាទត្រី រូបលោក ជូតារីអូ បានក្លាយជាអ្នកស្រលាញ់ហ្គេមឈានមុខគេមួយរូបនៅប្រទេសកម្ពុជា។ មិនថាជាការលេងនេសាទត្រីដោយឯកតោ ឬការប្រកួតជាមួយអ្នកលេងផ្សេងទៀតក៏ដោយ ជូតារីអូ តែងតែមានអារម្មណ៍រំភើប និងរីករាយជាមួយយុទ្ធសាស្ត្រនៃដំណើររុករកនេសាទក្នុងពិភពឌីជីថល។ នៅពេលទំនេរ រូបលោកចូលចិត្តចែករំលែកបទពិសោធន៍ គន្លឹះ និងការយល់ដឹងអំពីប្រភេទត្រីនានា ព្រមទាំងវិធីសាស្ត្រដែលអាចរកបានរង្វាន់ខ្ពស់ផងដែរ។

The post Sony ត្រៀមប្ដឹង​ Tencent ពីការលួចចំលងហ្គេម appeared first on Tech Gaming News.

]]>
Street Fighter 6 សហការជាមួយ Aespa មកដល់ឆាប់ៗនេះ https://www.techgaming-news.com/sf6-aespa-with-naevis Wed, 02 Jul 2025 09:47:17 +0000 https://www.techgaming-news.com/?p=1330 Street Fighter 6 ហ្គេមប្រភេទវៃគ្នាដ៏ល្បីល្បាញហើយក៏ជា វឺសិនចុងក្រោយផងដែរនៃហ្គេមនេះ បានប្រកាសអំពីការសហការជាមួយក្រុមចំរៀង K-Pop ដ៏ល្បីល្បាញដូចគ្នាគឺ Aespa របស់ផលិតកម្ម SM Entertainment ។

The post Street Fighter 6 សហការជាមួយ Aespa មកដល់ឆាប់ៗនេះ appeared first on Tech Gaming News.

]]>
Street Fighter 6 ហ្គេមប្រភេទវៃគ្នាដ៏ល្បីល្បាញហើយក៏ជា វឺសិនចុងក្រោយផងដែរនៃហ្គេមនេះ បានប្រកាសអំពីការសហការជាមួយក្រុមចំរៀង K-Pop ដ៏ល្បីល្បាញដូចគ្នាគឺ Aespa របស់ផលិតកម្ម SM Entertainment ។

ការសហការត្រូវបានប្រកាសនៅលើទំព័រ Youtube របស់ Street Fighter ដែលមានចំណងជើងថា “Street Fighter 6 x aespa Special Collab with naevis” ។ នេះបានន័យថាត្រឹមតែចូលរួមជាមួយ Aespa បានទាំង Naevis ទៀត ។

បើយោងតាមវីដេអូនេះ ការសហការ Street Fighter 6 x aespa នឹងនាំមកជូនមុខងារ និងឧបករណ៍តុបតែង មួយចំនួនដូចជា ៖

សំលៀកបំពាក់ក្រៅរបស់ Juri (Collab Skin)

ឆាកប្រយុទ្ធ

ផ្ទាំងរូបពីក្រោយ

កញ្ចប់សំលេង Naevis ជាអ្នកអត្ថាធិប្បាយ

Street Fighter 6 x Aespa With Naevis នឹងមកដល់ក្នុងហ្គេមជាផ្លូវការចាប់ពីថ្ងៃទី 4 កក្កដា 2025 នេះតទៅ ៕

Jotario

ដោយសារតែចំណង់ចំណូលចិត្តចំពោះហ្គេមនេសាទត្រី រូបលោក ជូតារីអូ បានក្លាយជាអ្នកស្រលាញ់ហ្គេមឈានមុខគេមួយរូបនៅប្រទេសកម្ពុជា។ មិនថាជាការលេងនេសាទត្រីដោយឯកតោ ឬការប្រកួតជាមួយអ្នកលេងផ្សេងទៀតក៏ដោយ ជូតារីអូ តែងតែមានអារម្មណ៍រំភើប និងរីករាយជាមួយយុទ្ធសាស្ត្រនៃដំណើររុករកនេសាទក្នុងពិភពឌីជីថល។ នៅពេលទំនេរ រូបលោកចូលចិត្តចែករំលែកបទពិសោធន៍ គន្លឹះ និងការយល់ដឹងអំពីប្រភេទត្រីនានា ព្រមទាំងវិធីសាស្ត្រដែលអាចរកបានរង្វាន់ខ្ពស់ផងដែរ។

The post Street Fighter 6 សហការជាមួយ Aespa មកដល់ឆាប់ៗនេះ appeared first on Tech Gaming News.

]]>
Rematch ហ្គេមទាត់បាល់មាន Super ចេញជាផ្លូវការហើយ https://www.techgaming-news.com/rematch-official-launch Fri, 20 Jun 2025 05:33:18 +0000 https://www.techgaming-news.com/?p=1316 ដែលស្រមៃអត់ ពេលមើលបាល់ទាត់សាវលីញរបស់ទិនហ្វីហើយ ចង់អោយមានហ្គេមបែបនេះដែរ ? ឥលូវនេះមានហើយគឺ " Rematch " ។

The post Rematch ហ្គេមទាត់បាល់មាន Super ចេញជាផ្លូវការហើយ appeared first on Tech Gaming News.

]]>
ដែលស្រមៃអត់ ពេលមើលបាល់ទាត់សាវលីញរបស់ទិនហ្វីហើយ ចង់អោយមានហ្គេមបែបនេះដែរ ? ឥលូវនេះមានហើយគឺ ” Rematch ” ។

តាំងពីដើមមក ហ្គេមប្រភេទកីឡាបាល់ទាត់ ជាហ្គេមដែលអ្នកគ្រប់គ្រងនិងបញ្ជាកីឡាករទាំងមូលតែម្ដងដែលមានដូចជា FIFA របស់ EA និង PES របស់ Konami ជាដើម ។ ប៉ុន្តែក្រុមហ៊ុន Sloclap ដែលជាស្ថាបនិកផលិតហ្គេម Sifu បានងាកមកដើរផ្លូវផ្សេងវិញគឺផលិត “Rematch” ដែលបើកអ្នកអ្នកលេង បញ្ជារលើកីឡាករតែមួយរបស់ខ្លួន ឯងតែម្ដង ។

បើតាមសំដីរបស់ផលិតករហ្គេមនេះជាប្រភេទ Arcade ឬខ្មែរហៅថាហ្គេមសប្បាយៗ ងាយៗស្រួលចាប់បាន តែពិបាកលេងអោយខ្លាំង ។ អ្នកលេងអាចរៀបចំកីឡាកររបស់ខ្លួន ដោយការតុបតែងតាមដែលខ្លួនចូលចិត្ត ហើយក៏អាចរើសយកមុខងាររបស់ខ្លួនផងដែរ បើសិនជាចង់ធ្វើជាអ្នកចាំទី ក៏អាចធ្វើបានទៀត ។ អ្វីដែលពិសេស ហ្គេមនេះមានក្បាច់អោយអ្នកលេងបាល់ ច្រើនជាងហ្គេមបាល់ធម្មតា ឬនិយាយអោយស្រួលស្ដាប់មាន Super ដែលញ៉ាំង អោយការលេងកាន់តែរំភើប សប្បាយរីករាយ ។

Rematch ក៏មានជាច្រើនវគ្គដែរដោយមានដូចជា 3v3, 4v4 និង 5v5 ទៅតាមចំណង់ចំណូលចិត្ត ដូចនេះមានន័យថា ក្នុងមួយវគ្គអ្នកលេងអាចមានដល់ទៅ 10 នាក់ ។ Rematch បានចេញលក់ជាផ្លូវការហើយ ដែលចាប់ ផ្ដើមដាក់អោយលេងនៅលើ 3 កន្លែងគឺ XBox, Playstation និង PC (Steam) ផងដែរ ៕

Jotario

ដោយសារតែចំណង់ចំណូលចិត្តចំពោះហ្គេមនេសាទត្រី រូបលោក ជូតារីអូ បានក្លាយជាអ្នកស្រលាញ់ហ្គេមឈានមុខគេមួយរូបនៅប្រទេសកម្ពុជា។ មិនថាជាការលេងនេសាទត្រីដោយឯកតោ ឬការប្រកួតជាមួយអ្នកលេងផ្សេងទៀតក៏ដោយ ជូតារីអូ តែងតែមានអារម្មណ៍រំភើប និងរីករាយជាមួយយុទ្ធសាស្ត្រនៃដំណើររុករកនេសាទក្នុងពិភពឌីជីថល។ នៅពេលទំនេរ រូបលោកចូលចិត្តចែករំលែកបទពិសោធន៍ គន្លឹះ និងការយល់ដឹងអំពីប្រភេទត្រីនានា ព្រមទាំងវិធីសាស្ត្រដែលអាចរកបានរង្វាន់ខ្ពស់ផងដែរ។

The post Rematch ហ្គេមទាត់បាល់មាន Super ចេញជាផ្លូវការហើយ appeared first on Tech Gaming News.

]]>
ដឹងតែផ្ទុះទៀតហើយ កំពូលហ្គេមប្រណាំងឡានមួយត្រៀមនឹងបញ្ចេញចុងខែនេះ !!!! – F1 25  https://www.techgaming-news.com/new-f1-25-release-date Wed, 07 May 2025 22:09:00 +0000 https://www.techgaming-news.com/?p=1279 កំពូលហ្គេមប្រណាំងឡាន F1 25 ត្រៀមនឹងបញ្ចេញអោយលេងជាផ្លូវការក្នុងពេលឆាប់ៗ ពោលគឺថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ ចុងខែនេះហើយ។ F1 25 នេះគឺជាហ្គេមទី២៤ ក៏ជាហ្គេមចុងក្រោយបង្អស់របស់

The post ដឹងតែផ្ទុះទៀតហើយ កំពូលហ្គេមប្រណាំងឡានមួយត្រៀមនឹងបញ្ចេញចុងខែនេះ !!!! – F1 25  appeared first on Tech Gaming News.

]]>
កំពូលហ្គេមប្រណាំងឡាន F1 25 ត្រៀមនឹងបញ្ចេញអោយលេងជាផ្លូវការក្នុងពេលឆាប់ៗ ពោលគឺថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ ចុងខែនេះហើយ។ F1 25 នេះគឺជាហ្គេមទី២៤ ក៏ជាហ្គេមចុងក្រោយបង្អស់របស់ Series F1 ដែលត្រូវបានផលិតដោយ EA SPORTS និង Codemasters តាំងពីឆ្នាំ២០០០ មកម្ល៉េះ។ហ្គេមប្រណាំងឡានមួយនេះ អាចនិយាយបានថាជាហ្គេមប្រណាំងឡានមួយ ដែលមានសភាពពិតជាក់ស្ដែង និងមើលទៅដូចជាការប្រកួតផ្លូវការក្នុងកីឡាប្រណាំងឡាន Formula 1 ចឹង។ បើនិយាយពីក្រាហ្វិច អេតមីនពេញចិត្តស្ដូកតែម្ដង គឺថាត្រជាក់ភ្នែកខ្លាំងណាស់ ដូចយើងកំពុងអង្គុយប្រណាំងឡាន Formula 1 មែនទែនចឹង និយាយរួម គឺថាក្រាហ្វិច រឹតតែស្អាត រឹតតែត្រជាក់ភ្នែក រឹតតែអស្ចារ្យជាង F1 24 ដែលចេញឆ្នាំមុនទៀត។ 

បើនិយាយពី F1 25 ឥឡូវនេះគឺស្ថិតនៅក្នុងដំណាក់កាល Pre-Order ដែលយើងអាច Pre-Order បានតាមរយៈវេបសាយផ្លូវការ 

របស់ EA SPORTS, Steam, Xbox, PlayStation និង Epic Games បានណា ហើយហ្គេមនេះនឹងបញ្ចេញក្នុងទម្រង់ Platform ៣ ប្រភេទនោះគឺ Platform Microsoft Windows, Platform Xbox Series X/S និង Platform PlayStation 5។ ដោយក្នុង Pre-Order យើងអាចជ្រើសរើសមួយណាក៏បាន ក្នុងចំណោមកញ្ចប់ Edition ទាំង២ ដែលកញ្ចប់នោះគឺ Iconic Edition និង Standard Edition តែអេតមីនគិតថាបើជ្រុលហើយ គួរណាតែយកកញ្ចប់ Iconic Edition ម៉ងទៅចំណេញច្រើនជាង អ្វីដែលពិសេសជាងគេនោះគឺ បានលេងមុនគេមុនឯង ៣ ថ្ងៃ ចឹងទៅវារាងអ៊េមដែរនឹងហាស។ ហើយបើចង់ដឹងចំណេញអីខ្លះទៀត នេះមើលខាងក្រោមនឹងហូវ។

Jotario

ដោយសារតែចំណង់ចំណូលចិត្តចំពោះហ្គេមនេសាទត្រី រូបលោក ជូតារីអូ បានក្លាយជាអ្នកស្រលាញ់ហ្គេមឈានមុខគេមួយរូបនៅប្រទេសកម្ពុជា។ មិនថាជាការលេងនេសាទត្រីដោយឯកតោ ឬការប្រកួតជាមួយអ្នកលេងផ្សេងទៀតក៏ដោយ ជូតារីអូ តែងតែមានអារម្មណ៍រំភើប និងរីករាយជាមួយយុទ្ធសាស្ត្រនៃដំណើររុករកនេសាទក្នុងពិភពឌីជីថល។ នៅពេលទំនេរ រូបលោកចូលចិត្តចែករំលែកបទពិសោធន៍ គន្លឹះ និងការយល់ដឹងអំពីប្រភេទត្រីនានា ព្រមទាំងវិធីសាស្ត្រដែលអាចរកបានរង្វាន់ខ្ពស់ផងដែរ។

The post ដឹងតែផ្ទុះទៀតហើយ កំពូលហ្គេមប្រណាំងឡានមួយត្រៀមនឹងបញ្ចេញចុងខែនេះ !!!! – F1 25  appeared first on Tech Gaming News.

]]>
ហ្គេមចាក់ករ Among Us  មកវិញជាមួយឈ្មោះថ្មី តើមានអ្វីពិសេស? https://www.techgaming-news.com/among-us-3d-vr Tue, 22 Apr 2025 10:18:12 +0000 https://www.techgaming-news.com/?p=1199 បើនិយាយពីហ្គេម Among Us ច្បាស់ណាស់ថាអ្នកណាៗក៏ស្គាល់ដែរ ​កំឡុងពេលកូវីដ​ចេញទៅណាអត់រួច ជាពេលដែលហ្គេមនេះ

The post ហ្គេមចាក់ករ Among Us  មកវិញជាមួយឈ្មោះថ្មី តើមានអ្វីពិសេស? appeared first on Tech Gaming News.

]]>
បើនិយាយពីហ្គេម Among Us ច្បាស់ណាស់ថាអ្នកណាៗក៏ស្គាល់ដែរ ​កំឡុងពេលកូវីដ​ចេញទៅណាអត់រួច ជាពេលដែលហ្គេមនេះ កំពុងតែពេញផ្ទុះល្បីហើយ។ អាកំពុងតែដេកនៅតែផ្ទះមិនដែលបានឃើញមុខគ្នាផង មកលេងហ្គេមនេះទៀតធ្វើអោយអេតមីន ដឹងថាមិត្តភក្តិជុំវិញខ្លួនអេតមីនសុទ្ធតែជាពស់ និយាយពីថាកុហកបោកប្រាស់ឯង ឡើងឈ្ងុយតែម្ដង ហើយបើនិយាយពីឈ្លោះគ្នា ក្នុងហ្គេមពេលខ្លះ ឈ្លោះដល់ថ្នាក់អត់និយាយរកគ្នា ដល់តែយើងឆាតទៅលួងវាវិញ ធ្វើមើលតែឯងនឹងសង្សារវាហើយនឹង។ តែយ៉ាងណាវិញកាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Innersloth ដែលជាក្រុមហ៊ុនបង្កើតហ្គេមត្រកូល Among Us បានសម្រេចចិត្តប្ដូរ ឈ្មោះអោយ Among Us VR ទៅជា Among Us 3D (ឈ្មោះថ្មី) វិញ ដោយសារតែចង់ទាក់ទាញអ្នកលេងមកបន្ថែម ក៏ដូចជាដាក់ អោយត្រូវជាមួយបរិបទហ្គេមតែម្ដង។

អេតមីនសុំបញ្ជាក់បន្តិចថាហ្គេម Among Us VR បានបញ្ចេញអោយលេងតាំងពីចុងឆ្នាំ ២០២២ មកម្ល៉េះ ហើយការប្ដូរឈ្មោះនេះ គឺមិនបានប៉ះពាល់ទៅដល់អ្នកលេងហ្គេមនុះពីមុនមកទេ ដោយនៅតែរក្សាទម្រង់លេងដដែល ហើយថែមទាំងមានការអាប់ដេត អោយស្អាត មានភាពស៊ីវីល័យជាងមុនទៀតផង។ អេតមីននិយាយដោយស្មោះត្រង់ គឺអេតមីនធ្លាប់តែលេងអាធម្មតាបែប 2D ពេលគេបិទភ្លើងម្ដងៗស្រែកឡើងផ្អើលអស់ឋានទាំង៣ ល្មមលេង Among Us 3D នេះទៀតខ្លាចតែគាំងបេះដូងទេមើលទៅ។ ហើយបើអ្នករាល់គ្នាចាប់អារម្មណ៏ហ្គេមនេះអាចសាកល្បងទាញយកមកលេងបានណា ដោយតាំងពីប្ដូរឈ្មោះថ្មីមក ក៏បានដាក់អោយទាញលេងក្នុងវេបសាយហ្គេមល្បីៗជាច្រើនដូចជា Steam, Meta Quest, PlayStation VR2 ​និង Pico ។

Jotario

ដោយសារតែចំណង់ចំណូលចិត្តចំពោះហ្គេមនេសាទត្រី រូបលោក ជូតារីអូ បានក្លាយជាអ្នកស្រលាញ់ហ្គេមឈានមុខគេមួយរូបនៅប្រទេសកម្ពុជា។ មិនថាជាការលេងនេសាទត្រីដោយឯកតោ ឬការប្រកួតជាមួយអ្នកលេងផ្សេងទៀតក៏ដោយ ជូតារីអូ តែងតែមានអារម្មណ៍រំភើប និងរីករាយជាមួយយុទ្ធសាស្ត្រនៃដំណើររុករកនេសាទក្នុងពិភពឌីជីថល។ នៅពេលទំនេរ រូបលោកចូលចិត្តចែករំលែកបទពិសោធន៍ គន្លឹះ និងការយល់ដឹងអំពីប្រភេទត្រីនានា ព្រមទាំងវិធីសាស្ត្រដែលអាចរកបានរង្វាន់ខ្ពស់ផងដែរ។

The post ហ្គេមចាក់ករ Among Us  មកវិញជាមួយឈ្មោះថ្មី តើមានអ្វីពិសេស? appeared first on Tech Gaming News.

]]>
ក្រុមធ្វើកំប្លែងពីហ្គេម Viva La Dirt League បានចេញហ្គេមផ្ទាល់ខ្លួនហើយ! – Nice Day for Fishing https://www.techgaming-news.com/nice-day-for-fishing-release-date Mon, 21 Apr 2025 11:20:05 +0000 https://www.techgaming-news.com/?p=1219 ធ្លាប់តែដើរតួជាតួអង្គក្នុងហ្គេមដើម្បីបង្កើតមាតិកាកំប្លែង រហូតទទួលបានការគាំទ្រដល់ទៅ 6.2លាននាក់ក្នុងMeta អីលូវក្រុម Viva La Dirt League បានចេញហ្គេមបែបកំប្លែងរបស់ខ្លួន។ ជាប្រភេទIndie Game បែបChill

The post ក្រុមធ្វើកំប្លែងពីហ្គេម Viva La Dirt League បានចេញហ្គេមផ្ទាល់ខ្លួនហើយ! – Nice Day for Fishing appeared first on Tech Gaming News.

]]>
ធ្លាប់តែដើរតួជាតួអង្គក្នុងហ្គេមដើម្បីបង្កើតមាតិកាកំប្លែង រហូតទទួលបានការគាំទ្រដល់ទៅ 6.2លាននាក់ក្នុងMeta អីលូវក្រុម Viva La Dirt League បានចេញហ្គេមបែបកំប្លែងរបស់ខ្លួន។ ជាប្រភេទIndie Game បែបChill តែអត់ Relax ដោយដើរតួជាBaelin អ្នកស្ទូចត្រីក្នុងភូមិ Honeywood ដែលបានក្លាយខ្លួនជាវីរៈបុរសផ្សងព្រេងដើម្បីជួយដោះស្រាយបញ្ហាក្នុងភូមិ និងក្នុងអាណាចក្ររបស់ខ្លួន។

តួអង្គផ្សេងៗនៅក្នុងហ្គេមគឺជាសមាជិកក្រុមរបស់ពួកគេដែលមានចរិតលក្ខណះទៅតាមមាតិកាដែលពួកគេតែងតែធ្វើកន្លងមក។
គ្នានការបង្ហើបឬប្រកាសណាមួយកំលុងពេលពួកគេបង្កើតហ្គេមនេះឡើងមកទេ ស្ងាត់ៗក៏ទម្លាក់Demo ឲ្យលេងតែម្តងក្នុងកំលុងខែកុម្ភះមុននេះ។ ហើយថ្មីៗពួកគេបានប្រកាសថានឹងចេញហ្គេមពេញ នៅថ្ងៃទី29 ខែមេសា ខាងមុខនេះ។

Jotario

ដោយសារតែចំណង់ចំណូលចិត្តចំពោះហ្គេមនេសាទត្រី រូបលោក ជូតារីអូ បានក្លាយជាអ្នកស្រលាញ់ហ្គេមឈានមុខគេមួយរូបនៅប្រទេសកម្ពុជា។ មិនថាជាការលេងនេសាទត្រីដោយឯកតោ ឬការប្រកួតជាមួយអ្នកលេងផ្សេងទៀតក៏ដោយ ជូតារីអូ តែងតែមានអារម្មណ៍រំភើប និងរីករាយជាមួយយុទ្ធសាស្ត្រនៃដំណើររុករកនេសាទក្នុងពិភពឌីជីថល។ នៅពេលទំនេរ រូបលោកចូលចិត្តចែករំលែកបទពិសោធន៍ គន្លឹះ និងការយល់ដឹងអំពីប្រភេទត្រីនានា ព្រមទាំងវិធីសាស្ត្រដែលអាចរកបានរង្វាន់ខ្ពស់ផងដែរ។

The post ក្រុមធ្វើកំប្លែងពីហ្គេម Viva La Dirt League បានចេញហ្គេមផ្ទាល់ខ្លួនហើយ! – Nice Day for Fishing appeared first on Tech Gaming News.

]]>
រងចាំ៣ឆ្នាំ ថ្ងៃចេញប្រណាំងកាន់តែកៀកបានលេងហើយ!!! – Forza Horizon 5 https://www.techgaming-news.com/forza-horizon-5-release-date Mon, 21 Apr 2025 10:33:52 +0000 https://www.techgaming-news.com/?p=1213 ទីបំផុតហ្គេមប្រណាំងឡានដ៏ល្បីមួយដែលមានឈ្មោះថា Forza Horizon 5 បានដាក់អោយមានវត្តមានលេងនៅលើ PlayStation 5 ហើយក្រោយពីហ្គេមមួយនេះត្រូវបានបញ្ចេញជាផ្លូវការដោយក្រុមហ៊ុន Xbox Game Studios

The post រងចាំ៣ឆ្នាំ ថ្ងៃចេញប្រណាំងកាន់តែកៀកបានលេងហើយ!!! – Forza Horizon 5 appeared first on Tech Gaming News.

]]>
ទីបំផុតហ្គេមប្រណាំងឡានដ៏ល្បីមួយដែលមានឈ្មោះថា Forza Horizon 5 បានដាក់អោយមានវត្តមានលេងនៅលើ PlayStation 5 ហើយក្រោយពីហ្គេមមួយនេះត្រូវបានបញ្ចេញជាផ្លូវការដោយក្រុមហ៊ុន Xbox Game Studios តាំងពីខែវិច្ឆិកា ឆ្នាំ២០២១មកម្ល៉េះ។ បើតាមអេតមីនគិតលេងៗ មូលហេតុនៃការអូសបណ្លាយពេលយូរយ៉ាងនេះប្រហែលជាតថ្លៃគ្នាមិនទាន់ត្រូវមើលទៅ ក៏ព្រោះតែយើងដឹងហើយថាក្រុមហ៊ុន Xbox Game Studios គឺជាក្រុមហ៊ុនគូប្រជែងរបស់ PlayStation 5 ទៅលើហ្គេមប្រភេទ កុងសូល។ តែយ៉ាងណាក៏ដោយ ក៏វាជា Serie ដំបូងរបស់ត្រកូលរបស់ Forza Horizon ហើយដែលមានវត្តមានលើ  PlayStation 5 ដោយត្រកូលហ្គេមប្រណាំងឡានមួយនេះ ធ្លាប់តែបញ្ចេញនៅលើ Platform កុំព្យូទ័រ និង Platform Xbox series តែប៉ុណ្ណោះ។

Forza Horizon 5 នឹងដាក់អោយលេងលើ PlayStation 5 នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ ក្នុងតម្លៃចាប់ពី $59.99 ឡើងទៅ ដោយបច្ចុប្បន្ននេះក៏បានដាក់អោយ Pre-Order នៅលើេវបសាយ PlayStation ផ្ទាល់ផងដែរ។ អេតមីនគ្រាន់តែចង់ បញ្ជាក់បន្តិចណាថាការដែលលក់លើវេបសាយមាន ៣ កញ្ចប់ដែលមានដូចជា កញ្ចប់ Standard Edition ដែលមានតម្លៃ $59.99​,កញ្ចប់ Deluxe Edition ដែលមានតម្លៃ $79.99 និងកញ្ចប់ Premium Edition ដែលមានតម្លៃ $99.99 ហើយបើចង់ដឹងអោយលម្អិត អាចទស្សនាបន្ថែមនូវរូបភាព និងវីដេអូខាងក្រោមនេះបានណាបងប្អូនទាំងអស់គ្នា។

Jotario

ដោយសារតែចំណង់ចំណូលចិត្តចំពោះហ្គេមនេសាទត្រី រូបលោក ជូតារីអូ បានក្លាយជាអ្នកស្រលាញ់ហ្គេមឈានមុខគេមួយរូបនៅប្រទេសកម្ពុជា។ មិនថាជាការលេងនេសាទត្រីដោយឯកតោ ឬការប្រកួតជាមួយអ្នកលេងផ្សេងទៀតក៏ដោយ ជូតារីអូ តែងតែមានអារម្មណ៍រំភើប និងរីករាយជាមួយយុទ្ធសាស្ត្រនៃដំណើររុករកនេសាទក្នុងពិភពឌីជីថល។ នៅពេលទំនេរ រូបលោកចូលចិត្តចែករំលែកបទពិសោធន៍ គន្លឹះ និងការយល់ដឹងអំពីប្រភេទត្រីនានា ព្រមទាំងវិធីសាស្ត្រដែលអាចរកបានរង្វាន់ខ្ពស់ផងដែរ។

The post រងចាំ៣ឆ្នាំ ថ្ងៃចេញប្រណាំងកាន់តែកៀកបានលេងហើយ!!! – Forza Horizon 5 appeared first on Tech Gaming News.

]]>
អីយ៉ា!!! ហ្គេមថ្មីៗទាំង ៥ នេះបានត្រៀមខ្លួនស្រេចសម្រាប់ Nintendo Switch 2 https://www.techgaming-news.com/5-games-for-nintendo-switch-2-release Sun, 20 Apr 2025 10:16:48 +0000 https://www.techgaming-news.com/?p=1189 ហ្វេនៗរបស់ដៃហ្គេមកុងសូល ប្រាកដជាដឹងហើយថា​ក្រុមហ៊ុន Nintendo បានបញ្ជាក់យ៉ាងច្បាស់ៗថា នឹងបញ្ចេញផលិតផលថ្មី របស់ពួកគេដែលមានឈ្មោះថា Nintendo Switch 2 នៅថ្ងៃទី ០៥ ខែមិថុនា ឆ្នាំ២០២៥នេះហើយ ក្នុង

The post អីយ៉ា!!! ហ្គេមថ្មីៗទាំង ៥ នេះបានត្រៀមខ្លួនស្រេចសម្រាប់ Nintendo Switch 2 appeared first on Tech Gaming News.

]]>
ហ្វេនៗរបស់ដៃហ្គេមកុងសូល ប្រាកដជាដឹងហើយថា​ក្រុមហ៊ុន Nintendo បានបញ្ជាក់យ៉ាងច្បាស់ៗថា នឹងបញ្ចេញផលិតផលថ្មី របស់ពួកគេដែលមានឈ្មោះថា Nintendo Switch 2 នៅថ្ងៃទី ០៥ ខែមិថុនា ឆ្នាំ២០២៥នេះហើយ ក្នុងតម្លៃ $449.99 ហើយក៏ កំពុងតែត្រៀមដាក់អោយ Pre-Order ក្នុងពេលឆាប់ៗនេះផងដែរ។ ដូចនេះហើយមានក្រុមហ៊ុនហ្គេមជាច្រើន​ បានធ្វើកំណែប្រែ ហ្គេមរបស់ពួកគេ រីឯក្រុមហ៊ុនខ្លះទៀតក៏បានត្រៀមរៀបចំបន្ថែម Platform ថ្មីលើហ្គេមរបស់ខ្លួន ដើម្បីវ៉ៃចូលក្នុងទីផ្សាររបស់ Nintendo Switch 2។ ដោយឡែកហ្គេមទាំង ៥ នេះវិញបានដើរមុនហ្គេមផ្សេងៗទៀត ២ ទៅ ៣ ជំហានបាត់ទៅហើយ  ដោយបច្ចុប្បន្ននេះបានធ្វើការប្រូម៉ូតហ្គេមរបស់ខ្លួន លើដៃហ្គេមថ្មី Nintendo Switch 2 ដោយរង់ចាំតែថ្ងៃចេញជាផ្លូវការនៃ ដៃហ្គេមថ្មីនេះតែប៉ុណ្ណោះ។ ចឹងតោះទៅតាមដានហ្គេមទាំង ៥ នោះជាមួយអេតមីនទាំងអស់គ្នា ថាមានអីខ្លះ?

1. Mario Kart™ World

ប្រភេទហ្គេម ៖ ហ្គេមប្រណាំងគ្នា (ឡាន និងម៉ូតូ)

ចេញជាផ្លូវការ ៖ ថ្ងៃទី ០៥​ ខែមិថុនា ឆ្នាំ២០២៥

តម្លៃ ៖ $79.99

2. Donkey Kong™ Bananza

ប្រភេទហ្គេម ៖ ហ្គេមសកម្មភាពដំណើរផ្សងព្រេង លាយឡំជាមួយនឹងហ្គេមវេទិកា

ចេញជាផ្លូវការ ៖ ថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ២០២៥

តម្លៃ ៖ $69.99

3. Metroid Prime™ 4: Beyond Nintendo Switch 2 Edition

ប្រភេទហ្គេម ៖ ហ្គេមសកម្មភាពដំណើរផ្សងព្រេង

ចេញជាផ្លូវការ ៖ ក្នុងឆ្នាំ ២០២៥ (មិនទាន់បញ្ជាក់កាលបរិច្ឆេទច្បាស់លាស់)

តម្លៃ ៖ មិនទាន់បញ្ជាក់ច្បាស់លាស់ជាផ្លូវការ

4. Kirby Air Riders

ប្រភេទហ្គេម ៖ ហ្គេមប្រណាំងគ្នា (បែបខ្ជួតៗ និង Old School)

ចេញជាផ្លូវការ ៖ ក្នុងឆ្នាំ ២០២៥ (មិនទាន់បញ្ជាក់កាលបរិច្ឆេទច្បាស់លាស់)

តម្លៃ ៖ មិនទាន់បញ្ជាក់ច្បាស់លាស់ជាផ្លូវការ

5. Drag x Drive™

ប្រភេទហ្គេម ៖ ហ្គេមកីឡា លាយឡំនឹងការប្រណាំងគ្នា (ដោយប្រើរទេះរុញ)

ចេញជាផ្លូវការ ៖ នៅកំឡុងរដូវក្ដៅ ឆ្នាំ២០២៥ (មិនទាន់បញ្ជាក់កាលបរិច្ឆេទច្បាស់លាស់)

តម្លៃ ៖ មិនទាន់បញ្ជាក់ច្បាស់លាស់ជាផ្លូវការ

Jotario

ដោយសារតែចំណង់ចំណូលចិត្តចំពោះហ្គេមនេសាទត្រី រូបលោក ជូតារីអូ បានក្លាយជាអ្នកស្រលាញ់ហ្គេមឈានមុខគេមួយរូបនៅប្រទេសកម្ពុជា។ មិនថាជាការលេងនេសាទត្រីដោយឯកតោ ឬការប្រកួតជាមួយអ្នកលេងផ្សេងទៀតក៏ដោយ ជូតារីអូ តែងតែមានអារម្មណ៍រំភើប និងរីករាយជាមួយយុទ្ធសាស្ត្រនៃដំណើររុករកនេសាទក្នុងពិភពឌីជីថល។ នៅពេលទំនេរ រូបលោកចូលចិត្តចែករំលែកបទពិសោធន៍ គន្លឹះ និងការយល់ដឹងអំពីប្រភេទត្រីនានា ព្រមទាំងវិធីសាស្ត្រដែលអាចរកបានរង្វាន់ខ្ពស់ផងដែរ។

The post អីយ៉ា!!! ហ្គេមថ្មីៗទាំង ៥ នេះបានត្រៀមខ្លួនស្រេចសម្រាប់ Nintendo Switch 2 appeared first on Tech Gaming News.

]]>
កញ្ចប់មហាចំណេញ ទិញ1បាន8 សុទ្ធតែហ្គេមទូដាក់កាក់សេរ៊ីចាស់អេមៗ!​ – Capcom Fighting Collection 2 https://www.techgaming-news.com/capcom-fighting-collection-2 Wed, 09 Apr 2025 16:57:52 +0000 https://www.techgaming-news.com/?p=1156 ក្រុមហ៊ុន CAPCOM ដែលជាក្រុមហ៊ុនដ៏ចាស់វស្សាមួយក្នុងការផលិតហ្គេមបានដាក់អោយ Pre-Order នៅកញ្ចប់ Fighting Collection 2 ដែលប្រមូលផ្ដុំទៅដោយហ្គេមវ៉ៃគ្នា បែប 2D និង 3D ចាស់ៗក្នុងឆ្នាំ ២០០០ ជាង។ កញ្ចប់

The post កញ្ចប់មហាចំណេញ ទិញ1បាន8 សុទ្ធតែហ្គេមទូដាក់កាក់សេរ៊ីចាស់អេមៗ!​ – Capcom Fighting Collection 2 appeared first on Tech Gaming News.

]]>
ក្រុមហ៊ុន CAPCOM ដែលជាក្រុមហ៊ុនដ៏ចាស់វស្សាមួយក្នុងការផលិតហ្គេមបានដាក់អោយ Pre-Order នៅកញ្ចប់ Fighting Collection 2 ដែលប្រមូលផ្ដុំទៅដោយហ្គេមវ៉ៃគ្នា បែប 2D និង 3D ចាស់ៗក្នុងឆ្នាំ ២០០០ ជាង។ កញ្ចប់ Fighting Collection 2 នេះនឹងបញ្ចេញនៅថ្ងៃទី ១៦ ខែឧសភា ឆ្នាំ ២០២៥ ខាងមុខនេះហើយ ក្នុងតម្លៃ $39.99 នឹងអាចលេងបានលើ ៤ Platform ដែលមានដូចជា Nintendo Switch, Xbox One, PlayStaion 4 និង Windows។ អេតមីនចង់បញ្ជាក់បន្តិចណាថា ត្បិតតែហ្គេមឆ្នាំ ២០០០ជាងក៏ពិតមែន តែក្រុមហ៊ុន CAPCOM ក៏បានព្យាយាមកែសម្រួលនូវក្រាហ្វិចមួយចំនួនតូច ដើម្បីអោយអ្នកនិយមលេង ហ្គេម Old School ប្រភេទនេះត្រជាក់ភ្នែកជាងមុនបន្តិច តែក៏ព្យាយាមរក្សានូវសភាពដើមតាមតែអាចធ្វើទៅបានដែរ។ ចឹងតោះអេតមីននឹងបង្ហាញពីហ្គេមទាំង ៨ ក្នុងកញ្ចប់ Fighting Collection 2 ដែលមានតម្លៃ $39.99 មានដូចជា៖

1. CAPCOM VS. SNK : MILLENNIUM FIGHT 2000 PRO

+ប្រភេទហ្គេម ៖​ វ៉ៃគ្នាបែប 2D

+ចេញជាផ្លូវការ ៖ ខែកក្កដា ២០០១ 

2. CAPCOM VS. SNK 2: MARK OF THE MILLENNIUM 2001

+ប្រភេទហ្គេម ៖​ វ៉ៃគ្នាបែប 2D

+ចេញជាផ្លូវការ ៖ ខែសីហា ២០០១ 

3. CAPCOM FIGHTING EVOLUTION

+ប្រភេទហ្គេម ៖​ វ៉ៃគ្នាបែប 2D

+ចេញជាផ្លូវការ ៖ ខែតុលា ២០០៤ 

4. STREET FIGHTER ALPHA 3 UPPER

+ប្រភេទហ្គេម ៖​ វ៉ៃគ្នាបែប 2D

+ចេញជាផ្លូវការ ៖ ខែមិនា ២០០១ 

5. POWER STONE

+ប្រភេទហ្គេម ៖​ វ៉ៃគ្នាបែប 3D

+ចេញជាផ្លូវការ ៖ ខែកុម្ភៈ ១៩៩៩ 

6. POWER STONE 2

+ប្រភេទហ្គេម ៖​ វ៉ៃគ្នាបែប 3D

+ចេញជាផ្លូវការ ៖ ខែមេសា ២០០០ 

7. PROJECT JUSTICE

+ប្រភេទហ្គេម ៖​ វ៉ៃគ្នាបែប 3D

+ចេញជាផ្លូវការ ៖ ខែធ្នូ ២០០០ 

8. PLASMA SWORD: NIGHTMARE OF BILSTEIN

+ប្រភេទហ្គេម ៖​ វ៉ៃគ្នាបែប 3D

+ចេញជាផ្លូវការ ៖ ខែមិនា ១៩៩៨ 

នេះហើយជា ហ្គេមទាំង ៨ ដែលមានក្នុងកញ្ចប់ Fighting Collection 2 សុទ្ធសឹងតែជាហ្គេមល្បីៗ ក្នុងទូរហ្គេមដាក់កាក់កាលពីជិត ២០ឆ្នាំមុនទាំងអស់ បើសម្រាប់អេតមីនវិញគឺ CAPCOM VS. SNK 2 ហើយដែលជាសំណប់ចិត្តហ្គេមរបស់អេតមីនកាលជំនាន់នឹង ព្រោះថាមានតួអង្គច្រើនអោយយើងរើសយកមកលេង។ ចុះអ្នករាល់គ្នាវិញចូលចិត្តលេងហ្គេមមួយណាដែរ? ហើយបើចង់ដឹង ឱ្យរឹតតែច្បាស់ អាចមើលវីដេអូខាងក្រោមបានណា។

Jotario

ដោយសារតែចំណង់ចំណូលចិត្តចំពោះហ្គេមនេសាទត្រី រូបលោក ជូតារីអូ បានក្លាយជាអ្នកស្រលាញ់ហ្គេមឈានមុខគេមួយរូបនៅប្រទេសកម្ពុជា។ មិនថាជាការលេងនេសាទត្រីដោយឯកតោ ឬការប្រកួតជាមួយអ្នកលេងផ្សេងទៀតក៏ដោយ ជូតារីអូ តែងតែមានអារម្មណ៍រំភើប និងរីករាយជាមួយយុទ្ធសាស្ត្រនៃដំណើររុករកនេសាទក្នុងពិភពឌីជីថល។ នៅពេលទំនេរ រូបលោកចូលចិត្តចែករំលែកបទពិសោធន៍ គន្លឹះ និងការយល់ដឹងអំពីប្រភេទត្រីនានា ព្រមទាំងវិធីសាស្ត្រដែលអាចរកបានរង្វាន់ខ្ពស់ផងដែរ។

The post កញ្ចប់មហាចំណេញ ទិញ1បាន8 សុទ្ធតែហ្គេមទូដាក់កាក់សេរ៊ីចាស់អេមៗ!​ – Capcom Fighting Collection 2 appeared first on Tech Gaming News.

]]>
អីគេ?! ហ្គេមថ្មីរបស់ Nintendo តម្រូវអោយយើងទៅប្រយុទ្ធជាមួយពួកអេលាន? -Xenoblade Chronicles™ X: Definitive Edition  https://www.techgaming-news.com/xenoblade-chronicles-x-definitive-edition Mon, 31 Mar 2025 18:38:47 +0000 https://www.techgaming-news.com/?p=1141 Nintendo Switch បានបញ្ចេញហ្គេមដ៏ថ្មីស្រឡាំងមួយ ដែលមានឈ្មោះថា Xenoblade Chronicles™ X: Definitive Edition ដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Monolith Software Inc. និងដាក់អោយលេងនៅថ្ងៃទី ២០ ខែ

The post អីគេ?! ហ្គេមថ្មីរបស់ Nintendo តម្រូវអោយយើងទៅប្រយុទ្ធជាមួយពួកអេលាន? -Xenoblade Chronicles™ X: Definitive Edition  appeared first on Tech Gaming News.

]]>
Nintendo Switch បានបញ្ចេញហ្គេមដ៏ថ្មីស្រឡាំងមួយ ដែលមានឈ្មោះថា Xenoblade Chronicles™ X: Definitive Edition ដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Monolith Software Inc. និងដាក់អោយលេងនៅថ្ងៃទី ២០ ខែមិនា ឆ្នាំ២០២៥​ កាលពីថ្មីៗនេះ ក្នុងតម្លៃ $59.99 ។ ហ្គេមមួយនេះ វាជាប្រភេទហ្គេមបែបផ្សងព្រេង Survival ដែលមានលាយឈុតឆាកប្រយុទ្ធគ្នា ជាលក្ខណៈតួអង្គមនុស្សផ្ទាល់ និងមានជាលក្ខណៈប្រយុទ្ធដោយប្រើប្រាស់Skills ដែលជាមនុស្សយន្ត។

តោះចឹងអេតមីនសុំពន្យល់ត្រួសៗពីសាច់រឿងនៃហ្គេមមួយនេះបន្តិច ចឹងហ្គេមនឹងគឺឈានទៅដល់ឆ្នាំ២០៥៤ ដែលពេលនោះ ផែនដីត្រូវបានកម្ទេច ដោយសារតែសង្រ្គាមរវាងមនុស្សក្រៅភព២ក្រុមផ្សេងគ្នា។ ក្នុងគ្រានោះផងដែរ សហរដ្ឋអាមេរិច ក៏បានបញ្ចេញយានអវកាសយក្សមួយដែលមានឈ្មោះថា USS White Whale ដែលបានប្រមូលផ្តុំមនុស្សមួយចំនួនតូចអមទៅ ជាមួយបច្ចេកវិទ្យា ដែលទំនើបបំផុតរបស់យើង។ យានអវកាសយក្សនោះបានហោះរហូតដល់ដំណាក់កាលដែលទៅមុខលែងរួច ក៏បានចុះចតនៅចក្រវាលមួយដែលមានឈ្មោះថា Mira ដែលនៅទីនោះពោះពេញទៅដោយសត្វអេលានជាច្រើនប្រភេទ។

យានអាវកាសយក្សនោះបានក្លាយទីក្រុងមូលដ្ឋានរបស់មនុស្សជាតិ នឹងត្រូវបានមនុស្សដាក់ឈ្មោះថា New Los Angeles ហើយអ្នកទាំងនោះដឹងថា ដើម្បីអាចរក្សាមនុស្សជាតិបាន លុះត្រាតែកម្ចាត់ពពួកអេលានទាំងនោះចោលអោយអស់។ ដូចនេះហើយបានជា អ្នកវិទ្យាសាស្ត្របានបង្កើតគ្រឿងយន្តជាច្រើន ដើម្បីធ្វើជាអាវុធ ផ្ដល់ទៅអោយក្រុមកងទ័ពពិសេស ដែលហៅថា​ Blade ចេញទៅកម្ចាត់អេលាន ហើយយើងគឺជាម្នាក់ក្នុងកងទ័ព Blade នេះឯង។ បើចង់ដឹងអំពីសាច់រឿងបន្តទៀត អាចមើលវីដេអូខាងក្រោមបានណា ឬក៏អាចសាកល្បងលេងផ្ទាល់ជាមួួយអេតមីនក៏បានដែរ។