Casey – Tech Gaming News https://www.techgaming-news.com Fri, 04 Jul 2025 10:19:46 +0000 km-KH hourly 1 https://www.techgaming-news.com/wp-content/uploads/2024/06/cropped-tech-gaming-news-logo-32x32.webp Casey – Tech Gaming News https://www.techgaming-news.com 32 32 Xbox: Game Pass ហ្គេមដែលត្រូវចេញបានប្រកាសហើយ https://www.techgaming-news.com/xbox-game-pass-for-january-2025 Thu, 23 Jan 2025 10:58:11 +0000 https://www.techgaming-news.com/?p=828 Microsoft ទើបតែប្រកាសពីហ្គេមដែលនឹងត្រូវបង្ហាញខ្លួននៅចុងខែ1នេះដែលអ្នកអាចលេងបានបើសិនជាអ្នកមាន Game Pass ។ 

The post Xbox: Game Pass ហ្គេមដែលត្រូវចេញបានប្រកាសហើយ appeared first on Tech Gaming News.

]]>
Microsoft ទើបតែប្រកាសពីហ្គេមដែលនឹងត្រូវបង្ហាញខ្លួននៅចុងខែ1នេះដែលអ្នកអាចលេងបានបើសិនជាអ្នកមាន Game Pass ។ 

-Lonely Mountains Snow Riders:

Lonely Mountains Snow Riders

-ដាក់ឲ្យលេងថ្ងៃទី 21 មករា 2025។

-Flock:

Flock Game

-ដាក់ឲ្យលេងថ្ងៃទី 22 មករា 2025។

-Gigantic: Rampage Edition

Gigantic: Rampage Edition

-ដាក់ឲ្យលេងថ្ងៃទី 22 មករា​ 2025។


-Kunitsu-Gami: Path of the Goddess

Kunitsu-Gami: Path of the Goddess

-ដាក់ឲ្យលេងថ្ងៃទី 22 មករា​ 2025។

-Magical Delicacy

Magical Delicacy

-ដាក់ឲ្យលេងថ្ងៃទី 22 មករា​ 2025។

-Tchia

Tchia

-ដាក់ឲ្យលេងថ្ងៃទី 22 មករា​ 2025។

-Starbound

Starbound

-ដាក់ឲ្យលេងថ្ងៃទី 22 មករា​ 2025។

-Eternal Strands

Eternal Strands

-ដាក់ឲ្យលេងថ្ងៃទី 28 មករា​ 2025។

-Orcs Must Die! Deathtrap

Orcs Must Die! Deathtrap

-ដាក់ឲ្យលេងថ្ងៃទី 28 មករា​ 2025។

-Shady Part of Me

Shady Part of Me

-ដាក់ឲ្យលេងថ្ងៃទី 29 មករា​ 2025។

-Sniper Elite: Resistance

Sniper Elite: Resistance

-ដាក់ឲ្យលេងថ្ងៃទី 30 មករា​ 2025។

-Citizen Sleeper 2: Starward Vector

Citizen Sleeper 2: Starward Vector

-ដាក់ឲ្យលេងថ្ងៃទី 31 មករា​ 2025។

-Far Cry: New Dawn

Far Cry: New Dawn

-ដាក់ឲ្យលេងថ្ងៃទី 31 មករា 2025។

Casey

Jatario is a long term veteran in Esports and Gaming fields.

The post Xbox: Game Pass ហ្គេមដែលត្រូវចេញបានប្រកាសហើយ appeared first on Tech Gaming News.

]]>
កំពូលកម្មវិធីប្រកួត Esports ទាំង 5 មានអ្នកទស្សនាច្រើនជាងគេក្មុង 2024 https://www.techgaming-news.com/top-5-most-viewed-esports-event-2024 Sun, 29 Dec 2024 16:13:56 +0000 https://www.techgaming-news.com/?p=773 បន្ទាប់ពីការប្រកួត M6 របស់ Mobile Legends: Bang Bang បានបញ្ចប់ទៅកម្មវិធីធំៗបែបនេះ ពិតជាធ្វើអោយយើងងាកទៅមើលថាឆ្នាំ ២០២៤ នេះមានកម្មវិធីធំៗជាច្រើនដែលទទួលអ្នកទស្សនាដ៏ច្រើន ។ តោះទៅមើលបញ្ជី

The post កំពូលកម្មវិធីប្រកួត Esports ទាំង 5 មានអ្នកទស្សនាច្រើនជាងគេក្មុង 2024 appeared first on Tech Gaming News.

]]>
បន្ទាប់ពីការប្រកួត M6 របស់ Mobile Legends: Bang Bang បានបញ្ចប់ទៅកម្មវិធីធំៗបែបនេះ ពិតជាធ្វើអោយយើងងាកទៅមើលថាឆ្នាំ ២០២៤ នេះមានកម្មវិធីធំៗជាច្រើនដែលទទួលអ្នកទស្សនាដ៏ច្រើន ។ តោះទៅមើលបញ្ជី កំពូលកម្មវិធី Esports ដ៏ធំទាំង ៥ នៅខាងក្រោមនេះ ៖

5. LCK Spring 2024
ការប្រកួត League of Legends ក្របខណ្ឌកំពូលរបស់កូរ៉េរដូវកាល Spring នេះទទួលបានអ្នកទស្សនារហូតដល់ 2.65 លានអ្នកក្នុងពេលតែមួយ ។ វគ្គដែលទទួលបានតួរលេខនេះគឺជាវគ្គជំនួបរវាង T1 vs GenG ដែលក្រុម T1 ចាញ់ក្រុម GenG តែដោយសារតែមានការបង្ហាញមុខរបស់ T1 ទើបធ្វើអោយមានការទស្សនាដ៏ច្រើន ។

4. Mid Season Invitational 2024
កម្មវិធីរបស់ League of Legends នៅតែបន្តជាប់ក្នុងលំដាប់ខ្ពស់ដោយកម្មវិធីដែលជាប់លេខ ៤ នេះគឺហៅថា Mid Season Invitational 2024 ដែលហៅកាត់ថា MSI 2024 ។ ការប្រកួតនេះដែលក្រុម GenG ជាលើកពានរង្វាន់ចុង ក្រោយទទួលបានការទស្សនាដល់ទៅ 2.82 លានក្នុងពេលតែមួយ ។

3. MPL Indonesia Season 14
ចំណែកឯកម្មវិធីរបស់ហ្គេមទូរស័ព្ទក៏មិនអោយចាញ់ហ្គេម PC ប៉ុន្មានដែរដោយជាប់លេខ ៣ នេះគឺជាកម្មវិធីរបស់ MLBB នៅឥណ្ដូនេស៊ីគឺ MPL Indonesia រដូវកាលទី 14 ។ កម្មវិធីនេះនៅវគ្គផ្ដាច់ព្រ័ត្ររវាងក្រុម RRQ Hoshi vs Team Liquid ID ទទួលបានអ្នកទស្សនាដល់ 4 លានដងក្នុងពេលតែមួយ ។

2. M6 World Championship
MLBB នៅមិនទាន់អស់នៅឡើយទេ ឃើញថាឆ្នាំនេះគឺពិតជាឆ្នាំមួយដ៏ល្អរបស់ MLBB ដែលបានប្រារព្ធកម្មវិធី M6 នៅប្រទេសម៉ាឡេស៊ី ដែលជាប្រទេសដើមដែលប្រារព្ធពិធី M Series តាំងតែពីលើកដំបូង ។ ការប្រកួតវគ្គផ្ដាច់ព្រ័ត្រ របស់កម្មវិធី M6 ទទួលបានអ្នកទស្សនារហូតដល់ 4.13 លានក្នុងពេលតែមួយ ។

1. 2024 League of Legends World Championship
ការប្រកួត League of Legends World Championship នៅតែជាកម្មវិធីដែលទទួលបានប្រជាប្រិយភាពជាងគេ សឹងតែរាល់ឆ្នាំទៅហើយ ។ ឆ្នាំនេះ LoL Worlds បានធ្វើដំណើរទៅប្រទេសអាលឺម៉ង់ ដែលទទួលបានការទស្សនារហូតដល់ 6.91 លាននាក់ក្នុងពេលតែមួយវ៉ាដាច់កម្មវិធីផ្សេងៗទាំងអស់ជាប់ចំណាត់ថ្នាក់លេខ ១ ប្រចាំ ២០២៤ ៕

Casey

Jatario is a long term veteran in Esports and Gaming fields.

The post កំពូលកម្មវិធីប្រកួត Esports ទាំង 5 មានអ្នកទស្សនាច្រើនជាងគេក្មុង 2024 appeared first on Tech Gaming News.

]]>
ហ្គេមប្រភេទ Chill ដែលកំពុងបញ្ចុះតំលៃ https://www.techgaming-news.com/chill-game-that-discount-now Sun, 29 Dec 2024 09:06:52 +0000 https://www.techgaming-news.com/?p=761 ចុងឆ្នាំចឹងៗអី ខោអាវក៏បញ្ចុះតំលៃ ហ្គេមក៏បញ្ចុះតំលៃដែរ ដូចជាកម្មវិធី Steam Winter Sale ជាដើមហើយថ្ងៃមុន យើងបានណែនាំអោយសាកល្បងហ្គេមល្បីៗ ដែលកំពុងបញ្ចុះតំលៃ ហើយចឹងឥលូវដល់ពេលហ្គេមបែប

The post ហ្គេមប្រភេទ Chill ដែលកំពុងបញ្ចុះតំលៃ appeared first on Tech Gaming News.

]]>
ចុងឆ្នាំចឹងៗអី ខោអាវក៏បញ្ចុះតំលៃ ហ្គេមក៏បញ្ចុះតំលៃដែរ ដូចជាកម្មវិធី Steam Winter Sale ជាដើមហើយថ្ងៃមុន យើងបានណែនាំអោយសាកល្បងហ្គេមល្បីៗ ដែលកំពុងបញ្ចុះតំលៃ ហើយចឹងឥលូវដល់ពេលហ្គេមបែប Chill ដែល កំពុងបញ្ចុះតំលៃម្ដង ។​ ចូលមើលបញ្ជីខាងក្រោមនេះទាំងអស់គ្នា ៖

ហ្គេមទី ១ សុំណែនាំអោយស្គាល់គឺ Stardew Valley ដែលជាហ្គេមប្រភេទ Simulation ជាមួយនិងសាច់រឿងដែលអ្នក ជាបុគ្គលិកក្រុមហ៊ុនមួយ ធុញទ្រាន់នឹងជីវិតទីក្រុងហើយក៏សុខៗស្រាប់តែលោកតារបស់អ្នកស្លាប់បាត់ ហើយបន្សល់ ដីមួយដុំនៅស្រុកស្រែអោយអ្នក ដែលអ្នកសម្រេចចិត្តថាចង់ផ្លាស់ប្ដូរជីវិតទៅទីនោះ ។ អ្វីដែលសំខាន់នោះហ្គេមនេះ ផលិតឡើងដោយស្ថាបនិក Concerned Ape តែ ១ នាក់ឯងប៉ុណ្ណោះដែលគាត់រៀនតាំងតែពីការធ្វើភ្លេងឡើងដើម្បី បំពេញចន្លោះរបស់ហ្គេមនេះ ។ Stardew Valley មានជាការដាំដំណាំតាមរដូវកាល មានកម្មវិធីតាមរដូវ ហើយអ្នកអាចរៀបការជាមួយអ្នកភូមិផងដែរ ។ ឥលូវនេះ Stardew Valley បញ្ចុះតំលៃពី $14.99 ទៅ $8.99 ប៉ុណ្ណោះនៅលើ Steam ។

ហ្គេមទី ២ មានឈ្មោះថា Disney Dreamlight Valley ជាហ្គេមប្រភេទ Simulation ដូចជាផលិតឡើងដោយក្រុមហ៊ុន Gameloft តែមានសិទ្ធិបញ្ញាពី Disney ។ អ្វីដែលសប្បាយជាមួយហ្គេមនេះនោះគឹ អ្នកអាចសាងសង់ផ្ទះនិងកែប្រែ ទីក្រុងរបស់អ្នកអោយកាន់តែស្រស់ស្អាត ដែលមានអ្នកជិតខាងជាតួអង្គមកពីសេរីរបស់ Disney និង Pixar ជាច្រើន ។ ឥលូវនេះតំលៃដើមគឺ $39.99 តែឥលូវនៅសល់តែ $29.99 ប៉ុណ្ណោះ ។

ហ្គេមទី ៣ ដែលចង់អោយស្គាល់នេះមានឈ្មោះថា Sun Haven បើនិយាយទៅស្រដៀងជាមួយនិង Stardew Valley អញ្ចឹងព្រោះតែក្រាហ្វិចរបស់វា តែអ្វីដែលលើសពីនោះគឺសាច់រឿងរបស់ហ្គេមនេះជ្រៅជាង ថែមជាមួយស្នេហា ការវៃ គ្នាមួយចំនួន លាយជាមួយហ្គេមតូចៗជាច្រើន និងការដោះស្រាយប្រសារនៅក្នុងហ្គេមជាច្រើន ។ តែគោលដៅនៃ ហ្គេមនេះនៅតែជាការដាំតំណាំនឹងឯង ។ Sun Haven កំពុងបញ្ចុះតំលៃ 55% ពី $24.99 ទៅ $11.24

បើសិនជាចូលចិត្តហ្គេមណាមួយអាចចូលមើលនៅលើទីផ្សារបស់ Steam ដែលកំពុងមាន Winter Sale ពីថ្ងៃនេះ រហូតដល់ថ្ងៃទី 02 មករា

Casey

Jatario is a long term veteran in Esports and Gaming fields.

The post ហ្គេមប្រភេទ Chill ដែលកំពុងបញ្ចុះតំលៃ appeared first on Tech Gaming News.

]]>
Hades ជាហ្គេមដែលអ្នកចូលចិត្ត Rogue-Like គួរតែលេង https://www.techgaming-news.com/rouglike-lover-should-play-hades Sat, 28 Dec 2024 14:04:44 +0000 https://www.techgaming-news.com/?p=756 ហ្គេម Rogue-Like ជាប្រភេទហ្គេមដែលផ្ដោតទៅលើភាពចៃដន្យ សំណាង និងការយល់ដឹងពីអ្នកលេងច្រើន ដោយសារតែកាផ្ដោតធំលើការចៃដន្យនេះ ធ្វើអោយហ្គេមប្រភេទនេះ មានអ្វីថ្មីជារៀងរហូតមិនចេះអស់ឡើយ ។

The post Hades ជាហ្គេមដែលអ្នកចូលចិត្ត Rogue-Like គួរតែលេង appeared first on Tech Gaming News.

]]>
ហ្គេម Rogue-Like ជាប្រភេទហ្គេមដែលផ្ដោតទៅលើភាពចៃដន្យ សំណាង និងការយល់ដឹងពីអ្នកលេងច្រើន ដោយសារតែកាផ្ដោតធំលើការចៃដន្យនេះ ធ្វើអោយហ្គេមប្រភេទនេះ មានអ្វីថ្មីជារៀងរហូតមិនចេះអស់ឡើយ ។

ឥលូវនេះ Admin សុំណែនាំហ្គេមប្រភេទ Rogue-Like មួយឈ្មោះថា Hades​ ដែលជាហ្គេមដែលសរសេរសាច់រឿងពី សាច់រឿងទេវកឋារបស់ ក្រិច ដែលមានតួអង្គ Zagreus ត្រូវជាកូនរបស់ Hades ផ្ទាល់ដែលជាយមរាជ ហើយម្ដាយជា ព្រះនាងប្រចាំឋានក្រោមគឺ Persephone ។

សាច់រឿងរបស់ហ្គេមនេះគឺ Zagreus ព្យាយាមរត់គេចពី Hades និងថាននរកដើម្បីឡើងមកខាងលើ ដើម្បីបានជួប ជាមួយម្ដាយរបស់ខ្លួន ។ ប៉ុន្តែតាមផ្លវូខ្លួនត្រូវឆ្លងកាត់ឧបសគ្គ បិសាចកំណាចជាច្រើន ដែលឱពុកខ្លួនបានរៀបចំ ដើម្បីបង្អាកដំណើរ ។ ដើ់ម្បីអាចជំនះឧបសគ្គនោះបាន Zagreus ទទួលបានជំនួយថាមពលពីទេវតាផ្សេងៗដែលជា ត្រូវជាពូមីង និងបងប្អូនជីដូនមួយរបស់ខ្លួនដូចជា Athena, Poseidon, Hermes, Artemis, Aphrodite, Ares, Demeter, Dionysus, Zeus, និង Chaos ជាដើម ។

បើតាមសាច់ការលេងវិញ អ្នកត្រូវរើសយកអាវុធ ហើ់យនិងកំលាំងថាមពលពីទេវតាទាំងនោះ ដើម្បីបង្កើតថាមពល ឆ្លងឧបសគ្គរហូតដល់ ជាន់ចុងក្រោយដែលអ្នកត្រូវប្រយុទ្ធជាមួយឳពុកខ្លួនឯង Hades ផ្ទាល់តែម្ដង ។ បើចាញ់ធ្លាក់ទៅវិញសារដើម តែបើឈ្នះបានជួបម្ដាយរបស់អ្នកមួយភ្លែត ហើយធ្លាក់មកវិញ ម្ដងហើយៗម្ដងទៀត តែការ ធ្វើដំណើរនឹងចាប់ផ្ដើមខុសពីគ្នាទៅតាមអាវុធ និងភាពចៃដន្យមួយចំនួន ។

បើសិនជាអ្នកចាប់អារម្មណ៍អាចចូលទៅទិញបាននៅលើ Steam ដែលឥលូវនេះតំលៃតែ $9.99 ប៉ុណ្ណោះហើយសម្រាប់ វគ្គ ២ Admin នឹងលើកឡើងនៅពេលក្រោយទៀត ៕

Casey

Jatario is a long term veteran in Esports and Gaming fields.

The post Hades ជាហ្គេមដែលអ្នកចូលចិត្ត Rogue-Like គួរតែលេង appeared first on Tech Gaming News.

]]>
ហ្គេមល្បីៗជាច្រើនកំពុងបញ្ចុះតំលៃលើ Steam Winter Sale https://www.techgaming-news.com/steam-winter-sale-start-now Fri, 27 Dec 2024 12:51:47 +0000 https://www.techgaming-news.com/?p=734 ធ្មេចបើកៗដល់ចុងឆ្នាំទៀតទៅហើយ បើសិនជាអ្នកលេងហ្គេមវិញ រៀងរាល់ឆ្នាំតែងតែចាំមើលការបញ្ចុះតំលៃចុងឆ្នាំ ដូចអ្នកចាំទិញខោអាវបញ្ចុះតំលៃអញ្ចឹង ។ ក្នុងការបញ្ចុះតំលៃនេះ Steam ដែលជាទីផ្សារហ្គេមដ៏ធំជាងគេ

The post ហ្គេមល្បីៗជាច្រើនកំពុងបញ្ចុះតំលៃលើ Steam Winter Sale appeared first on Tech Gaming News.

]]>
ធ្មេចបើកៗដល់ចុងឆ្នាំទៀតទៅហើយ បើសិនជាអ្នកលេងហ្គេមវិញ រៀងរាល់ឆ្នាំតែងតែចាំមើលការបញ្ចុះតំលៃចុងឆ្នាំ ដូចអ្នកចាំទិញខោអាវបញ្ចុះតំលៃអញ្ចឹង ។ ក្នុងការបញ្ចុះតំលៃនេះ Steam ដែលជាទីផ្សារហ្គេមដ៏ធំជាងគេ តែង តែមានកម្មវិធីបញ្ចុះតំលៃតាមរដូវកាល ហើយឥលូវនេះគឺដល់ពេល Steam Winter Sale ឬ ការលក់បញ្ចុះតំលៃក្នុង រដូវត្រជាក់របស់ Steam នេះ​ឯង ។

ក្នុងការបញ្ចុះតំលៃនេះយើងឃើញមានការបញ្ចុះតំលៃជាច្រើនរា​ប់មិនអស់ទេ តែឥលូវនេះ Admin សុំណែនាំហ្គេមធំៗ មួយចំនួនដែលទទួលបានការគាំទ្រច្រើនហើយកំពុងបញ្ចុះតំលៃច្រើនៗ ។ ចូលមើលខាងក្រោមនេះ​៖

បើសិនជាអ្នកចូលចិត្តហ្គេមបែបប្រដាល់ឬគេហៅថា Fighting Game យើងសុំណែនាំអោយសាកលេងហ្គេម Street Fighter 6 និង Tekken 8 ដែលហ្គេមទាំង ២ នេះអាចនិយាយបានថាជាហ្គេមប្រភេទប្រដាល់ដែលមានប្រវត្តិយូរឆ្នាំ ណាស់មកហើយ។ Street Fighter 6​ បញ្ចុះនៅសល់ $29.99 រីឯ Tekken 8 នៅសល់ $34.99 គឺបញ្ចុះ 50% ទាំង ២ ។

តែបើសិនជាអ្នកទាំងអស់គ្នាចង់លេងហ្គេមបែបផ្សងព្រេងវិញ យើងសុំណែនាំ Cyberpunk 2077 ($26.99) និង Assassin’s Creed Mirage ($19.99) ។ ហ្គេមទាំង ២ នេះសុទ្ធតែមានសាច់រឿងវែងជ្រៅ ដែលធ្វើអោយអ្នកទាំងអស់ គ្នាជក់ចិត្តដិតអារម្មណ៍ លេងដាច់បាយទឹកដោយមិនដឹងខ្លួន ។

នៅសល់ហ្គេមច្រើនទៀតអ្នកទាំងអស់គ្នា យើងរាប់មិនអស់ទេបើចង់ដឹងអាចចូលទៅកាន់ ទីផ្សាររបស់ Steam តាមគេហទំព័រ Store.steampowered.com បានដើម្បីរកមើលខ្លួនឯងណា ៕

Casey

Jatario is a long term veteran in Esports and Gaming fields.

The post ហ្គេមល្បីៗជាច្រើនកំពុងបញ្ចុះតំលៃលើ Steam Winter Sale appeared first on Tech Gaming News.

]]>
នាំគ្នាផ្អើលទៅលេង Marvel Rivals ផ្លូកទឹកផ្លូកដី https://www.techgaming-news.com/marvel-rivals-bring-the-crowds Fri, 27 Dec 2024 12:13:47 +0000 https://www.techgaming-news.com/?p=729 កំឡុងពេលប៉ុន្មានសប្តាហ៍មុន មានហ្គេមថ្មីមួយបានចេញមកតំណាលជាមួយនិង Path of Exile 2 ដែរតែហ្គេមមិន មែនជាប្រភេទតែមួយឡើយ ហើយចេញពីក្រុមហ៊ុន Marvel ទៀតឡើងផ្អើលអស់អ្នកលេង

The post នាំគ្នាផ្អើលទៅលេង Marvel Rivals ផ្លូកទឹកផ្លូកដី appeared first on Tech Gaming News.

]]>
កំឡុងពេលប៉ុន្មានសប្តាហ៍មុន មានហ្គេមថ្មីមួយបានចេញមកតំណាលជាមួយនិង Path of Exile 2 ដែរតែហ្គេមមិន មែនជាប្រភេទតែមួយឡើយ ហើយចេញពីក្រុមហ៊ុន Marvel ទៀតឡើងផ្អើលអស់អ្នកលេង Overwatch និងហ្គេមផ្សេងៗ ។

ហ្គេមនោះមានឈ្មោះថា Marvel Rivals ដែលជាប្រភេទ MOBA Shooter ស្រដៀងជាមួយ Overwatch ផងដែរ ។ ហ្គេមនេះបានចេញផ្សាយនៅថ្ងៃទី 6 ធ្នូកន្លងទៅនេះ ដែលទទួលបានការគាំទ្រជាខ្លាំងនឹកស្មានមិនដល់ពីអ្នកលេង ដោយសារតែដំបូងកាលដែរហ្គេមនេះផ្សាយពាណិជ្ជកម្ម មិនសូវជាមានការចាប់អារម្មណ៍ខ្លាំងប៉ុន្មានឡើយ ។

អ្វីដែលនឹកស្មានមិនដល់ Marvel Rivals ជ្រើសយកប្រភេទហ្គេមដែលពិបាកក្នុងការធ្វើអោយសប្បាយដូចដែលយើង បានឃើញហើយសូម្បីតែ Overwatch និង Paladin ក៏ធ្វើមិនត្រូវចិត្តអ្នកលេងដែរ ។ តែជាលទ្ធផល Marvel Rivals ទទួលបានអ្នកលេងក្នុងពេលតែមួយយ៉ាងខ្ពស់រហូតដល់ទៅ 10 លានអ្នកបើរា​ប់ទាំង PC, XBOX, និង PlayStation ។

បើអ្នកទាំងអស់គ្នាចង់សាកល្បងអាចចូលទៅដោនឡូតនៅលើ Steam ដោយឥតគិតថ្លៃហើយហ្គេមនេះមាននូវ
តួរអង្គល្បីៗជាច្រើនពីសេរីរបស់ Marvel ដូចជា Doctor Strange, Iron Man​ និង Spiderman ជាដើម ៕

Casey

Jatario is a long term veteran in Esports and Gaming fields.

The post នាំគ្នាផ្អើលទៅលេង Marvel Rivals ផ្លូកទឹកផ្លូកដី appeared first on Tech Gaming News.

]]>
ចាចាមអារ៉ាម៖ កម្មវិធី​ធំៗរបស់ MLBB ឆ្នាំក្រោយ https://www.techgaming-news.com/mlbb-esports-calendar-2025 Thu, 26 Dec 2024 15:28:35 +0000 https://www.techgaming-news.com/?p=727 ក្នុងកំឡុងពេលការប្រកួត M Series កន្លងទៅនេះ MLBB ក៏បានប្រារព្ធពិធី M Summit ផងដែរដែលជាវេទិការ ចែករំលែកបទពិសោធន៍និងព័ត៌មានធំៗផ្សេងទៀតដែល MLBB មានសម្រាប់ឆ្នាំក្រោយ ។

The post ចាចាមអារ៉ាម៖ កម្មវិធី​ធំៗរបស់ MLBB ឆ្នាំក្រោយ appeared first on Tech Gaming News.

]]>
ក្នុងកំឡុងពេលការប្រកួត M Series កន្លងទៅនេះ MLBB ក៏បានប្រារព្ធពិធី M Summit ផងដែរដែលជាវេទិការ ចែករំលែកបទពិសោធន៍និងព័ត៌មានធំៗផ្សេងទៀតដែល MLBB មានសម្រាប់ឆ្នាំក្រោយ ។

ក្នុងកម្មវិធី M Summit នេះបានបែកធ្លាយរូបភាពមួយដែលបញ្ចេញប្រក្រតិទិន នៃកម្មវិធីរបស់ MLBB ពេញមួយឆ្នាំតែម្ដង ។ ចាប់ពីដើមឆ្នាំទៅមានការប្រកួត SNAPDRAGON PRO SERIES CHALLENGER FINAL ក្នុងខែកុម្ភះ ។ បន្ទាប់មកចាប់ពីខែ មីនា ទៅការប្រកួត MPL ជើងទី១ក៏បានចាប់ផ្ដើមដែរ ហើយក្នុងកំឡុងពេលនោះខែមេសា ការប្រកួត SNAPDRAGON ក៏បានចាប់ផ្ដើមដូចគ្នាផងដែរ ។

បន្ទាប់ពីចប់ MPL យើងនឹងឈានទៅដល់ការប្រកួត MSC និង MWI ដែលនឹងធ្វើដំណើរទៅទីក្រុង Riyadh ជាលើកទី ២ ដែលជាការសហការរវាង MLBB និង EWC នៅតែបន្ត ។ SNAPDRAGON PRO SERIES នៅតែបន្តប្រកួត ទៀតរហូតដល់ MPL ជើងទី ២ ចាប់ផ្ដើម ។ ពេលចប់ MPL យើងមិនទាន់ចូល M Series ភ្លាមឡើយគឺយើងដល់ពេលប្រកួត SEA Games លើកទី ៣៣ម្ដងដែល MLBB ក៏ត្រូវបានដាក់បញ្ចូលជាវិញ្ញាសារប្រកួតផងដែរ ។ ជាចុងក្រោយក៏បង្ហើយជាមួយ M Series ធ្លាយដល់ខែ មករា ឆ្នាំ ២០២៦ ៕

Casey

Jatario is a long term veteran in Esports and Gaming fields.

The post ចាចាមអារ៉ាម៖ កម្មវិធី​ធំៗរបស់ MLBB ឆ្នាំក្រោយ appeared first on Tech Gaming News.

]]>
Donk ក្លាយជាកីឡាករ CS2 ក្មេងជាងគេដែលឈ្នះ Major https://www.techgaming-news.com/donk-the-youngest-to-win-major Thu, 26 Dec 2024 14:37:48 +0000 https://www.techgaming-news.com/?p=716 ថ្មីៗនេះការប្រកួត CS2 នៅប្រទេសចិនទីក្រុងសៀងហៃ ដែលមានឈ្មោះថា Perfect World Shanghai Major បានបញ្ចប់ទៅយ៉ាង ជោគជ័យដែលមានអ្នកចូលរួមទស្សនាច្រើនកុះករ ។ ប្រាក់រង្វាន់សរុបកម្មវិធីនេះ មានសរុបរហូត

The post Donk ក្លាយជាកីឡាករ CS2 ក្មេងជាងគេដែលឈ្នះ Major appeared first on Tech Gaming News.

]]>
ថ្មីៗនេះការប្រកួត CS2 នៅប្រទេសចិនទីក្រុងសៀងហៃ ដែលមានឈ្មោះថា Perfect World Shanghai Major បានបញ្ចប់ទៅយ៉ាង ជោគជ័យដែលមានអ្នកចូលរួមទស្សនាច្រើនកុះករ ។ ប្រាក់រង្វាន់សរុបកម្មវិធីនេះ មានសរុបរហូត ដល់ 1,2500,000 ដុល្លារឯណោះ ។ ក្នុងនោះផងដែរកីឡាករដែលទើបតែមានអាយុ ១៧ ឆ្នាំ Donk ក៏បានចូលរួម ប្រកួតជាមួយក្រុម Team Spirit ផងដែរ ។

ឈ្មោះពេញ Danil Kryshkovets ដើមកំណើតរុស្ស៊ី មានអាយុទើបតែ ១៦ ឆ្នាំប៉ុណ្ណោះនៅពេលដែលគាត់ចូលរួមជាមួយ Team Spirit លើកដំបូងមកទល់ពេលនេះមានរយៈពេល ១ ឆ្នាំហើយ ដែលសាងស្នាដៃអោយ Team Spirit ជាច្រើន ។ បើនិយាយពីដំណើររបស់ Team Spirit នៅក្នុងការប្រកួត Perfect World Shanghai Major វិញ Team Spirit ធ្វើបានល្អគ្រាន់បើដែរ ដោយពួកគេចាញ់តែ ១ ប្រកួតប៉ុណ្ណោះហើយសរុបទៅគឺ ឈ្នះ ៣ ចាញ់ ១ ធ្វើអោយពួកគេបានឆ្លងទៅ Play-Off ។

វគ្គ Play-Off នេះ Team Spirit ត្រូវប៉ះជាមួយ Team Liquid ដែលធ្វើបានល្អជាងខ្លួនកាលពីវគ្គមុន តែមានឯណា Team Spirit បំបាក់ Team Liquid ដាច់ 2-0 គ្មានអោយតដៃបន្តិចឡើយ ។ បន្ទាប់មកទៀត Mouz ដែលជាក្រុមខ្លាំងក៏ចាញ់ក្រោមដៃ Team Spirit ក្នុងពិន្ទុ 2-1 ដែលធ្វើអោយ Team Spirit ឡើងដល់វគ្គផ្ដាច់ព្រ័ត្រ ។ វគ្គផ្ដាច់ព្រ័ត្រ ប៉ះជាមួយក្រុម Faze Clan ដែលជាក្រុមដ៏ខ្លាំងនិងមានប្រជាប្រិយភាព តែក៏ធ្លាប់ចាញ់ Team Spirit ពីមុនម្ដងដូចគ្នាតែលទ្ធផលចុងក្រោយគឺ 2-1 ។

Team Spirit ឈ្នះការប្រកួត Major ជាលើកដំបូងសម្រាប់ក្រុមរបស់ខ្លួនដែលបណ្ដាលអោយ Donk ក្លាយទៅជាកីឡាករដែលឈ្នះ Major ក្មេងជាងគេបង្អស់ ។ សមាជិកផ្សេងៗដូចជា magixx, chopper, zont1x និង sh1ro ក៏បំបែកកំណត់ត្រាផ្ទាល់ខ្លួនដែរគឺឈ្នះ Major លើកទី ១ សម្រាប់ខ្លួនឯង ៕

Casey

Jatario is a long term veteran in Esports and Gaming fields.

The post Donk ក្លាយជាកីឡាករ CS2 ក្មេងជាងគេដែលឈ្នះ Major appeared first on Tech Gaming News.

]]>
Path Of Exile 2 ហ្គេមថ្មីប្រភេទ ARPG កំពុងបំភ័យ Diablo https://www.techgaming-news.com/poe2-new-arpg Wed, 18 Dec 2024 11:21:43 +0000 https://www.techgaming-news.com/?p=684 ថ្មីៗនេះមានហ្គេមជាច្រើនបានចេញមក តែហ្គេមមួយប្រភេទ ARPG មានឈ្មោះថា Path of Exile 2 ដែលជាហ្គេមទី ២ របស់ Path of Exile ផលិតឡើងដោយក្រុមហ៊ុន Grinding Gear Games ។

The post Path Of Exile 2 ហ្គេមថ្មីប្រភេទ ARPG កំពុងបំភ័យ Diablo appeared first on Tech Gaming News.

]]>
ថ្មីៗនេះមានហ្គេមជាច្រើនបានចេញមក តែហ្គេមមួយប្រភេទ ARPG មានឈ្មោះថា Path of Exile 2 ដែលជាហ្គេមទី ២ របស់ Path of Exile ផលិតឡើងដោយក្រុមហ៊ុន Grinding Gear Games ។

អ្វីទៅជា ARPG ? ពាក្យពេញបានន័យថា Action Role Play Game ភាគច្រើនជាហ្គេមបែបវាយប្រហារវេទមន្ត មានសកម្មភាពច្រើនដែលធ្វើអោយអ្នកលេងរំភើបញាប់ញ័រ ។ ពេលខ្លះទៀតហ្គេមប្រភេទនេះថតពីលើហើយចំហៀង ដែលហ្គេម Path of Exile 2 នេះប្រើប្រាស់ដូចជាហ្គេម Diablo 4 អញ្ចឹងដែរ ។

រូបភាពពីទំព័រ Steam របស់ Path of Exile 2

តែអ្វីដែល Path of Exile ធ្វើល្អជាង Diablo នោះគឺស្ថាបនិក Grinding Gear Games បានផ្តោតទៅលើការផលិត ខ្សែចង្វាក់វេទមន្តនិងកំលាំងដែកហៅថា Passive Tree នេះដែលផ្ដល់អោយនូវសេរីភាពរបស់អ្នកលេងច្រើនជាង Diablo រាប់រយដង ។

រូបភាពពីទំព័រ Steam របស់ Path of Exile 2

ក្រៅពីនេះ Graphic របស់ហ្គេម Path of Exile 2 ក៏មិនណយដែររូបភាពចេញមកម្ដងៗគឺពោពេញដោយពន្លឺហើយ ស្អាតជាខ្លាំង ។ Path of Exile 2 ឥលូវនេះកំពុងស្ថិតក្នុងតំណាក់កាល Early Access ដែលអ្នកទាំងអស់គ្នាអាចជាវ កញ្ចប់គាំទ្រតំលៃ $29.99 ដើម្បីសាកល្បងលេង តែបើសិនជាអ្នកទាំងអស់គ្នាចង់ចាំក៏អាចចាំបានដែរ នៅក្នុងរយៈពេល ៦ ខែទៀតហ្គេមនេះនឹងចេញមកជាផ្លូវការអោយលេងដោយឥតគិតថ្លៃ ៕

Casey

Jatario is a long term veteran in Esports and Gaming fields.

The post Path Of Exile 2 ហ្គេមថ្មីប្រភេទ ARPG កំពុងបំភ័យ Diablo appeared first on Tech Gaming News.

]]>
The Witcher 4 ត្រូវបានបង្ហាញខ្លួនជាផ្លូវការ https://www.techgaming-news.com/the-witcher-4-first-trailer Sun, 15 Dec 2024 10:53:56 +0000 https://www.techgaming-news.com/?p=678 CD Projekt Red ត្រូវបានគេស្គាល់ថា ជាក្រុមហ៊ុនផលិតហ្គេមដ៏ធំមួយរបស់ប្រទេសប៉ូឡូញ ដែលបានផលិតហ្គេមដ៏ល្អៗ ជាច្រើនដូចជា The Witcher Series និង Cyberpunk 2077 ជាដើម ។

The post The Witcher 4 ត្រូវបានបង្ហាញខ្លួនជាផ្លូវការ appeared first on Tech Gaming News.

]]>
CD Projekt Red ត្រូវបានគេស្គាល់ថា ជាក្រុមហ៊ុនផលិតហ្គេមដ៏ធំមួយរបស់ប្រទេសប៉ូឡូញ ដែលបានផលិតហ្គេមដ៏ល្អៗ ជាច្រើនដូចជា The Witcher Series និង Cyberpunk 2077 ជាដើម ។

ថ្មីៗនេះ CD Projekt Red បានផ្ដល់ឱកាសអោយកម្មវិធីពានរង្វាន់ហ្គេម The Game Award បើកឆាកការផ្សព្វផ្សាយ វីដេអូ Trailer ទី១របស់ខ្លួនសម្រាប់ហ្គេម The Witcher 4 តែម្ដង ។ The Witcher 4 ត្រូវបានទស្សនិកជនតាមដាន ជាខ្លាំងដោយសារតែ The Witcher 3 គឺជាហ្គេមដែលល្អខ្លាំងទាំងការលេង រូបភាព និងសាច់រឿង ។

នៅក្នុង Trailer ទី១នេះយើងឃើញតួដែលចេញពី The Witcher 3 តែ ១​ នាក់ប៉ុណ្ណោះគឺ Ciri ដែលមើលទៅនាងកើន វ័យជាងមុនច្រើន ។ មិនត្រឹមតែប៉ុណ្ណោះនាងបានចេញប្រើវេទមន្តមួយចំនួន លាយជាមួយការផឹកថ្នាំរបស់ Witcher ទៀតដូចនេះបានន័យថានាងច្បាស់ជាបានឆ្លងកាត់ការហ្វឹកហាត់ត្រឹមត្រូវណាស់ ។

ទស្សនិកជនមានការសប្បាយចិត្តជាខ្លាំងដែលបានឃើញ Trailer នេះហើយពួកគេក៏នឹងទន្ទឹងរង់ចាំការផ្សព្វផ្សាយ បន្តទៀតដោយសារតែយើងមិនទាន់ដឹងថ្ងៃនៅឡើយទេ ៕

Casey

Jatario is a long term veteran in Esports and Gaming fields.

The post The Witcher 4 ត្រូវបានបង្ហាញខ្លួនជាផ្លូវការ appeared first on Tech Gaming News.

]]>